តារាម៉ូដែលអាម៉េរិក Hailey Bieber ដែលជាភរិយារបស់តារាចម្រៀង Justin Bieber បានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនបន្ទាប់ពីបង្ហាញរូបរាងរបស់នាងនៅក្នុងសម្លៀកបំពាក់ធ្វើពីខ្សែនាឡិកាចំនួន៥០០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQTTjk0NdBEegZqBzy9cNoRmGrAik7uWClJU6RcGbN-jYNmvfvnbRN7e3_S4PfuhsGgR4qrtNF_uYFCoWSi6PC7aPz4d5fzo5JhNgHGEI1gq3kNS9cCxiaQvaKOEPODCGADznsCqkrXxjWgK7kQDf1_yAgs9G80ZhSBjgsyAcHGBKBMJ9V-GhhFMWgXtY/s1916/image_2025-05-03_16-50-21.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសបានឱ្យដឹងថា Hailey Bieber បានបង្កឱ្យមានការចាប់អារម្មណ៍នៅពេលបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Miami កាលពីថ្ងៃទី ១ ខែឧសភា។ រ៉ូបខ្លីរបស់នាង គឺច្នៃឡើងពីខ្សែនាឡិកាដែលត្រូវបានកែច្នៃឡើងវិញនូវវត្ថុធាតុចាស់ៗដែលដាក់ស្រទាប់តាមខ្សែកោងនៃដងខ្លួនរបស់អ្នកពាក់។ Hailey Bieber បានពាក់ស្បែកជើងកែងខ្ពស់និងនាឡិកាតម្លៃ ៣៨,០០០ដុល្លារ ដោយបានតុបតែងមុខតិចតួចបំផុត ដោយផ្តោតលើថ្ពាល់របស់នាង ដើម្បីបន្ថែមភាពរឹងមាំដល់មុខរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdcBCMzNqvp_GSo7KjCsTqeE4mKbbxFFw5FIBBugeuCqx6f92D83YK-ndll10yaAvUNhpFLAIHbFP2r7ncquwprZKdOr1GLqKzvXq8J0yHINhOA2uV9m1vf_ir08r71smBZ3mB9FooD-eEofc5oyF7teBKLzghfiBc-aOfpEdSHPPZZOc0sx8zd4X43rW6/s1358/image_2025-05-03_16-45-44.png

កាលពីថ្ងៃទី ២ ខែឧសភា ភរិយារបស់ Justin Bieber បានបង្ហោះរូបថត និងវីដេអូជាច្រើននៅលើ Instagram ដោយទាក់ទាញអ្នកគាំទ្រជាច្រើន។ មនុស្សជាច្រើនបានបញ្ចេញមតិថា រ៉ូបនេះធ្វើឱ្យ Hailey មើលទៅស្រស់ស្អាត បង្ហាញពីការស្រលាញ់ចំពោះរសជាតិសោភ័ណភាពរបស់នាង។ ទស្សនាវដ្តី Harper ‘s Bazaar បានអត្ថាធិប្បាយថា Hailey Bieber គឺជាអ្នកជំនាញក្នុងការបញ្ចូលគ្នានូវវត្ថុដ៏លេចធ្លោជាមួយនឹងគ្រឿងប្រើប្រាស់ជាមូលដ្ឋាន។ ជាមួយនឹងសម្លៀកបំពាក់នេះ ទស្សនាវដ្ដីបានវាយតម្លៃខ្ពស់ចំពោះវិធីដែលនាងបានសម្របសម្រួលសម្លៀកបំពាក់ នាឡិកា និងស្បែកជើងក្នុងពណ៌ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzXbekbmPp04E1EHYfD_vuwmuCo87AHvobG8vm-XBL2Mua4GQdWFP67lyaFs0KdU-hfWpdzul5Gb2K4X7AL9mHhrix2zEFOpiA8IR-ul9sffjFiLBj41gp3lVtyNCGYoQBGS5N_ttzLx0DUG216lyXhrcQtN2zKGo6XqzKL2xBs5IyshMI1OlF8BhRAA4t/s1358/image_2025-05-03_16-45-45.png
យោងតាម គេហទំព័រ Vogue បានឱ្យដឹងថា Hailey Bieber គឺជាតារាបង្ហាញម៉ូដជំនាន់ថ្មី។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រីរូបនេះ បនត្រួសត្រាយផ្លូវម៉ូត និងតារាជាច្រើន ដែលធ្វើឱ្យសហគមន៍ម៉ូតកាន់តែមានភាពរស់រវើក។ ស្ទីលដែលនាងផ្សព្វផ្សាយបានក្លាយជាការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើវេទិកាសង្គមដូចជា Instagram និង TikTok ហើយត្រូវបានមនុស្សជាច្រើនតាមដាន៕