សហរដ្ឋអាមេរិក ៖ កាលពីខែមីនា កន្លងទៅមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្រ្តីម្នាក់ដែលគេដឹងតាមស្វែងរកបន្ទាប់ពីការបាត់ខ្លួនដោយគ្មានមូលហេតុអស់រយៈពេលជាង៦០ឆ្នាំត្រូវបានរកឃើញវិញ និងក្រោយសាកសួរទើបបានដឹងថាតាមពិតគឺជារត់ចេញពីផ្ទះ រីឯមូលហេតុបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhagbzlEXEjIZoMyONu7o0yRbm9uGcxxgKBhJCWW9FjRG1OtRdIQbSatD9Wq5IGhw18Nii5VKqGToZw24Kl5h2cMP6WtopbrlZA6aFp9N4GYFye2QU7Pz2dMazhHoNIeWyXrfZTFEN0eOdlvmirp2O4wGIzVOYFN-uRYjj5CG7lPq2dY81rArKaKTRNxSx5/s1280/photo_2025-05-06_14-23-27.jpg
ស្រ្តីម្នាក់ដែលមានឈ្មោះថា Audrey Backeberg កាលនោះមានវ័យ២០ឆ្នាំ និងជាម្ដាយរបស់កូន២នាក់ បានបាត់ខ្លួនទៅយ៉ាងអាថ៍កំបាំង នៅក្នុងខែកក្កដា ឆ្នាំ១៩៦២ ក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក បន្ទាប់ពីនាងបានប្រាប់គ្រួសារនាងថា នាងត្រូវទៅយកប្រាក់ឈ្នួលពីកន្លែងធ្វើការរបស់នាង។ មនុស្សដែលប្រទះឃើញនាងលើកចុងក្រោយ គឺអ្នកមើលថែទាំកូនឲ្យនាង ដែលឃើញនាងឡើងជិះរថយន្តក្រុងនៅចំណត Wisconsin ក្នុងទិសដៅទៅរដ្ឋ Indiana ដែលមានចម្ងាយប្រហែល480 គីឡូម៉ែត្រពីទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzVRtPzpebwNO2eMBFqQJWN4MttEfRyFr-MT6EQk7rSMWG2P054J5r8-Cc3wzprXRRDK18dUG6KkxtCvNBYcGcFWKABwOBLggrr-SD5RGNRD5Ljhz8zJF2hxecNw0Dyj3lqOQujOWkQFQq6gjoHgx4QTBQCm-4roTt-IE7qZPCpz0_sZDmYK9q9Uh4rfcI/s992/photo_2025-05-06_14-23-29.jpg

កន្លងទៅអស់រយៈពេល៦៣ឆ្នាំ លោកIssac Hanson ដែលជាអ្នកស៊ើបក្ដីដ៏ជំនាញបានបើកដំណើរការការស្វែងរកអ្នកស្រី Audrey ឡើងវិញ។ គាត់បានស្វែងរកព័ត៌មានជាច្រើន និងធ្វើការស៊ើអង្កេតគណនី Ancestry.com របស់ប្អូនស្រីបង្កើតAudrey ព្រមទាំងបានរកឃើញនូវអាស័យដ្ឋានដ៏គួរឲ្យសង្ស័យមួយ។ គាត់បានទាក់ទងទៅតាមអាស័យដ្ឋាននោះ ហើយជាលទ្ធផលគាត់បានរកឃើញលោកស្រី Audrey ឃើញពិតមែន ដែលនៅរស់រានមានជីវិត និងក្នុងឆ្នាំ២០២៥នេះ គាត់មានអាយុ៨២ឆ្នាំទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfI0HD14er1s7yOnnBvEeejCBTw7oV5Q7fv8j-5xS8T6ntq86SkHizIsOS7q-yR8on_LJWrQUy4D-m6zzyXcYUz_MsFGc_fKpJfBvKkVuUFov8usTthle_h1sdTnwPMw1PPhF-gc1R_ELYU2aSd3NEVNOqRScQPWOAqho3YlsQj4qBqI7g10znla7u9GUA/s992/photo_2025-05-06_14-23-28.jpg

តាមរយៈការសាកសួរក្រោយរកឃើញវិញ លោកស្រី Audrey បាននិយាយថា ៖ ការបាត់ខ្លួនរបស់គាត់គឺជាជម្រើសផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងបទឧក្រិ..ដ្ឋចា..ប់ជំរិតអ្វីឡើយ។ ហើយកាលដែលគាត់ជ្រើសរើសរត់ចេញពីផ្ទះបែបនេះ គឺដោយសារចង់គេចចេញពីប្ដីកំណា..ចដែលតែងប្រើអំពើហិ..ង្សា និងគំរា..មសម្លា..ប់ដល់គាត់។ គាត់បានបន្ថែមផងដែរថា ៖ កាលនោះគាត់ក៏ធ្លាប់ដាកើពាក្យបណ្ដឹងផងដែរប៉ុន្តែគ្មានទទួលបានលទ្ធផលអ្វីឡើយ ដូច្នេះហើយទើបគាត់សម្រេចចិត្តចាកចេញឲ្យឆ្ងាយតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHjYaogvUEKrMOeNC5hlwSVa5-f25GE8NgPln9_7lUj0oDMYdYnQX9IJp87A_TeHPikAuCP1T1XxxymaS1t-jyh3X-8BuCUBk9ASyN1a-tcjuxPXXXoSjgDKGYpWq5grnH0tRAkR-8_Ev5RXJfBbgZSB8os0mhZ5mw3bNQFU14wRfXGs-FOS74nCRifWOj/s672/photo_2025-05-06_14-23-28%20(2).jpg

អ្នកស្រី Audrey បានបញ្ជាក់ថា ៖ ចាប់តាំងពីពេលនោះមកគាត់បានរស់នៅក្នុងនាមជាមួយថ្មីម្នាក់ទៀត ជាមួយអត្តសញ្ញាណថ្មី និងគ្រួសារថ្មីដែលមានសុភមង្គល។ លើសពីនេះ ដោយសារតែមានការស្នើសុំពីកូនៗ និងក្រុមគ្រួសាររបស់ Audrey សម្រាប់អត្តសញ្ញាណមុខមាត់ និងទីតាំងរបស់គាត់នាពេលបច្ចុប្បន្ន មិនត្រូវបានសមត្ថកិច្ច ឬអ្នកសារព័ត៌មានបង្ហាញជាសាធារណៈឡើយ។ រីឯអតីតប្ដីដែលបានធ្វើបា..បមកកាន់អ្នកស្រីនោះ គឺបានស្លា..ប់ទៅហើយកាលពីឆ្នាំ2006។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6UMq8xRPXMFcjR1I9N5E9SUNHznIbNbnRUr_062laVPBylueeMvXVnT7xMi9wGqdbYcLVi_mkHsw3sUgD3-C-aqL-5TonyyHcDPZjz5To3XYINZ77KDuzJM42mX5QQtWzgCAOyfzHsjEHlezILRmmjxaeRGhRwArq5JkPa3U0YJ-j8h5zcyk4tq9OHBmh/s1000/photo_2025-05-06_14-23-28%20(3).jpg
ទោះជាយ៉ាងណា ករណីនេះបានបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យាក្នុងការស៊ើបក្ដីរបស់ប៉ូលីស ជាពិសេសទៅលើរឿងក្ដីត្រជាក់នៃការបាត់ខ្លួនយូរឆ្នាំដែលមិនអាចរកឃើញ។ ជាងនេះទៅទៀត នៅពេលរឿងរ៉ាវនេះត្រូវបានគេចែករំលែកសុះសាយពាសពេញអ៊ីនធើណេត បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងបានបង្ហាញការគាំទ្រទៅកាន់អ្នកស្រី Audrey ក្នុងការចាប់ផ្ដើមជីវិតសារជាថ្មី៕