សហរដ្ឋអាមេរិក ៖អ្នកជំនាញផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់នៅសកលវិទ្យាល័យ Penn State University បានបង្កើតបាននូវឧបករណ៍សម្រាប់តាមដានសុខភាពប្រភេទថ្មីមួយ ដែលជាបន្ទះStickerតូច និងស្ដើង ប៉ុន្តែវាសមត្ថភាពខ្លាំងរហូតអាចវាស់ស្ទង់ដឹងថា មនុស្សមានអារម្មណ៍ដូចម្ដេចដោយគ្រាន់តែបិតវាលើស្បែកប៉ុណ្ណោះ។
.jpg)
ការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ពផ្សាយដោយសារព័ត៌មានបរទេសជាច្រើន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញឲ្យឃើញនូវឧបករណ៍តាមដានសុខភាពថ្មីម្យ៉ាងដែលមានទម្រង់ដូចជាស្ទីកគ័រអាចបិតជាប់នៅលើស្បែក មានលក្ខណទន់អាចបត់បែនបាន, អាចដំណើរការបានយូរ និងបញ្ជូនទិន្នន័យដោយប្រព័ន្ធwireless ទៅកាន់ឧបករណ៌ប្រើប្រាស់ដូចជាទូរស័ព្ទដៃ ឬកុំព្យូទ័របាន។
.jpg)
បើតាមការរៀបរាប់បង្ហាញរបស់អ្នកជំនាញ វាមិនត្រឹមតែងាយស្រួលក្នុងការប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ច្រើនផងដែរ។ តួនាទីសំខាន់របស់វាក្នុងពេលដំណើរការ គឺធ្វើការពិនិត្យទៅលើសញ្ញានៃរាងកាយដូចជា៖ ស្ទាបស្ទង់សីតុណ្ហភាពក្នុងខ្លួនមនុស្ស, វាស់ចង្វាក់បេះដូង, វាស់កម្រិតអុកស៊ីសែននៅក្នុងឈាម និងពិនិត្យជាតិសំណើមនៅលើស្បែក។ តាមស្ដាប់ទៅវាមានតួនាទីដូចទៅនឹងប្រភេទនាឡិការដៃតាមដានសុខភាពដែរ ប៉ុន្តែវាមានភាពទំនើបជាងត្រង់ថា ក្រៅពីអាចដឹងពីសុខភាពរាងកាយ វាថែមទាំងអាចបង្ហាញឲ្យដឹងផងដែរថាមនុស្សដែលវាកំពុងបិតវានោះមានអារម្មណ៍ដូចម្ដេចផងដែរ។

លើសពីនេះ ខាងអ្នកផលិតក៏បានបញ្ជាក់ផងដែរថា ៖ ឧបករណ៍នេះគឺវាស់ដឹងភាពពិតត្រឹមត្រូវតាមជាក់ស្ដែងរហូតដល់ 88.83% ដែលអ្នកប្រើប្រាស់អាចជឿទុកចិត្តវាបាន។ មួយវិញទៀត វាត្រូវបានផលិតឡើងដោយផ្អែកតាមគោលការណ៍គោរព និងការពារឯកជនភាព។ វាមិនកត់ត្រាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហើយបញ្ជូនចេញនោះទេ ដោយវាបង្ហាញតែសញ្ញានៃរាងកាយដើម្បីបង្ហាញពីស្ថានភាពសុខភាពប៉ុណ្ណោះ។
.jpg)
បច្ចុប្បន្ននេះ វាកំពុងត្រូវបានអភិវឌ្ឍបន្ថែមសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ផ្នែកចិត្តសាស្រ្ត និងចងភ្ជាប់រវាងមនុស្សជាមួយបច្ចេកវិទ្យា ដើម្បីឲ្យការរស់ក្នុងសង្គមកាន់តែមានភាពងាយស្រួល និងល្អប្រសើរ៕
Home ព័ត៌មានអន្តរជាតិ









