ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងអស់ (រួមទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចពិគ្រោះយោបល់ជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស ដើម្បីចូលរួមពិគ្រោះថ្លៃ និងដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានទីតាំងនៅដីឡូត៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ មាន់គក ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ចាប់ពីម៉ោង ២៥០៤ ដល់ម៉ោង ១២ ថ្ងៃធ្វើការ ……. ៤៥៥ ៧៧៥)។

ឯកសារពិគ្រោះយោបល់តម្លៃដែលបានបញ្ចប់ត្រូវដាក់ជូនអង្គភាពលទ្ធកម្មនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទី។ ការបើកការពិគ្រោះថ្លៃនឹងធ្វើឡើងនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពដូចគ្នា អាចដាក់សំណើពិគ្រោះយោបល់តម្លៃបានតែមួយប៉ុណ្ណោះ។
ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមក្នុងការពិគ្រោះយោបល់តម្លៃត្រូវបានអញ្ជើញឱ្យទាក់ទងអង្គភាពលទ្ធកម្មដើម្បីទិញឯកសារពិគ្រោះយោបល់តម្លៃ និងសាកសួរព័ត៌មានទាក់ទងនឹងការពិគ្រោះយោបល់តម្លៃនេះ។