រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានបញ្ចប់ទៅ ចំនួនសរុបនៃអត្រាគ្រោះ..ថ្នាក់ចរាចរណ៍មានការថយចុះជាងឆ្នាំមុនជិត ៤០% ចំណែកឯការលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កន្លែង ក៏លេងសប្បាយដោយមិនមានបញ្ហាប្រឈមធំដុំអ្វីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVWhfYx_zKCyzfk8HlhyvFmzhyS54Mf7Ds2siUkqCBuIIIjC0t_rTALzNx9u_bndIhs1205HFITx6WNXU9Vt-xbISzt3zTWUgQLU0Alt5crPt6pHWGKF7S78VLK04IJmHMIEsZu-hsJGAffwbnLSV9YGQ-VYtdKI0WEzONqmpUEuM-6ZTT1RND-3JKZb5J/s1201/photo_2025-04-21_11-46-58.jpg
ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍ អន្តរជាតិកំពត នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសានេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះគ្រោះ..ថ្នាក់ចរាចរណ៍ថយចុះ ៤០ភាគរយ រីឯការលេងបាញ់ទឹក ប៉ាតម្សៅ ក៏ជាការលេងដោយក្រមសីលធម៌ និងដោយភាពសប្បាយរីករាយ ពុំមានបាតុភាពអាក្រក់ណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ សម្ដេចបានលើកឡើងបន្តថា ៖ ការណ៍នេះបានបង្ហាញឱ្យឃើញពីភាពចាស់ទុំរបស់អ្នកនិយមលេងកម្សាន្តសប្បាយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពិសេសយុវជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhu0LCT7SGZ1raDkWh8Fb04pOYd4I1bfwGIEhHjqxToalKT-IMGARB_xZ4jFjTnictyd5LALZWnE47Mpd08BchEIydYx_AaYCvgf5D9jCjl2YvwWnS7Q4dhqiJgei21L-TQzk7p242CHZgNeej9iyopbLHdTeYrYiXsnF7jUUdD6Bmy7qMMHl4RwO8zjTx/s750/photo_2025-04-21_11-46-55%20(2).jpg

គួររំលឹកថា សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ ២០២៤ កន្លងទៅ ចំនួនគ្រោះ..ថ្នាក់ចរាចរណ៍ដែលបានកើតមានក្នុងរយៈពេល៤ថ្ងៃ ចាប់ពី ១៣ ដល់ ១៦ មេសា មានសរុប ៦៤ករណីនៅទូទាំងប្រទេស ដែលបណ្ដាលឲ្យមនុស្សចំនួន ៣៧នាក់ បា..ត់ប.ង់ជីវិត និង ៨៨នាក់ទៀតរងរបួសធ្ងន់ស្រាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguxjBbt06HFci07GV6HHW8-Y0y3VKgjbiPIBVHtE3flO5LwTLQU8lCj2BHSV2eMaqEjXjvsitgxZBSMiJW_92DWde5iGxnRQJ3sl8V5YM7O9KkDSOXaK6SafcIl-YFXyQZ2_fBeT6zoq1sIoV9I4r4NA5_l517p_U0GnRzKsqnCr-XaA7vLY8SgDDpnL1N/s980/photo_2025-04-21_11-46-55.jpg

ដោយឡែកសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥នេះវិញ អត្រាគ្រោះ..ថ្នាក់ចរាចរណ៍បានថយចុះគួរឲ្យកត់សម្គាល់ ដោយបើគិតជាភាគរយ គឺថយចុះជិត ៤០%។ ជាងនេះទៅទៀត សម្ដេចបានគូសបញ្ជាក់ថា ការថយចុះនេះគឺបណ្ដាលមកពីកត្តាបើករបរមានទំនួលខុសត្រូវ ចេះយោគយល់អធ្យាស្រ័យឲ្យគ្នា ព្រមទាំងមានការចូលរួមពីសំណាក់កងកម្លាំងមន្រ្តីចរាចរណ៍ផ្លូវគោកផងដែរ ក្នុងការសម្របសម្រួលចរាចរណ៍ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព។ ដូចនេះ វាបង្ហាញពីស្ថិរភាពនៃសុវត្ថិភាព និងសន្តិសុខបានល្អ ដែលគួរបន្តអនុវត្តឲ្យកាន់តែប្រសើរនៅឆ្នាំបន្តបន្ទាប់ទៀត៕