«រមណីយដ្ឋានភ្នំព្រះធាតុ» ដែលស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង គឺជាភ្នំវត្ដព្រះធាតុដែលពលរដ្ឋខ្មែរភាគច្រើន មានជំនឿថាបារមីនៅទីនោះពូកែស័ក្ដិសិទ្ធិ ហើយ ក៏ជាកន្លែងសម្រាកលម្ហែកម្សាន្តដ៏ទាក់ទាញ ដែលអន្ទងចិត្ដភ្ញៀវទេសចរឱ្យមកគយគន់សម្រស់ដ៏ស្រស់ស្អាតនៃផ្ទាំងថ្មធំៗ រួមជាមួយម្លប់ឈើដ៏ត្រជាក់ត្រឈឹងត្រឈៃ គួរជាទីមនោរម្យផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVVRq9CusxMdfzX9SvEfiPWCMoa833VCO1k5PKatCo_8XuekxZIWhTl6vdnBbPTCYWCJ96bdDLDJGjcCM2BvucZWB9eVs70cZ1aQeRRk5OWjk5zfCgx2huQ-wrXea2kpkKUcYhzNdJoeUifqAZeuNsXHhzuOEn7lch2WHt9_AdO7nbq2RhfOyKDRFtbYLO/s1280/image_2025-03-31_13-34-44.png
ដើម្បីទៅដល់ទីតាំងនោះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាម​ខេត្ដ​កំពង់ស្ពឺ នៃ​ផ្លូវ​កៅស៊ូលេខ ១៣៦ ដែលតភ្ជាប់ចំណុចជិតផ្សារឧដុង្គឆ្ពោះទៅអមលាំង នោះអ្នកដំណើរនឹងបានទៅដល់គោលដៅហើយ។ ពេលទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងបានទស្សនានូវទេសភាពវាលស្រែ បឹងបួរ ដើមត្នោតដ៏ស្រស់ត្រកាល។ ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធ និងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរមកកម្សាន្តជាលក្ខណៈគ្រួសារ និងជួបជុំមិត្តភក្ត្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-yTbcNAks62G8e1RyO_A316A0ZeUwk82kxIv96uC-7-uuEGeGkjislBduB9W8yevKC9WBZE-1EPBmjyzLGCJTcp2V1xaY-GfzhwP6ZRF2ZI-Ptbq-Ej7RFyaXv5E4bEzPTJANUqalDv1o2jcxHaP5dDq1q1mFDjhOB70XjdrMJuWBHY3mVca1of6DLvL/s1280/image_2025-03-31_13-34-45%20(2).png
គួរបញ្ជាក់ដែរថា ទីតាំងវត្តភ្នំព្រះធាតុនេះកើតតាំងពីសម័យបុរាណកាលមកម្ល៉េះ ព្រោះនៅលើភ្នំនេះបានបន្សល់ទុកគ្រឹះប្រាសាទបុរាណមួយ ដែលអាចបញ្ជាក់ថាទីតាំងភ្នំនេះបានកើតនូវសម័យអង្គរ ៤-៥ រយឆ្នាំ គឺតាំងពីសម័យគោកធ្លកមកម្ល៉េះ ។ កាលសម័យនោះគ្មានការគោរពព្រះពុទ្ធសាសនាទេ តែពេលដែលព្រះបាទ (កោណ្ឌញ) កោដាញ់ និងព្រះនាងលីវយី យាងមកគ្រប់គ្រងដែនដី ព្រះអង្គបានចាត់ឱ្យនិមន្តភិក្ខុ ២ អង្គពីប្រទេសឥណ្ឌាដើម្បីផ្សព្វផ្សាយសាសនាព្រះ ពុទ្ឋមុនគេបង្អស់។ ហើយកាលណោះភិក្ខុទាំង ២ អង្គបាននិមន្តតាមសំពៅមកចាប់ទីស្នាក់នៅលើភ្នំព្រះធាតុនេះឯង ដើម្បីផ្សព្វផ្សាយធម៌ព្រះពុទ្ឋមុនគេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIjDB0gNEuI2c9z2665mB4_xKNz6ctRan97deT3lVBmI9eM8oc2H0TxHbnCeI7lEyaUIUTX77Go8WMA6lH6rrC6KBuksMubhJ77f3ijUehQT0kC7l_hSLjWeq4SmRNCI3HLIHOUQucRc0XUbbL0LUXZV2agAVcrESj43rHJdmpJ3SzlVqhnROZ1eOLXyR5/s1024/image_2025-03-31_13-34-45.png