កូរ៉េខាងត្បូង៖ មនុស្សជាង ២៣,០០០នាក់ត្រូវបានជម្លៀសចេញ ហើយតំបន់វប្បធម៌បេតិកភណ្ឌជាច្រើនបានរងផលប៉ះពាល់ រួមទាំងប្រាសាទពុទ្ធសាសនាដែលមានអាយុ ១,៣០០ ឆ្នាំដែលត្រូវបានបំ..ផ្លាញ ដោយសារគ្រោះ.មហន្តរាយភ្លើង.ឆេះ..ព្រៃនៅប្រទេសកូរ៉េខាងត្បូង។.jpg)
ភ្លើងឆេះ.ព្រៃនេះ បានចាប់ផ្ដើមកាលពីថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ បណ្ដាលអោយមានមនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លា.ប់ និង ១៩ នាក់បានរង.រ.បួស ដែលនេះគឺជាករណីកម្រមួយ។ បច្ចុប្បន្នភ្លើង.ឆេះព្រៃនេះនៅតែបន្តឆាប.ឆេះនៅភាគអាគ្នេយ៍ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពរបស់ប្រទេសកូរ៉េខាងត្បូង។
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងទីក្រុង Uiseong បានបង្ករការខូចខាតដល់លំនៅដ្ឋាន និងសំណង់អគារប្រមាណ ២០០ កន្លែង ព្រមទាំងបានឆាបឆេះប្រាសាទ Gounsa ដែលបានសាងសង់ក្នុងឆ្នាំ ៦១៨ នៃគ.ស ដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទដ៏ធំបំផុតនៅក្នុងខេត្តនេះ។ អាជ្ញាធរព្រៃឈើបានបញ្ជាក់ផងដែរថា ស្ថាបត្យកម្មដែលមានរចនាសម្ព័ន្ធព្រះពុទ្ធសាសនា និងចាត់ទុកថាជាសម្បត្តិជាតិពីរាជវង្សចូសុន (១៣៩២-១៩១០) ក៏ត្រូវបានបំផ្លាញផងដែរ។
មូលហេតុដែលបណ្ដាលអោយមានភ្លើង.ឆេះនេះកើតឡើង ត្រូវបានគេសន្និដ្ឋានថាមកពីកត្តាមួយចំនួនដូចជា៖ អាកាសធាតុក្ដៅស្ងួត, សកម្មភាពនៃមនុស្ស (ជក់បារី រឺដុតសំរាម…), ដាច់ខ្សែភ្លើងត្រង់ណាមួយ រួចធ្លាក់ទៅប៉ះនឹងព្រៃឈើដែលស្ងួត និងមានខ្យល់បក់ខ្លាំង។

ប្រទេសកូរ៉េខាងត្បូងបាននឹងកំពុងជួបប្រទះភាពរាំងស្ងួតជាងធម្មតា ដោយមានភ្លើងឆេះព្រៃចំនួន 244 ដងក្នុងឆ្នាំនេះ ពោលគឺច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន 2.4 ដង។ ភ្លើងឆេះព្រៃជាលើកដំបូងបានកើតមាន កាលពីថ្ងៃសុក្រ សប្តាហ៍មុននៅក្នុងស្រុក Sancheong ភាគអាគ្នេយ៍របស់ប្រទេស ប៉ុន្តែឥឡូវនេះបានរាលដាលដល់ទីក្រុងជិតខាងដូចជា Uiseong, Andong, Cheongsong, Yeongyang និង Yeongdeok។

គួរជម្រាបថា ចំពោះទីតាំងនៃប្រាសាទ Gounsa គឹមានសំណង់ស្ថាបត្យកម្មចំនួន ៣០អគារ និងបានរងផលប៉ះពាល់ចំនួន ២០អគារ ដែលមានស្ថាបត្យកម្មសំខាន់ៗដូចជា ប្រាសាទ Gaunru និងប្រាសាទ Yeonsu Jeon ត្រូវបានខូតខាតស្ទើទាំងស្រុង។ យ៉ាងណាមិញ គេក៏បានជួយសង្រ្គោះនូវរូបសំណាកព្រះពុទ្ធដែលមានអាយុកាលជាង ១,២០០ឆ្នាំ និងវត្ថុបុរាណមួយចំនួនទៀតផងដែរ។
រដ្ឋាភិបាលក៏បានសន្យាថានឹងពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការដុតបំផ្លាញសំណល់ដោយខុសច្បាប់ និងចាត់វិធានការលើការធ្វេសប្រហែសរបស់បុគ្គលម្នាណាម្នាក់ដែលជាមូលហេតុចម្បងមួយនៃភ្លើងឆេះព្រៃមួយនេះ៕










