មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលនូវការលើឡើងរបស់នារីម្នាក់ បន្ទាប់ពីមានដែលអះអាងថា ការលេបប្រម៉ាត់ទាកាស្រស់ អាចជួយព្យាបាល និងជំនួយសុខភាព ដល់មនុស្សដែលធ្លាប់កាត់ប្រម៉ាត់។ 
នៅក្នុងសេចក្ដីបំភ្លឺព័ត៌មាន មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសរសេថា << ក្រោយពីបានឃើញម្ចាស់គេហទំព័របណ្ដាញសង្គម Facebook ដែលមានឈ្មោះថា Mommy Natural បានបង្ហោះរូបភាពវីដេអូ និងខ្លឹមសារចំណងជើង (Caption) ថា៖ ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឲ្យអ្នកកាត់ប្រម៉ាត់រួចដូចខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្ដង។ ធ្មិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អជាធម្មតា ញាំអីបានគ្រប់យ៉ាងមិនមានតបអ្វីទាំងអស់ ដោយសារញុំញាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង>>។
ចំពោះវីដេអូដែលបានបង្ហោះខាងលើ មានអ្នកចូលទស្សនារហូតដល់ជាង ២លាននាក់ មានការចែករំលែកជាបន្តបន្ទាប់។ លើសពីនេះក៏មានមនុស្សមួយចំនួន បានចូលទៅខមិនយល់ស្របថាការញាំ រឺលេបប្រម៉ាត់ទាកាប៉ានេះពិតជាមានប្រសិទ្ធភាពមែន ទាំងដែលការធ្វើបែបនេះមិនមានការបញ្ជាក់ រឺណែនាំពីអ្នកជំនាញណាម្នាក់ឡើយ។.jpg)
ដូចនេះសេចក្ដីបំភ្លឺព័ត៌មាន របស់មន្ទីរសុខាភិបាលបានបន្ដថា តាមរយៈវីដូអូរៀបរាប់របស់ម្ចាស់ផេក Mommy Natural ពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបបញ្ជាក់ថា៖ គិតមកដល់ពេលបច្ចុប្បន្ននេះពុំទាន់មានការសិក្សា ស្រាវជ្រាវណាមួយដែលបង្ហាញពីលទ្ធផលប្រសិទ្ធភាព នៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយ សុខភាពសម្រាប់អ្នកជំងឺកាត់ប្រម៉ាត់នោះទេ។
អាស្រ័យហេតុនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ទទូចស្នើសុំដល់ម្ចាស់ម្ចាស់ផេក Mommy Natural មេត្តាលុប ចោលនូវរូបភាពវីដេអូ និងខ្លឹមសារ Caption ជៀសវាងមានការភាន់ច្រលំ ព្រមទាំងអំពាវនាវដល់សាធារណជនប្រើប្រាស់ បណ្តាញសង្គមទាំងអស់ សូមមេត្តាបញ្ឈប់ការផ្សព្វផ្សាយចែករំលែកបន្តនូវព័ត៌មានខាងលើ៕










