Home ព័ត៌មានអន្តរជាតិ បារាំងគ្រោងរុះរើផ្លូវ៥០០ខ្សែនៅទីក្រុងប៉ារីស ដើម្បីពង្រីកផ្លូវថ្មើរជើង ផ្លូវជិះកង់ និងដាំកូនឈើ

បារាំងគ្រោងរុះរើផ្លូវ៥០០ខ្សែនៅទីក្រុងប៉ារីស ដើម្បីពង្រីកផ្លូវថ្មើរជើង ផ្លូវជិះកង់ និងដាំកូនឈើ

55
0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo គ្រោងរុះរើផ្លូវចំនួន៥០០ខ្សែនៅទីក្រុងប៉ារីស ដើម្បីពង្រីកផ្លូវថ្មើរជើង ផ្លូវជិះកង់ និងដាំកូនឈើបង្កើតទីធ្លាពណ៌បៃតង ។ ការរុះរើផ្លូវនីមួយៗនឹងចំណាយប្រាក់ចំនួន៥សែនអឺរ៉ូ (ឬស្មើជាង៥៣ម៉ឺនដុល្លារ) និងផ្តោតនៅទីតាំងក្បែរសាលារៀន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3QPMpSlib-VxRmcoukkmgus0v2df6iRJoRPNw-7p8gzeeTBbKLTNbTm1w-K65DG3GJDw2CZ4gXfRQ3KOhtCuxWXAiFhnsBRD44M_S5AQOur3AVuRV5PYz4OwDD_HZh9v_-EhaDkbCnWNQDVd9pL1txA3G94nWpNoeqfbFzsWla_OQv_NN1bNEcY3eFyj/s800/image_2025-03-27_15-13-32.png
អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានពង្រីកទីធ្លាដាំកូនឈើក្នុងទីក្រុង និងកាត់បន្ថយទីធ្លាចតរថយន្តនៅតាមផ្លូវចំនួន៣០០ខ្សែតាំងពីឆ្នាំ២០២០ បច្ចុប្បន្ន លោកស្រីមានគម្រោងកាត់បន្ថយចំណតរថយន្ត១០% ទៀត ។ នេះជាការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ទីក្រុងប៉ារីសនៅដំណាក់កាលទី១ រីឯដំណាក់កាលទី២ អភិបាលក្រុងប៉ារីសនឹងកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនក្នុងទីក្រុង និងគាំទ្រឱ្យពលរដ្ឋធ្វើដំណើរតាមមធ្យោបាយសាធារណៈ ព្រមទាំងធ្វើដំណើរដោយថ្មើរជើង និងជិះកង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcZC8P6-SGFqfsj8aLVyg0igO9tyLqJmik6XD1_PAfmiy6RxtuYE_4C2kvcoJ7HZmH-GzNSKSRXE_y0hd1hbtTy1jQsDXjaRQysKmVb42zGD9xgfczGnP9nsepRzeM2CQrjTAFM7OU25Q4Ky9nLKsDtw0Qzsym3BHeQUN__2wYUHH8-NkYQHn-Iz9YVkiK/s1440/image_2025-03-27_15-13-28.png

គោលនយោបាយនេះមានគោលដៅបង្កើតផ្លូវថ្មើរជើង ចាប់ពី៥កន្លែង ទៅ៨កន្លែងក្នុង១សង្កាត់ ព្រមទាំងមានការពិភាក្សាជាមួយពលរដ្ឋក្នុងតំបន់នៅទិទាឃរដូវ ដើម្បីសម្រេចចិត្តថា តើនឹងរុះរើផ្លូវណាខ្លះ ព្រមទាំងត្រៀមប្រាក់ជាង៥៣ម៉ឺនដុល្លារ សម្រាប់រុះរើផ្លូវ១ខ្សែ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv0GIduhqKawJfzQV3h109-KI-9TkG0XrBww3xo077to0y5bxzfT03xa41kB-04xTA8dVnTVn_vpbTvkLMfAnUgLFgbW85oImOl9fh-beTGIBRbjQ70tNRfZ2cIpkxkUI2Z2iydIHj75hcQsNkLTGKgwfK9Ni4D75BtiesorYZIKJ3N7iGbVCMIoUsgB_k/s1024/image_2025-03-27_15-13-29.png

គម្រោងរុះរើផ្លូវមានការគាំទ្រពីពលរដ្ឋរហូតដល់៦៦% ដែលនេះបង្ហាញ ពលរដ្ឋបារាំងត្រូវការផ្លូវថ្មើរជើងច្រើន ដោយកាត់បន្ថយចំនួនរថយន្ត និងជំរុញឱ្យទីក្រុងប៉ារីសមានទេសភាពធម្មជាតិពណ៌បៃតង ។ ប៉ុន្តែពលរដ្ឋមួយចំនួនពុំគាំទ្រគម្រោងរុះរើផ្លូវរបស់អភិបាលក្រុងប៉ារីសទេ ដូចជា ៖ អាជីវករលក់ដូរ ពលរដ្ឋខ្លះនិយាយថា ការបង្កើតផ្លូវថ្មើរជើង និងកាត់បន្ថយចំណតរថយន្ត អាចធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ពួកគេស្មុគស្មាញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoZdyFkUFBltFCmlDSskx5E7sjxboxoTTmDSc4OOQnlSQIpj1YRtGJjndxr8EEoYjdlUfrnuR2e-k5jTorUYBBlpbnDaPNivLC9XI8ZvGAtNX2eRzNKkl_2goliVwpEdgD9ePcvOsTH0OE2lEuWyCkFUXj-Gy2f6i2VfIYMkkHm0XHcOj5GKSp6BYPQF6b/s1024/image_2025-03-27_15-13-30.png
ការរុះរើផ្លូវនៅទីក្រុងប៉ារីស គឺជាការរឹបអូសយកទីធ្លាក្នុងក្រុងបន្តិចម្តងៗ និងដាក់ទោសពលរដ្ឋដែលគ្មានជម្រើសការធ្វើដំណើរ ក្រៅពីការបើករថយន្ត ។ ប៉ុន្តែទីក្រុងប៉ារីសប្តេជ្ញាអនុវត្តគម្រោងអាកាសធាតុ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ គឺនឹងលុបបំបាត់ចំណតរថយន្ត៦ម៉ឺនកន្លែង និងដាំកូនឈើជំនួស ហើយការលុបបំបាត់ចំណតរថយន្តជាបញ្ហាធំណាស់សម្រាប់ពលរដ្ឋ ។ នេះបើតាមការលើកឡើងនាយកសមាគមបើកបររថយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXbR2GJWLtESQ4fDZq-gtnobNnw26_WVtv5W3Dw-Q8HZG-pgnqproqfxs4Xulk-CmwR5Bxm_rfoHQ_W5bHJUN3ZZBn8ADtqa-5f1Ko1zLSxB64I2FPqCQCM_zNdk2C8OyHm1NIhC_Hma4xdkMYP0uoG9X5Ljk-LkkUK5olPweKVYgtpkXxWmd9NblQA5Iz/s1166/image_2025-03-27_15-13-31%20(2).png
គោលបំណងចម្បងនៃការរុះរើផ្លូវ គឺកាត់បន្ថយខ្យល់ពុល, ជំរុញការធ្វើដំណើរថ្មើរជើង, ជិះកង់ទៅសាលារៀន, កាត់បន្ថយកំដៅ និងផលប៉ះពាល់ផ្សេងៗ ដោយបង្កើនទីធ្លាពណ៌បៃតង, ពង្រឹងការទប់ទល់ទឹកជំនន់ និងទាក់ទាញទឹកភ្លៀង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixZt1fcsxocxOpVWzqpqXlLJ_3taU7JTt-4A0YOKk6vbGxD5eD3DaNuyZkAM5hRedMMP1GxZIvtd2JbMw2-nTw20cYo0qnz7L8pZeSivbCcyWJVbeCWehyPIESwq5mVyPx_4TPmwRLCJ4yUz1aIPl757Sj4EX8air16yvvmYsbVFX1bED0Z_7XdQhMR1VZ/s1000/image_2025-03-27_15-13-31.png

តាំងពីខែកញ្ញា ឆ្នាំ២០១៥ អភិបាលក្រុងប៉ារីសបានព្យាយាមកាត់បន្ថយការធ្វើចរាចរក្នុងទីក្រុង កាត់បន្ថយសំឡេងរំខាន និងកែលម្អគុណភាពអាកាសធាតុ ដោយរថយន្តក្រុង និងរថយន្តដឹកទំនិញ ដែលមានទម្ងន់ជាង៣តោន និងផលិតមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០០១ នឹងពុំអនុញ្ញាតឱ្យបើកបរចូលក្នុងក្រុងទេ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨ល្ងាច រៀងរាល់ថ្ងៃ ៕