បបួលគ្នាកក់កន្លែងគេង អោយហើយទៅ ខេត្តទាំង៤នេះរៀបចំជិតរួចរាល់ហើយ សម្រាប់ទទួលស្វាគមន៍ ភ្ញៀវទេសចរអោយចូលមកលេងកម្សាន្ត ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8lfWTnLhEPkjwML-5-HJ69uTez1jyF7aIt3x0jFLBIw6yR-x2hrl7eFf00nmZZ8E8F8LTPm8X4ZMLgZx351m4QxdH98IBfVBPD4pYXBVA1J1I2J6Dl7z5VusPOTMdk4-SKgwTk7UU_J_Q19sPKTGwUJ4lEp0jUztvHdiGN5NWn1VoGVpHu_GCH_CFzJVa/s1280/image_2025-03-27_10-42-10%20(2).png
នៅសល់ជាងកន្លះខែទៀត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានចូលមកដល់ ដូចនេះគេសង្កេតឃើញថាខេត្តតាមបណ្ដារខេត្ត-ក្រុងនានា ចាប់ផ្ដើមរៀបចំតុបតែងរៀងៗខ្លួន ត្រៀមសម្រាប់ទទួលភ្ញៀវទេសចរជិត-ឆ្ងាយ អោយមកកម្សាន្តសប្បាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhBCleyd-wCfwhsAnc1s4qQgOSavLhyGhqeVcPrra5PbxCekGM08cefQoXlLON2SWV3yITnhYNaY7M3VT_t_GS0GG6evrR5zSSbvEXE36tyRZ_jo_vMoSWK9COJKxIwup9rrxfRsfOmcOrvtQIrnyKmhGoWocmgsv_FaKLi8xAg5GsT2e5A_KJG4cy8nLB/s1024/image_2025-03-27_10-42-10.png

ដោយឡែក គេសង្កេតឃើញខេត្តទាំង៤នេះ ដែលហាក់មានភាពលេចធ្លោក្នុងការរៀបចំ ដោយគ្រាន់តែរូបភាពនៃការរៀបចំតម្លើងគ្រឿងតុបតែងមិនទាន់រួចរាល់ជាស្ថាពរផងនោះ ធ្វើអោយមនុស្សម្នាររំភើបចិត្ត ទន្ទឹងអោយតែដល់ថ្ងៃឆាប់ៗបាត់ទៅហើយ។ ដូច្នេះពេលនេះមកទស្សនាសម្រស់របស់ខេត្តទាំង៤ ដែលមានការរៀបចំទទួលសង្រ្កាន្តឆ្នាំថ្មីយ៉ាងអធឹកអធមដូចតទៅ៖

១. ខេត្តសៀមរាប៖ មិនខុសពីឆ្នាំមុនៗនោះទេ ខេត្តសៀមរាបតែងតែជាទិសដៅមកកម្សាន្តមិនថាក្នុងបុណ្យទានអ្វីនោះទេ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត រំពឹងថានឹងមានមនុស្សមកចូលរួមច្រើន ដែលមានទាំងខ្មែរ និងជនបរទេស។ ក្នុងនោះគេសង្កេតឃើញមាន ការរៀបចំតុបតែងជាច្រើនទីតាំង កម្មវិធីកម្សាន្តជាច្រើន ជាពិសេសគឺការបង្ហាញពីវប្បធម៌ អរិយធម៌ និងប្រពៃណី តាមរយៈការតាំងបង្ហាញស្នាដៃ និងសិល្បៈផ្សេងៗនៅទឹកដីអង្គរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8NJJXXimeutzlXqvBT2nAVrMbGfSejZCZO6mbdepubG4XUFNoBqqctk7fuSlYHM6WXtOsO5mHJ4Uy7PloAYfp4C-oJHWcmOHT0RyXSyblpQ5TCNS72u4aXvIzqhaesI00inUV82zECVOqG0TaF3ZqsrVPbGZMs3rTz1TVUSkLa3QlQLd1s1OA9m7PbAW3/s2048/486228144_1074192481408995_48803500424039255_n.jpg

២. ខេត្តកំពង់ធំ៖ ស្ងាត់ៗមិនសូវមាត់ ឆ្នាំនេះខេត្តកំពង់ធំបានរៀបចំសម្រាប់សង្រ្កាន្តឆ្នាំថ្មីយ៉ាងធំដុំជាងឆ្នាំមុនៗ។ សម្រស់ទីរួមខេត្តចាប់ពីគល់ស្ពានស្ទឹងសែន រហូតដល់ចំណុចអ្នកតាក្រហមក ត្រូវបានរដ្ឋបាលខេត្តរៀបចំដាក់គ្រឿងលម្អរចម្រុះពណ៌ ទាក់ទាញភ្នែកឃើញហើយ គួរអោយចង់ទៅទស្សនាផ្ទាល់។ ក្រៅពីនេះ ក៏មានរៀបចំជាតំបន់ត្រជាក់ ដោយដាក់ពាងទឹកជាច្រើន នៅតាមបណ្ដោយផ្លូវមុខសាលាខេត្ត ទុកសម្រាប់បងប្អូនលេងជះទឹកកម្សាន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1DeC5HocGwRXrv0QzCqQpP5m8smyWQBi0ghx-5bY9WH5e7nkGGloi-0qdS-DJOMQgysxDPRUYVTy4sHtzxF8uIXq4zhAgF_mRNV4Bzfz0U5V98Zp_vIidCV8YX5Ws-P6Up2lZFJg9p1iUBi15TfFcX2V3CoV0Kv4X3b3_vGPyJoTLNUyH8DAuL6Irlz5i/s2048/484853000_979130294362586_1905044253593214933_n.jpg

៣. ខេត្តកំពង់ចាម៖ មិនអោយចាញ់ខេត្តទាំង២ខាងលើនោះទេ ឆ្នាំនេះកំពង់ចាមត្រៀមពាងទឹកចំនួន ២០០ពាង រៀបចំដាក់តម្រៀបតាមដងផ្លូវ ព្រមទាំងមានពណ៌ចម្រុះ ឃើញហើយទប់ចិត្តមិនចង់បាន។ លើសពីនេះនៅតាមបណ្ដោយផ្លូវមុខសាលាបណ្ដោយផ្លូវមុខសាលាខេត្តកំពង់ចាម ក៏មានរៀបចំតម្លើងគោមផ្សេងៗ ដែលមានភាពស្រស់ស្អាតទាំងពេលថ្ងៃ និងពេលរាត្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeLz4gMMQdBnJfo2cVlzUh69bb4npSejyQsGmEpySL2-I50r_eWiv-IvcLHyAZvIajvQfpxVZ4vKzJhCLbV9UoJtv4JR5SD32MTprYymUNkMDe9NVAxxF0nLl4QAu7s9WNCcYHEnE_YqMtTXUgGDWfRLlYzxL3JgfAkc1wE8G3OmBTB1wXgX_BA7RdL-eq/s2048/486611822_641191202010121_3494181385041831252_n.jpg
៤. ខេត្តបាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង បានរៀបចំការតម្លើងភ្លើងពណ៌ នៅតាមផ្លូវយ៉ាងស្រស់ស្អាត ជាពិសេសគឺចាប់ពីស្ពាន៧មករា រហូតដល់សួនច្បារសម្ដេចក្រឡាហោម ស ខេង ដែលធ្វើអោយបរិយាកាសនៅពេលរាត្រីក្នុងក្រុងនេះ មានភាពទាក់ទាញមួយកម្រិតទៀត។ សង្រ្កាន្តបាត់ដំបង នឹងមានការតាំងពិពណ៌ទូទៅ ការដាក់បង្ហាញស្នាដៃសិល្បៈធំៗ រួមជាមួយកម្មវិធីកម្សាន្តជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTiAVFeh2VaF8rQ8HiQ373bJqgKV7ruUtqsj_YBxdxX5ZvEd-wOuTKIYD3Oc5kG4J71PXO4oHg8QLzvMyAuIbpfOvd73MCbOG1WzXbCAJM-tU6DAsWeXz2bQB-pW5WlJA_1rGTLhCMyW-Xfe4AdlYOyt7tzGFgUpSEZcguAzPLW04z6jwoFcm2-80KzJDD/s1440/486203629_1062559095906099_3090684175312218758_n.jpg
អាស្រ័យហេតុ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ នឹងអញ្ជើញមកចូលរួមកម្សាន្តនៅក្នុងស្រុក អោយបានច្រើនកុះករក្នុងឳកាសបុណ្យចូលឆ្នាំថ្មី នាខែមេសាដែលនឹងមកដល់ឆាប់ៗនេះ៕