រាត្រីនៃការប្រកួតឈុតតំណាងជាតិ Miss Grand Thailand ឆ្នាំ២០២៥ ត្រូវបានផ្សាយបន្តផ្ទាល់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កម្មវិធីប្រកួត ដោយទាក់ទាញការទស្សនាយ៉ាងច្រើនពីអ្នកគាំទ្រ ថៃរួមទាំងទស្សនិកជនក្រៅស្រុក។ តែយ៉ាងណាក្រៅពីការទាក់ទាញត្រូវបានទស្សនិកជនមួយចំនួនថាកម្មវិធីប្រកួតនេះប្រៀបដូចជាកម្មវិធីកំប្លែង។
.png)
ការប្រកួត National Costume បេក្ខនារី Miss Grand Thailand 2025 បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលជាមួយនឹងសំលៀកបំពាក់ប្លែកៗរបស់ពួកគេ។ បន្ថែមពីលើសំលៀកបំពាក់ដែលបំផុសគំនិតដោយវប្បធម៌ប្រពៃណីថៃ បេក្ខនារី Miss Grand Thailand 2025 ជាច្រើននាក់បាននាំយកឈុតសំលៀកបំពាក់ត្រាប់តាមសត្វដែលគេចាត់ទុកថា ពិសិដ្ឋ នៅក្នុងវប្បធម៌បូព៌ា ដូចជាពស់ ខ្លា និងឆ្មា។
.png)
ខណៈឈុតសម្លៀកបំពាក់គួរឱ្យចាប់អារម្មណ៍ ការសម្តែងយ៉ាងអធិកអធម បញ្ចេញកាយវិការហួសហេតុ គឺជាលក្ខណៈនៃការប្រលងនាំមកនូវការកម្សាន្តដល់ទស្សនិកជន។ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនដែលបានទស្សនាការប្រលងនេះបានបញ្ចេញមតិថា៖ ពេលមើលការប្រលងសម្រស់មានអារម្មណ៍ថាខ្ញុំវង្វេងក្នុងកម្មវិធីពិភពសត្វ។ 
ក្រៅពីរូបសត្វ គឺមានការរចនាដែលបំផុសគំនិតដោយវប្បធម៌ធ្វើម្ហូបបេក្ខភាពបាននាំយករ៉ូបតុបតែងជាមួយផ្លែឈើពិតប្រាកដមកលើឆាកដោយមិនស្ទាក់ស្ទើរក្នុងការញ៉ាំផ្លែឈើទាំងនេះ ហើយបង្ហាញពីភាពរីករាយរបស់ពួកគេ។
បន្ទាប់ពីការប្រកួតនេះបានបញ្ចប់ទៅ Miss Grand Thailand ក៏បានបើកដំណើរការបោះឆ្នោតជ្រើសរើសឈុតតំណាងជាតិដ៏ស្រស់ស្អាតបំផុតផងដែរ។ បេក្ខនារីទាំង៥រូបដែលមានចំនួនសន្លឹកឆ្នោតច្រើនជាងគេនឹងត្រូវបានផ្តល់ឱ្យនូវការចូលរួមយ៉ាងពិសេសក្នុងការឈានទៅកាន់កំពូលទាំង២៥នាក់ចុងក្រោយ៕










