កន្លងមកនេះតារាសម្តែង ឃុន និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះអ្នកទាំងពីរដោយសារតែឃើញរូបភាពស្និទ្ធស្នាលរហូតមានអ្នកខ្លះសង្ស័យថាពួកគេកំពុងមានទំនាក់ទំនង។ ទោះយ៉ាងណា ឃុន បាននិយាយនៅក្នុងកម្មវិធីមួយដោយទម្លាយថារូបភាពនោះគ្រាន់តែជាការសម្តែងដែលកម្មវិធីតម្រូវឱ្យអ្នកទាំងពីរមានភាពផ្អែមល្ហែមចំពោះគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSSs8xu8r2K7JmIP_71qh6U1f9VinKutYxazTe6Ls9lChBJwkyenYrqBTX5lafrmlFlM7tAWjaUeA6RmnKV03m_oIWCEi4b643Lwu6wjioDn-yB9d5UBSES4lpUzftHmiGmsn4F8fyfJcblY7L3tB-QUmhEkP7YdPoHn95ObqAH48w_1pE-qkJFUYjzpcU/s1799/image_2025-03-26_14-00-06.png
កំលោះសង្ហា ហេង ម៉េងឃុន បាននិយាយនៅក្នុងកម្មវិធី Celeb Spicy Talk ថា លោកនិង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជួបគ្នាក្នុងរយៈពេលខ្លីដោយសារតែថតកម្មវិធីមួយនៅតាមខេត្តកំពតហើយកម្មវិធីនោះតម្រូវឱ្យមានទំនាក់ទំនងស្នេហាជាមួយគ្នាក្នុងរយៈពេល៤ថ្ងៃហើយប្លែកត្រង់ថាមើលទៅដូចស្និទ្ធស្នាល ដោយសារតែកម្មវិធីមិនតម្រូវឱ្យមានស្គ្រីបទេ។ ឃុន បានពន្យល់បន្ថែមថា យើងចាប់ផ្តើមស្នេហាមួយដែលតម្រូវឱ្យអ្នកទាំងពីរស្រលាញ់គ្នា តើរយៈពេល៤ថ្ងៃយើងនឹងនាំគ្នាទៅណាខ្លះ មានសកម្មភាពអ្វីខ្លះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizcbW3MlQB4d1xmzgbZ1HZ-5Talo3UIfJiu8_lb5-1T1bSFfuN7ExpDtnFs_dEdBYeBt-Ypg7rkzZOtwl3ToKkQNV5OpxwPZ2nTiehn4H7DeFekF1tzl8MWZ4zbNemTbkZoHfXdUwTFymo8CnLcR8rQKDgOIfaQNVpwTZqY9-p97qVybJp9c4yrp26yV_6/s2048/image_2025-03-26_14-00-10.png

ពិធីការិនីនៅក្នុងកម្មវិធី កញ្ញា ខាត់ ស្រីច័ន្ទ បានក្តោបចម្លើយមកដែរថាការស្និទ្ធស្នាលរបស់ឃុន និង ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រាន់តែជាការសម្តែងនៅក្នុងវិស័យសិល្បៈ។ ឃុន បន្ថែមថាអ្នកទាំងពីរនៅក្នុងសិល្បៈតែឆ្ងាយពីគ្នាដែរដោយពិបាកជួបគ្នាដែរតែចៃដន្យជួបគ្នាក្នុងកម្មវិធីក៏បង្កើតឱ្យមានរូបភាពទាំងនោះនៅលើបណ្តាញសង្គមហ្វេកប៊ុកនិងប្រព័ន្ធអនឡាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj081RnBmxxQb6odFF5Mul9J5dnGPv17F_9s3rYY4AnkaRxswi9EseMe9_pydOsmB2MNjGeTHL77JN24Yo4vfblz9kp73Y6Alk2XbZWsn_-5YzJKG7aOsSMbh1e6fWhw_EgnLlPVJ2GIaMKEssc8jcCBHLlvJtbuwQUQNR5vymw0-THkjp_otMH6CKNqRRB/s1440/image_2025-03-26_14-00-04.png

កន្លងមកនេះ រូបភាពមួយចំនួនដែលឃើញ ឃុន ចូលរួមកម្មវិធី ពេជ្រ វត្តីសារ៉ាវឌ្ឍី មានភាពស្និទ្ធស្នាលខុសពីធម្មតា បានធ្វើឱ្យអ្នកមួយចំនួនសង្ស័យពីទំនាក់ទំនងរបស់ពួកគេ ខណៈអ្នកខ្លះក៏ Ship ឃុន និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមទៀតដោយសារតែអ្នកទាំងពីរមើលទៅសមគ្នាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCP9k5kyZufi55KPvn7B4lyAKGHkj58NGudFKXLOdjrUwMG2xvlFTnEt9qKGDCtMlPIR_orMLNKLt9otGNY2NnxMa9blvgO7sqMpOVYuQ8IBJOawTwvZO5Pc_ikpKSX35rk5EuXCWcLovgLQ-Ygo86vIAZfQovXjHyNEHcT7pdGrW8ZblVWNf-lBZKI2-V/s1440/image_2025-03-26_14-00-05.png

តារាសម្តែងដ៏ស្រស់សង្ហា ឃុន គឺបានលេចមុខជាតួឯកក្នុងខ្សែភាពយន្តជាច្រើនទាំងរឿងភាគនិងភាពយន្តខ្នាតធំ ហើយលោកជាតារាប្រុសមួយរូបកំពុងត្រូវប៉ាន់លើវិស័យភាពយន្តខ្មែរដោយសារតែទេពកោល្យនិងភាពសង្ហារបស់លោក។ ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺត្រូវប៉ាន់ខាងផ្សាយពាណិជ្ជកម្មជាច្រើនហើយនាងក៏ទទួលស្គាល់ថាដោយសារតែពេលនេះខ្លួននាងជា BA ច្រើនផលិតផលទើបធ្វើឱ្យពិបាកចូលប្រកួតបវរកញ្ញាម្តងទៀត៕