ប្រទេសថៃ ៖ លោក ផីផាត់ រ៉ាជឆាគិចប្រាកាន រដ្ឋមន្ត្រីក្រសួងការងារថៃ បានស្នើឱ្យអាជ្ញាធរចុះតាមតំបន់ផ្សេងៗដើម្បីត្រួតពិនិត្យការធ្វើការខុសច្បាប់របស់ពលករបរទេស ហើយលោកបញ្ជាក់ថា អាជ្ញាធរថៃបានត្រួតពិនិត្យក្នុងតំបន់គ្រប់ពេលវេលា និងហាមពលករបរទេសធ្វើការងាររបស់ពលរដ្ឋថៃ ។ បើរកឃើញពលករបរទេសធ្វើការខុសច្បាប់ អាជ្ញាធរនឹងចាប់ផាកពិន័យ និងបញ្ជូនទៅប្រទេសវិញ ។ ការរឹតបន្តឹងនេះ ក្រោយពីមន្ត្រីគណបក្សប្រឆាំងលើកឡើងថា មានជ.នជាតិចិនលួ.ច ធ្វើការនៅថៃខុសច្បាប់ ។.png)
ក្រោយពីមន្ត្រីគណបក្សប្រឆាំង១រូបនិយាយថា មានជនជាតិចិនមកធ្វើការនៅថៃដោយគ្មានប័ណ្ណអនុញ្ញាតការងារ លោក ផីផាត់ រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា បច្ចុប្បន្ន មានជនជាតិចិនមកធ្វើការនៅថៃ និងទទួលបានប័ណ្ណអនុញ្ញាតការងារស្របច្បាប់ (Work Permit) ស្មើជាង៥ម៉ឺននាក់ ។ នាយកដ្ឋានការងារបានត្រួតពិនិត្យរកពលករធ្វើការខុសច្បាប់ ក្រោយការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំង ហើយក្រសួងការងារនឹងប្រគល់តួនាទីនេះឱ្យក្រុមការងារពិសេស សហការជាមួយនាយកដ្ឋានការងារ ។
ពួកគេទៅនឹងចុះតាមតំបន់ផ្សេងៗដើម្បីត្រួតពិនិត្យជនជាតិចិនថា តើពួកគេធ្វើការនៅថៃមានឯកសារត្រឹមត្រូវតាមច្បាប់ដែរឬទេ? បើពួកគេធ្វើការខុសច្បាប់ ឬគ្មានប័ណ្ណអនុញ្ញាតការងារ (Work Permit) គឺនាយកដ្ឋានការងារ និងក្រសួងការងារ នឹងអនុវត្តតាមវិធានការ គឺចាប់ខ្លួន, ផាកពិន័យ និងបញ្ជូនទៅប្រទេសវិញ ។
លោក ផីផាត់ បញ្ជាក់ថា ក្រុមការងារពិសេស និងនាយកដ្ឋានការងារបានចុះត្រួតពិនិត្យការធ្វើការងាររបស់ពលករបរទេសនៅខេត្តឈុនបុរី និងបានចាប់ខ្លួនពលករបរទេសចំនួន៥២នាក់ ។ ក្រសួងការងារពុំបានព្រងើយកន្តើយទេ បើទោះជាជនបរទេសមានប័ណ្ណអនុញ្ញាតការងារត្រឹមត្រូវតាមច្បាប់ក្តី ប៉ុន្តែបើពួកគេធ្វើការងារដែលថៃពុំអនុញ្ញាត គឺក្រសួងការងារនឹងចាត់វិធានការតាមច្បាប់ ព្រមទាំងបញ្ជូនទៅប្រទេសវិញ ។

ដោយឡែក កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក លោក ផីផាត់ រដ្ឋមន្ត្រីក្រសួងការងារបានដឹកនាំមន្ត្រីពាក់ព័ន្ធធ្វើដំណើរទៅកោះសាមុយ ខេត្តសុរ៉ាជថានី ដើម្បីពិនិត្យមើលការធ្វើការរបស់ពលករបរទេសនៅតំបន់ទេសចរណ៍ ព្រមទាំងពិនិត្យមើលការជួលពលករបរទេសធ្វើការខុសច្បាប់ និងការប្រើប្រាស់កម្លាំងពលកម្មកុមារ ។ ក្រោយការចុះពិនិត្យនៅតំបន់ចំនួន១៥ បានរកឃើញពលករបរទេស ចំនួន២០១នាក់ ក្នុងនោះមានពលករមីយ៉ាន់ម៉ា ១១០នាក់, ឡាវ ១០នាក់, ខ្មែរ ៨០នាក់ និងរុស្ស៊ីម្នាក់ ហើយក្នុងចំណោមនេះ មានពលករបរទេសធ្វើការគ្មានប័ណ្ណអនុញ្ញាត ២នាក់ និងធ្វើការខុសពីប័ណ្ណអនុញ្ញាត ៦នាក់ ។ .jpg)
ក្រសួងការងារនឹងកាត់បន្ថយចំនួនពលករបរទេសធ្វើការខុសច្បាប់ និងការពារកុំឱ្យពួកគេដណ្តើមការងារពលរដ្ឋថៃ ដោយពិន័យប្រាក់ពលករបរទេសគ្មានប័ណ្ណអនុញ្ញាតការងារ ចាប់ពី៥ពាន់ ទៅ៥ម៉ឺនបាត រួចហើយបញ្ជូនទៅប្រទេសវិញ ។ រីឯថៅកែថៃ ដែលជួលបរទេសបរទេសខុសច្បាប់ នឹងពិន័យប្រាក់ចាប់ពី១ម៉ឺន ទៅ១សែនបាត ៕










