ខាត់ ស្រីច័ន្ទ អ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាខ្មែរមួយរូបបានបញ្ចេញអារម្មណ៍របស់ខ្លួនបន្ទាប់ពីឃើញសកម្មភាពកម្មវិធីសម្រស់ក្លាយទៅជារឿងសើចចំអកនិងទទួលបានសំណួរថាខាងបវរកញ្ញាដូចសម្តែងហើយមនុស្សយ៉ាងមិចក៏អាចចូលរួមប្រកួតបាន។ កញ្ញាថាពីមួយថ្ងៃទៅមួយថ្ងៃវិស័យនេះត្រូវបានមនុស្សមួយចំនួនមិនយល់ទុកជារឿងកំប្លែង Toxic ……។

គេសង្កេតឃើញថាវិស័យប្រកួតសម្រស់នៅប្រទេសកម្ពុជាបច្ចុប្បន្នទទួលបាននូវការចាប់អារម្មណ៍ច្រើនពីមហាជនហើយការប្រកួតគឺមានច្រើនកម្មវិធីក្នុងនោះកម្មវិធីសម្រស់មួយចំនួនក៏បានបង្កើតឡើងដោយកូនខ្មែរហើយកម្មវិធីខ្លះទៀតគឺបានរៀបចំធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលឬរៀបចំទាំងមូល។ ទោះយ៉ាងណាវិស័យបវរកញ្ញានេះក៏កើតមានដ្រាម៉ាជាហូរហែដូចគ្នា។
មើលឃើញថាវិស័យបវរកញ្ញាក្លាយទៅជារឿងដែលគេសើចចំអកដូចសម្តែងៗ ខាត់ ស្រីច័ន្ទ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៦ ថា «យូរៗ ទៅវិស័យនេះបានក្លាយទៅជាកន្លែងមួយដែរគ្មាន Rule ច្បាស់លាស់ សម្រាប់ការប្រកួតសម្រស់ហើយ ។ វាបានក្លាយទៅជារឿងដែលត្រូវបានគេសើចចំអកនឹងសួរមកកាន់នាងខ្ញុំថា «មិចហើយខាងបវរកញ្ញាដូចសម្ដែងៗមិចទេ ហើយមិចក៏អាចចូលប្រកួតបានមែន»។ ខ្ញុំគ្មានចម្លើយទេ ព្រោះនោះមិនមែនជាកម្មវិធីខ្ញុំកាន់ទេ អ៊ីចឹងជាសិទ្ធិបុគ្គលក្នុងការរៀបចំ នឹងការគិតរបស់គេថាជ្រើសរើសបេក្ខភាពបែបដែលសមស្របទៅគោលការណ កម្មវិធី តែសូមចិត្តបងប្អូនកុំនិយាយថា ពួកបវរកញ្ញាអី ព្រោះមិនដូចគ្នាទេ»។
ND Miss Mera Cambodia បានបន្តបង្ហោះរូបភាពក្នុងនាមជាពិធីការិនីសម្រស់ជាមួយនឹងខ្លឹមសារថា «វេទិការបវរកញ្ញាជាវេទិការ ដែលនាងខ្ញុំតែងតែគិតថាវាជាកន្លែងមួយដែរនឹងធ្វើឱ្យស្រ្តីក្លាយទៅជាពន្លឺត្បូងដ៏ចែងចាំងនិងអស្ចារ្យបំផុត ដំណាងឱ្យស្រ្តីកម្ពុជា តែពីមួយថ្ងៃទៅមួយថ្ងៃជនមួយចំនួនដែលមិនបានយល់ ពីបវរកញ្ញាច្បាស់បានយកវេទិកានេះទុកជារឿងកំប្លែង រឿង Toxic រឿងប្រៀបធៀប កាឡៃទៅជារឿងអស់សំណើចសម្រាប់មហាជនទៅវិញ មិនទាន់ស្គាល់ច្បាស់តែបានបំផ្លាញបាត់ទៅហើយ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបានធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃទៅវិញ សូមបញ្ជាក់បវរកញ្ញាគឺជាភាពស្រស់ស្អាតគ្មានថ្ងៃសាបសូន្យនៅក្នុងបេះដូងខ្ញុំ»។
គួរឱ្យដឹងថា ខាត់ ស្រីច័ន្ទ មិនត្រឹមតែអតីតបវរកញ្ញាតែប៉ុណ្ណោះទេរូបនាងធ្លាប់ធ្វើជាពិធីការិនីកម្មវិធីសម្រស់ អ្នកគ្រប់គ្រងប្រកួតខេត្តរហូតបង្កើតកម្មវិធីបវរកញ្ញាខ្លួនឯងមានឈ្មោះថា Miss Mera Cambodia ដោយសុខចិត្តប្រកាសលក់ដីយកមកធ្វើកម្មវិធីនេះទៀត៕










