Home ព័ត៌មានអន្តរជាតិ ពិតជាខ្លាំងមែន! បុរសម្នាក់នេះបានបំបែកឯតទគ្គកម្មពិភពលោក ដោយប្រើធ្មេញទាញរថភ្លើងដែលមានទម្ងន់ជិត ២៨០ តោន

ពិតជាខ្លាំងមែន! បុរសម្នាក់នេះបានបំបែកឯតទគ្គកម្មពិភពលោក ដោយប្រើធ្មេញទាញរថភ្លើងដែលមានទម្ងន់ជិត ២៨០ តោន

55
0

លោក ASHRAF MAHROUS បានបង្កើតកំណត់ត្រាពិភពលោកចំនួនបីដងជាប់ៗគ្នា ដោយការទាញរថភ្លើងទម្ងន់ ២៧៩ តោនជាមួយនឹងធ្មេញរបស់គាត់ នៅឯស្ថានីយ៍មួយក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប។
យោងតាមប្រភពព័ត៌មាន AP និង Reuters លោក Ashraf Mahrous គឺជាអ្នកចំបាប់អេហ្ស៊ីបដ៏ល្បីល្បាញម្នាក់ ដែលគាត់ធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោកចំនួន ៣ ដងរួចមកហើយ សម្រាប់ការទាញរថភ្លើងដែលមានទម្ងន់ធ្ងន់បំផុតដោយធ្មេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpY4-bKr0WlTq2ayYFsDSUgnQaIb7LZFPBmcyyO2qo2puyT3CFFXFkKzkqVbPXrN8tFD9SyTYiCJ7RPYCknS5ZBNb9UX4dqWXc0puW2nQt_mrvyQwZW5GB-BL124XrpeOAJ3Kba17EGKZQWh1CmujWm1_-F0e6Lqvm4s-DRhvpjXXqYCNulxahOk-mmwJ4/s800/photo_2025-03-14_13-51-24.jpg

ការទាញរថភ្លើងដោយកម្លាំងនៃធ្មេញគឺមិនមែនជាកិច្ចការងាយស្រួលនោះទេ ហើយក៏មិនមែនជារឿងធម្មតាឡើយ។ ប៉ុន្តែសម្រាប់អ្នកចំបាប់អេហ្ស៊ីប Ashraf Mahrous គឺគាត់បានធ្វើវាដោយជោគជ័យ ដែលបង្ហាញពីភាពខ្លាំងគួរឱ្យភ្ញាក់ផ្អើលរបស់គាត់។ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ អត្តពលិករូបនេះ បានប្រើធ្មេញរបស់គាត់ដើម្បីទាញរថភ្លើងទម្ងន់ ២៧៩ តោនដោយតភ្ជាប់ខ្សែ ហើយទាញរហូតជិត ១០ ម៉ែត្រធ្វើឱ្យមនុស្សម្នាជាច្រើនកោតសរសើរនឹងកម្លាំងមហិមារបស់លោកខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYv4aDZD5NGTylF4Zl2a1DDeDsCOAnMV81VaeOM2MAI5bc58Jfcrb-7D2NVoUqfg8S8oNTclgl0iL4ZM6vUvwKBBhBJQY-PsoDhagkjCxAlyuqiOmTzpg2HsRTcOM8g6Uw9OgSD73__TEbpSlbq0Ve4Gdphl09XucymietMWkj6_TWebtCEvIJOTpT3LMT/s1200/photo_2025-03-14_13-51-25%20(2).jpg

ដោយសារមានការអបអរសាទរដោយហ្វូងមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ សមាជិកនៃអង្គការកំណត់ត្រាពិភពលោក Guinness នៅស្ថានីយ៍រថភ្លើង Ramses កណ្តាលទីក្រុងគែរ ក៏បានទទួលស្គាល់លោក Mahrous ថាជាបុរសខ្លាំងបំផុតក្នុងពិភពលោក។ គួរបញ្ជាក់ដែរថា លោក Mahrous បច្ចុប្បន្នមានអាយុ ៤០ ឆ្នាំ គឺជាប្រធានសហព័ន្ធកីឡាចំបាប់អាជីពអេហ្ស៊ីប ធ្លាប់ត្រូវបានទទួលស្គាល់ដោយ Guinness ក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ សម្រាប់ការបំបែក និងទទួលទានស៊ុតឆៅចំនួន ១១ គ្រាប់ក្នុងរយៈពេល ៣០ វិនាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_t8R_dZw25TnAKGb4dhOJVpQeE4M1shj_cOmtT6S4zXNElJ2FS9Vemt0mpiFcUZvcRlhWQTViwqVotdg3yFoK92bT1eHkFpSbz05nyrqkSlyhjEfGbBL1nzGJiMaP0vyMqDD46hyphenhyphen3gSJDiG6lWoC3ICANUgoexcLrUqWW_jADgTs8DXQFW9Ee0dH0bTrZ/s1030/photo_2025-03-14_13-51-25.jpg

ហើយនៅក្នុងខែមិថុនា ឆ្នាំ ២០២១ លោកក៏បានទទួលស្គាល់ម្តងទៀត សម្រាប់ការទាញឡានដឹកទំនិញទម្ងន់ជិត ១៦ តោនដោយធ្មេញរបស់លោក។ យោងតាមលោក Dawlet Elnakeb អ្នករៀបចំព្រឹត្តិការណ៍អូសរថភ្លើង បាននិយាយថា លោក Mahrous គឺបានហ្វឹកហាត់អស់រយៈពេល ២០ ថ្ងៃហើយមុនពេលបង្កើតកំណត់ត្រាទាំងនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw_KNmnN6RiPjPhB613PDSUipKJYvVA0hxBQ-u4OgV8vEbCiHNEt7IKhm_ABuca_DHE7vB-Hs7YFwz_Dzc1PU_6sxE-agPA-6NfaXypDX0nKOmz2xp6HTDpF7-oD0FrI6qrMzg6dkxlEUd1Xsg8zdWEdw0NLPpoPkfwuPO-5KtP4HUhrZF5TuYoNJsSgtL/s1280/photo_2025-03-14_13-51-26.jpg