Home ព័ត៌មានអន្តរជាតិ តើជាបាតុភូតធម្មជាតិ ឬប្រផ្នូលអ្វីកើតឡើង បានជាឆ្នេរខ្សាច់ និងទឹកសមុទ្រនៅកោះមួយនេះ ប្រែជាពណ៌ក្រហមស្រស់ដូចឈា.ម ក្រោយភ្លៀងធ្លាក់ខ្លាំង?

តើជាបាតុភូតធម្មជាតិ ឬប្រផ្នូលអ្វីកើតឡើង បានជាឆ្នេរខ្សាច់ និងទឹកសមុទ្រនៅកោះមួយនេះ ប្រែជាពណ៌ក្រហមស្រស់ដូចឈា.ម ក្រោយភ្លៀងធ្លាក់ខ្លាំង?

216
0

ប្រទេសអ៊ីរ៉ង់ ៖ បាតុភូតធម្មជាតិដ៏ចម្លែកមួយបានធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបារម្ភថា វាជាប្រផ្នូលប្រាប់ពីហេតុការណ៍អាក្រក់កើតឡើង គឺក្រោយពីភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យឆ្នេរខ្សាច់ និងទឹកសមុទ្រនៅកោះមួយរបស់ប្រទេសអ៊ីរ៉ង់ ប្រែជាពណ៌ក្រហមស្រស់ដូចឈា.ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWQAwWquWV-HD0gwA6C6WJWWWDxFkhSNaFN0P8zb9NgX54ToyQpbWFTyedUdQ3A18Dlu1HDklhNU7RnOo5gi2RhZLBTZmLl2mXSsOBEilYumScgrMagvg4MdhGEf-EqDzHGIt1w_oP8WtwRnY8hQVl11vfTJzN7gaNUV3uRxKBAbRpaDJiaKIu77QOEqxU/s1127/image_2025-03-15_09-56-05%20(2).png

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រជុំកោះ Hormuz របស់ប្រទេសអ៊ីរ៉ង់ ស្ថិតនៅឈូងសមុទ្រ Persian បានធ្វើឱ្យពលរដ្ឋរស់នៅក្នុងតំបន់ និងភ្ញៀវទេសចរបរទេសភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលពួកគេឃើញបាតុភូតធម្មជាតិដ៏ចម្លែក គឺភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យឆ្នេរខ្សាច់ និងទឹកសមុទ្រក្លាយជាពណ៌ក្រហម មិនខុសគ្នាពីឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZD6x1p13h8uHUyfE_wjehyphenhyphenilUwP1JhyzZJJxY9ZJ8jTXPYSGSTGaGIvxvUUxpnmyAWmxJnCHFZ9cNb0T5w6wSmePeWlEQvrqJ1wOV5p90fSQdZjgIQe2xU-y267_s4swrk3DbvjsUEp5qAWECRYhGlN61nKBLb4SWYol_Oe-WEVbrsAkMsiVJRKjPsAyi/s1600/image_2025-03-15_09-56-05.png

ក្រោយពីអ្នកប្រើប្រាស់ Instagram ម្នាក់ឈ្មោះ «@hormoz_omid» បានបង្ហោះវីដេអូបាតុភូតធម្មជាតិនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមទូទាំងពិភពលោក ចម្លែកចិត្ត ហើយវីដេអូនេះមានចំនួនទស្សនារហូតរាប់លាននាក់ ។ ម្ចាស់វីដេអូចង់ចែករំលែករូបភាពឱ្យមនុស្សម្នាបានឃើញពីបាតុភូតធម្មជាតិនៅតាមបណ្តោយឆ្នេរខ្សាច់កោះរបស់អ៊ីរ៉ង់ ដែលក្លាយជាពណ៌ក្រហមស្រស់ ក្រោយពីភ្លៀងធ្លាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWpcPmrU-_KfKTg5kIhiFxbzGZNJmGE5o8nKLQIg5OrAshKQy5aPIj6Ulz23Tbnee0E9AxzpZo4YvzEZ6nqpR-s5eGOZORSIX8HN0T-yoE5SsaEqXdQQtkx1WAG6LL65QAgbnGd7uspOgNy5ew-Oq8GL9Liq1Dz8YxD6ex9zCxkC3wdcx5Nt6whl2-NOf1/s1200/image_2025-03-15_09-56-06%20(2).png

បាតុភូតធម្មជាតិដ៏ចម្លែកបង្ហាញពីឱ្យឃើញពីបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ក្នុងវីដេអូ គឺមានទឹកពណ៌ក្រហមខាប់ធ្លាក់ពីលើច្រាំងថ្ម និងហូរចូលសមុទ្រ ស្របពេលមេឃកំពុងធ្លាក់យ៉ាងខ្លាំង ។ រូបភាពនេះធ្វើឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅឆ្នេរខ្សាច់រំភើបចិត្តយ៉ាងខ្លាំង និងនាំគ្នាពាក់អាវភ្លៀងមកឈរមើលទិដ្ឋភាពដែលកម្របានឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSTvfcVp93ule2ugmJe-dVAPxviAaUMIycNKFZyiZlZMTuQz_pxXakFwakFUYveEGcyGz7-UBV-wd49JzSBs7tLn2zskXSsPARny32uUCn8nrs8BkMdo-LJDManvlkDY4EIa4jL8DLxb6ElwsEXHY12WtTENRxiNwuifpJJU-PYHiwqAboRHgp7ikVVJ_r/s1024/image_2025-03-15_09-56-06.png

ក្រៅពីនេះ មានបុរសម្នាក់ដើរចុះទឹកសមុទ្រ ដែលពណ៌ទឹកសមុទ្រ មិនខុសគ្នាពីឈាម ។ ទោះជាមើលទៅ ដូចជារូបភាពកាត់ត ប៉ុន្តែពលរដ្ឋក្នុងតំបន់អះអាងថា វាជាបាតុភូតធម្មជាតិកើតឡើងពិតប្រាកដ និងពុំមែនជារូបភាពកាត់តទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKyHlYLuEFRAeNhoW0rjeyy_K2Tj9AqiQ4gkeSnW6_eozLF7vpNKkFve-8LQG_QM3XAcBAbCMrR7KSjwFNODrnNq6TOAksxEI4zw6bx5jPIvbDFdCsl5sfwErYFkt_mDdSHme0BoI2DDuUuIj4ZNYn6iZYSY1uz233gV2OD0z1tMAOdykXu2cXYcZSb9yD/s1500/image_2025-03-15_09-56-07%20(2).png
ទោះជាមនុស្សភាគច្រើនខ្លាចរូបភាពនេះ ប៉ុន្តែអ្នកជំនាញបកស្រាយថា វាជាបាតុភូតធម្មជាតិ គឺកើតឡើងពីកំហាប់ខ្ពស់របស់អ៊ីកស៊ីតជាតិដែក (Iron Oxide) ដែលមានបរិមាណយ៉ាងច្រើនក្នុងតំបន់ ។ ហេតុនេះ ទើបសារធាតុរ៉ែផ្សេងៗនៅក្នុងដីបានផ្សំគ្នាជាមួយទឹកសមុទ្រ បង្កើតទៅជាបាតុភូតធម្មជាតិដ៏ចម្លែក ហើយវាពុំមែនជាប្រផ្នូលហេតុការណ៍អាក្រក់អ្វីឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijKQ2YltKCE7G-ak14XGETrBysPUGrNgPzqvjGwqnwqDOGK9RJ1U9k2KEu2bhgymqDchWDSsyIxmGd9QhT253PCV46A67yABBzAruDnJW80OCTEIsEDxf0nyB0QplGngEnsftWeafW09RcXfdR0WRjFuwwfIbA1r5CJskdYuC6EhjQ_oYGQfAKIFriXZEL/s900/image_2025-03-15_09-56-07.png
ក្រោយការបង្ហោះរូបភាពប្លែកភ្នែកក្នុងបណ្តាញសង្គម ធ្វើឱ្យភ្ញៀវទេសចរជាច្រើននាក់ប្រាថ្នាចង់មកឃើញភ្លៀងធ្លាក់នៅឆ្នេរខ្សាច់ក្លាយជាពណ៌ឈាមដោយផ្ទាល់ភ្នែកក្នុងមួយជីវិត ។ បច្ចុប្បន្ន រដ្ឋាភិបាលអ៊ីរ៉ង់អនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តឆ្នេរខ្សាច់នេះ និងទស្សនាទេសភាពដ៏ស្រស់ស្អាតលើកោះពេញមួយឆ្នាំ ៕