Home ព័ត៌មានអន្តរជាតិ រឿងរ៉ាវអាថ៌កំបាំងចំនួន ៣ នៃមហាសមុទ្រ ដែលអ្នកវិទ្យាសាស្ត្រមិនអាចពន្យល់បាន!

រឿងរ៉ាវអាថ៌កំបាំងចំនួន ៣ នៃមហាសមុទ្រ ដែលអ្នកវិទ្យាសាស្ត្រមិនអាចពន្យល់បាន!

93
0

នៅក្នុងមហាសមុទ្រមានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញចម្លើយពិតប្រាកដនោះទេ។ ទោះបីក្នុងសម័យទំនើបនេះ មានបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ជឿនលឿនស្ទើរតែគ្រប់ជ្រុងនៃផែនដីក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLLot78ipcCHFxYwKXZ2PJXoqJqqVfD67U6g78FP6vm6wd-zEkrxIQ9tyw8AOBvPyUx0zsCT-2-YcFFRp3E8sZqLzeP5xSmGgkXEO6ZPwppECM5JPadEWwvd1dIRm_MA8UpVEIJL0VaWZsJ1dLnO8lVGdX9MbCjuFRf-f3JwGZBg2aLztC9dWq0IOaank/s1024/image_2025-03-12_13-36-52%20(2).png

យោងតាមគេហទំព័របរទេស BBC Science Focus នៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយរបស់យើង មិនទាន់មានអ្នកវិទ្យាសាស្ត្រណាអាចទៅសិក្សាស្រាវជ្រាវដល់ជម្រៅជ្រៅនៃមហាសមុទ្រនោះទេ ដូច្នេះរឿងរ៉ាវអាថ៌កំបាំងទាំង ៣ ខាងក្រោមនេះនៅតែជាចម្ងល់រហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLSk12Cc6YlqWdhGGu49QF_fIcuCHy9448EfMgJ-QVGwVgdTA64_GFgiWRQEZeXU8ar7drHki6imaMnXDpaBzaNeDZ-Z92CjuddLTSljUBeOZkNdspMOJAzxHlk9eFOZj5R5ZibVVOCNPiDPVKmKLTwovKv9ON4aj8Jh_PIN_h4SKinqUhbnPqjqZvL9U/s2044/image_2025-03-12_13-36-54.png

១.តើទឹកនៅលើផែនដីកើតឡើងមកពីណា? ជាការពិតណាស់ ផែនដីត្រូវបានគ្របដណ្តប់ដោយមហាសមុទ្រ ៧០% ដែលបរិមាណទឹកដ៏ច្រើននេះបានបង្កើតជាជម្រកដ៏ធំបំផុតនៅលើភពផែនដី។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដើមនៃទឹកនៅតែជាអាថ៌កំបាំងសម្រាប់អ្នកវិទ្យាសាស្ត្រ ថ្វីត្បិតតែផែនដីបង្កើតឡើងប្រហែល ៤.៥ ពាន់លានឆ្នាំមុនក៏ដោយ ក៏យើងនៅតែមិនអាចកំណត់បានថា តើទឹកកើតឡើងមកពីណានោះទេ។ ដូច្នេះហើយសំនួរដែលសួរថា ហេតុអ្វីបានជាផែនដីរបស់យើងមានទឹកគ្របដណ្តប់ច្រើនម្លេះ តើទឹកទាំងនោះកើតឡើងមកពីណា ហើយអ្នកណាជាអ្នកដាក់ឈ្មោះភពផែនដី ខណៈភពនេះមានទឹកច្រើនជាងដីទៅទៀត ហេតុអ្វីមិនដាក់ឈ្មោះថាជាភពទឹកទៅ ដែលសំនួរចាក់ដោតទាំងនេះ នៅតែមិនទាន់រកឃើញចម្លើយពិតប្រាកដនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikoUdbx7OCtOiZFJLBh8aa2dM7DNE8v06NHJCMQOg9Y_sZil32RRFJk7isCgPj4HB-K_uzEym_wVrBYzx_ymvdvyj6T3XxJ7X_5RbtLK65_xYhHB3HKn7FsGJKjNZmauDFu9alSP6YMExnMCH99aRAZX1k17r30w1s_TUJR00geniH54hNTz-8RJUlgPTf/s1320/image_2025-03-12_13-36-55.png

២.តើអ្នកណាជាអ្នកបង្កើតថ្មដ៏ចម្លែកមួយនៅក្នុងសមុទ្រ Yonaguni? នៅឯឆ្នេរសមុទ្រ Yonaguni នៃប្រទេសជប៉ុន គឺមានថ្មចម្លែកមួយត្រូវបានគេរកឃើញនៅឆ្នាំ ១៩៨៦ ដែលបង្កឱ្យមានការចម្រូងចម្រាសជាច្រើនអំពីប្រភពដើមរបស់វា។ ទម្រង់ថ្មនេះមានដុំថ្មភក់ដាក់ជង់កាត់គ្នា សន្លាក់ប៉ារ៉ាឡែល រាងជារង្វង់ជណ្តើរ និងការឆ្លាក់យ៉ាងចម្លែក ដែលនាំឱ្យអ្នកខ្លះជឿថាវាជាសំណល់នៃអរិយធម៌បុរាណដែលបាត់ទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbM-YZh2Wb_DHxHWq3lk_Fd6eCtY3O15vxqMH9p48ojl7ynQluFyyoCKs387sy9P2b6HfBvFgmbtYeLUFAgQhnmlirEKD3zJUMSQE3nNY_D-71Zzb0yMFXulsIGWUR7JNcdS_2VimxLY3UmWNON4QSxgJX4uoBzZ5BLhh7Ll4tdK4dWNSvyY3WhmsKGfMP/s1600/image_2025-03-12_13-36-52.png
ទោះជាយ៉ាងណាសាស្ត្រាចារ្យ Masaaki Kimura ជឿជាក់ថា វាជាសំណង់ដែលបង្កើតឡើងដោយមនុស្សកាលពី ១០.០០០ ឆ្នាំមុន ដោយមានលក្ខណៈពិសេសស្រដៀងនឹងទីក្រុងបុរាណ រួមមានពីរ៉ាមីតជំហាន ផ្លូវ និងបណ្តាញទឹក។ ប៉ុន្តែសាស្ត្រាចារ្យ Robert Schoch ជឿជាក់ថា រចនាសម្ព័ន្ធនេះគឺកើតឡើងដោយធម្មជាតិនោះទេ ដែលបង្កើតឡើងដោយការបំបែកថ្មយ៉ាងស្អាតតាមយន្តហោះបញ្ឈរ និងផ្ដេក ហើយចម្លាក់ថ្មគឺជាស្នាមប្រេះធម្មជាតិលើផ្ទៃថ្មភក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYO7_bNClq6ZkioOdLVYM_czo4vM_DR4GqKRaOX130wQhvR7QfOsARF4jJxvKa7jvnKE7RSi0n1H3geEsk3wad2kXDYWVOYH6nGw9_Ky99CCH43BMPdVuABclv-lrG9pAwUQywKg9L6mToUO_FEtGKDJkDuAGUGsx_s1w7SG697VQifZX5TU-vlHOFWsBq/s1376/image_2025-03-12_13-36-53.png

ដូច្នេះហើយការជជែកវែកញែកអំពីប្រភពដើមនៃថ្ម monolith Yonaguni នៅតែបន្តដោយមានមតិផ្ទុយគ្នាពីអ្នកវិទ្យាសាស្ត្រ។ តើនេះជាសំណល់នៃអរិយធម៌ដែលបាត់បង់ ឬជាការបង្កើតដោយធម្មជាតិ? ចម្លើយនៅតែជាអាថ៌កំបាំង ដោយរង់ចាំការរកឃើញថ្មីៗបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7UyAobIsTLw3bEeVWZyw3pnraIXkzw4U3cvbK6sX4pJtC5CB0m2m0l5C7dwS1LxjRJ0oCVAqkHtx5TGkc3XN-qNHEHw3i_M6k1erlBJ32r_1Yxp4zAcX0lCzdtmj_mShNZ4bGCprWgcItc3_tGQXnfLVSLsWEQhLDDhCrG4qcsCOXY7IvU4b5hPFmgZ79/s1200/image_2025-03-12_13-42-42.png

៣.តើសំឡេងចម្លែកៗនៅក្នុងសមុទ្រមកពីណា? មហាសមុទ្រជាពិភពដ៏ស្ងប់ស្ងាត់មួយ ប៉ុន្តែរាល់ពេលអ្នកមុជទឹកចុះទៅក្រោមសមុទ្រ ពួកគេតែងតែឮសំឡេងអាថ៌កំបាំងជាច្រើនរាប់មិនអស់ ខណៈអ្នកស្រាវជ្រាវគិតថា ជាសំឡេងសត្វត្រីធំៗ ឬក៏ជាសំឡេងរលក និងការបម្រែបម្រួល អាកាសធាតុផ្សេងៗដូចជាការរលាយផ្ទាំងទឹកកកជាដើម។ ទោះជាយ៉ាងណាសំឡេងដ៏គួរឱ្យខ្លាចទាំងនោះនៅតែជាអាថ៌កំបាំងនៅឡើយនោះទេ ដោយមានមតិចម្រុះផ្សេងៗគ្នា ខណៈអ្នកខ្លះជឿថានៅក្នុងមហាសមុទ្រទំនងមានសត្វចម្លែកៗជាច្រើនដែលយើងមិនដឹង ហើយអ្នកខ្លះទៀតក៏ជឿថា នៅក្នុងមហាមហាសមុទ្រប្រហែលជាមានពពួកអេលានរស់នៅទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXSJ0ZuUGrUcoegEV9sLizFCGoP0VtDMWKxGIxBKFbcZyPnNXrc2J0uOoKEa7jdyec_vTSzrG6S-MY4ACZb75lfwXFaUTu54LCfIcfA3iJSep8jZV68uzxytqUGpM600v3VFJeeMKyBZSbY7K5mzNBnZxl217mB2EY4T7wv8Uj8d0xZhwp79S4cLkbL9y0/s1280/image_2025-03-12_13-42-42%20(2).png