ប្រទេសថៃ ៖ ស្ត្រីភ្ញៀវទេសចរកាណាដាម្នាក់ត្រូវបានប្រទះឃើញស្លា.ប់ នៅលើឆ្នេរសមុទ្រកាតា ខេត្តភូកេត ប្រទេសថៃ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ហើយគ្រូពេទ្យសន្និដ្ឋានថា ដោយសារខេត្តភូកេត មានអាកាសធាតុក្តៅខ្លាំងពេក ទើបធ្វើឱ្យភ្ញៀវទេសចរដាច់សរសៃឈាមខួរក្បាលស្លា.ប់ ភ្លាមៗ (Heat Stroke) ។ ហេតុនេះ សូមភ្ញៀវទេសចរ និងពលរដ្ឋថៃថែទាំសុខភាព កុំនៅក្រោមកំដៅថ្ងៃយូរ ជាពិសេស ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៤ល្ងាច ។.jpg)
អ្នកប្រទះឃើញសាកសពភ្ញៀវទេសចរមុនគេប្រាប់ថា កាលពីវេលាម៉ោង១០និង៣០នាទី ខ្លួនបានឃើញភ្ញៀវទេសចរកាណាដាដេកហាលថ្ងៃផ្គាប់មុខនៅលើឆ្នេរខ្សាច់ ប៉ុន្តែពេលដើរមកទីនេះម្តងទៀត នៅវេលាម៉ោង១និង៣០នាទី ស្រាប់តែឃើញភ្ញៀវទេសចរនៅតែដេកផ្គាប់មុខដដែល ។ ហេតុនេះ ខ្លួនក៏ផ្តល់ដំណឹងទៅសមត្ថកិច្ចឱ្យមកត្រួតពិនិត្យរាងកាយភ្ញៀវទេសចរ ។.jpg)
បើតាមសមត្ថកិច្ច គឺគ្មានស្លាកស្នាមការធ្វើបាបរាងកាយទេ ប៉ុន្តែនៅជាប់ខ្លួនភ្ញៀវទេសចរ គឺមានប័ណ្ណរបស់សណ្ឋាគារ Kata Palm Resort នៅស្រុកកាតា ខេត្តស៊ីសាកេត ដែលជាកន្លែងសម្រាករបស់ភ្ញៀវទេសចរ ។ ភ្ញៀវទេសចរបានមកសម្រាកក្នុងសណ្ឋាគារតែម្នាក់ឯង តាំងពីថ្ងៃទី៣ ខែមីនា មកម៉្លេះ សមត្ថកិច្ចបានទាក់ទងទៅស្ថានទូតកាណាដារួចហើយ ដើម្បីផ្តល់ដំណឹងដល់ក្រុមគ្រួសារសាកសពឱ្យបានជ្រាប ។.jpg)
ភ្ញៀវទេសចរកាណាដា អាយុ៨០ឆ្នាំ អាចស្លាប់ជាច្រើនម៉ោងមុនពេលប្រទះឃើញ ហើយគ្រូពេទ្យសន្និដ្ឋានថា មូលហេតុនៃការស្លាប់បណ្តាលមកពីភ្ញៀវទេសចរដាច់សរសៃឈាមខួរក្បាលភ្លាមៗ ដោយសារនៅខែមីនានេះ ខេត្តភូកេត មានអាកាសក្តៅខ្លាំង ។ ប៉ុន្តែគ្រូពេទ្យនឹងពិនិត្យរាងកាយសាកសពឱ្យលម្អិតបន្ថែមទៀត ។.jpg)
ក្រោយហេតុការណ៍នេះ គ្រូពេទ្យបានដាស់តឿនទៅកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់សុខភាពដោយសារអាកាសធាតុក្តៅខ្លាំង ព្រោះប្រទេសថៃចូលដល់រដូវក្តៅ ធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ ទើបរាងកាយបាត់បង់ទឹក ។ បើរាងកាយពុំអាចបញ្ចេញកំដៅទាន់ពេលវេលាទេ គឺអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ និងស្លាប់ ។
ភ្ញៀវទេសចរ និងពលរដ្ឋថៃ គួរកុំនៅក្រោមកំដៅថ្ងៃយូរព ជាពិសេស ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៤ល្ងាច ។ ក្រៅពីនេះ ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងផឹកស្រា ឬកាហ្វេ, កុំស្លៀកពាក់ក្រាស់ៗ និងពាក់មួក ឬកាន់ឆ័ត្រដើម្បីការពារកំដៅថ្ងៃ ។ បើងងឹតមុខ វិលមុខ បែកញើសច្រើន និងបេះដូងលោតញាប់ សូមប្រញាប់ទៅជ្រកក្រោមម្លប់ ផឹកទឹក ដើម្បីកាត់បន្ថយសីតុណ្ហភាពរាងកាយ ៕










