Home ព័ត៌មានអន្តរជាតិ ចែកគ្នាដឹង! កុំឱ្យស្តាយ ខំកាន់ហើយត្រូវបោះចោលវិញ! ហាមយក Power Bank ដាក់តាមខ្លួន បើអ្នកធ្វើដំណើរតាមយន្តហោះ

ចែកគ្នាដឹង! កុំឱ្យស្តាយ ខំកាន់ហើយត្រូវបោះចោលវិញ! ហាមយក Power Bank ដាក់តាមខ្លួន បើអ្នកធ្វើដំណើរតាមយន្តហោះ

68
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ថៃហាមអ្នកដំណើរប្រើប្រាស់ និងសាកថ្ម Power Bank នៅលើយន្តហោះ ចាប់ពីថ្ងៃទី១៥ ខែមីនា ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។ ការហាមឃាត់នេះ គឺក្រោយពីកើតហេតុការណ៍ភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍បរទេស ហើយសន្និដ្ឋានថា វាបណ្តាលមកពីការប្រើប្រាស់ Power Bank លើយន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIzWI9OMk57Ossy1Ym9mz6V45D3ntDUwQZMtNMrHLejhENTZz-GQNhaweaw08IU91qVjWlqpcCqeRFEweKxIwdpPpDn6hWvZ-d84dtArVVaFcckTGJrZX7x-PGzAK2c06hqgqmacM34FDDsefi-MxqvK0vaDtQ390e9XAL3izbJbZHBAiZyVDsPReEDFa2/s1280/photo_2025-03-08_10-48-55%20(2).jpg
ហេតុនេះ ទើបក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានកំណត់វិធានការផ្តល់សុវត្ថិភាពពេលធ្វើដំណើរតាមយន្តហោះ ដោយពុំអនុញ្ញាតឱ្យអ្នកដំណើរប្រើប្រាស់ និងសាកថ្ម Power Bank លើយន្តហោះ ចាប់ពីថ្ងៃទី១៥ ខែមីនា តទៅ ។ ការកំណត់វិធានការ គឺដើម្បីផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកដំណើរគ្រប់រូប រួមទាំងបុគ្គលិកអាកាសចរណ៍ផងដែរ ហើយក្រុមហ៊ុនសំណូមពរឱ្យអ្នកដំណើរអនុវត្តតាមវិធានការនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhsYaVtzpstWhG_RezP7W_D8GbM_WpOPu2_uLgM4mUqphAGMQcO79rPVe8g-_Dzg_YCUo6BhyphenhyphenX9T82IPuGQXketWUjpAnUtLTpkJhIy56Xy6YEZPzJy8Jwobt4zHo_5YXdHRQ4aQSnKtS89wd_VcOGoyDU6rZJ0GgUvkkQqHoARtLxy8Fx2-Rc99m8LiJX/s1024/photo_2025-03-08_10-48-55%20(3).jpg
ក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន Thai Airways បញ្ជាក់ថា ដោយសារមានហេតុការណ៍ភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍បរទេស ហើយសន្និដ្ឋានថា គឺបណ្តាលមកពីការប្រើប្រាស់ Power Bank ពេលធ្វើដំណើរ ទើបក្រុមហ៊ុនហាមអ្នកដំណើរប្រើប្រាស់វា ។ អ្នកដំណើរអាចយកវាឡើងលើយន្តហោះបាន ប៉ុន្តែពុំអនុញ្ញាតឱ្យប្រើប្រាស់ពេលធ្វើដំណើរទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSCuX1rKM_dLO8hZ0T85skuFzEmO2VihNO7mFDD-Mz1nCZWX5b-3FvDXd5_YVht3E5TS6Z5KPiTdRYCJghqbZAohdNKcSrhSRRXkDD2UNJJ-JzNCO7gVRjx2m3BsFYZx9anF4Auv8FIAzLB3r_u7ndsNNUVLX2meR9x2FuPoCTCkuwWdfuRr6qeu7Bn3ID/s864/photo_2025-03-08_10-48-55%20(4).jpg

កន្លងមក ប្រទេសថៃធ្លាប់កើតហេតុការណ៍ផ្ទុះឆេះ Power Bank នៅលើយន្តហោះ១គ្រឿង ពេលចាកចេញពីអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ទៅកាន់ខេត្តណាខនស្រ៊ីថាំម៉ារ៉ាជ ដែលបណ្តាលឱ្យចលាចលពេញយន្តហោះ ។ បន្ទាប់មក បុគ្គលិកអាកាសចរណ៍ក៏បានពន្លត់ភ្លើងវិញ ហើយអ្នកដំណើរទាំងអស់មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1TadXfqqakVJoutqXP4eMx7D5zIjQt4NixZk0ohJvF-QuHJyNoIfg9ojBEkB8KLSTyYCZew7qC11kyD3c1TGgaZdxxp6HGDLGERWfsUHJ7awFBQA7chL5sg1I2uFU-Cyco8TnDUadgIR8SamvDLs5l3Hysuy_WjgDYPpMyWsntaBjpzNeVeYZtnocoIBj/s900/photo_2025-03-08_10-48-55.jpg

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលើពិភពលោក ក៏បានហាមឃាត់អ្នកដំណើរប្រើប្រាស់ និងសាកថ្ម Power Bank លើយន្តហោះដែរ នាពេលកន្លងមក ដូចជា ៖ ក្រុមហ៊ុន Air Busan របស់កូរ៉េខាងត្បូង ពុំអនុញ្ញាតឱ្យអ្នកដំណើរទុក Power Bank នៅកន្លែងដាក់អីវ៉ាន់ផ្នែកខាងលើ ប៉ុន្តែអ្នកដំណើរអាចដាក់វាតាមខ្លួន ។ ក្រុមហ៊ុនបានហាមអ្នកដំណើរសាក Power Bank លើយន្តហោះ ដើម្បីកុំឱ្យ Power Bank ផ្ទុះឆេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSr80ZngBmQzyGLkpPSkZrOTyd98uICRJFGklysKtnBsQ02bu7aqDUqflzT8_OQFo0PV9CRgL3WWq76cLG1CVZVV8Kl_K8wQ4nGg1MT6ZvY5-nTZXkOerRj8fDkBeuHsjZP8GptKpJeImVLC-PNQrg3RfKmkOqGy1ieZ4QIn9gRrHSEQ7aOescA-iIgi8/s1080/photo_2025-03-08_10-48-45.jpg
បច្ចុប្បន្ន មនុស្សភាគច្រើនត្រូវការប្រើប្រាស់បណ្តាញសង្គមផ្សេងៗលើទូរស័ព្ទដៃរយៈពេលយូរ ជាពិសេស ក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែទូរស័ព្ទដៃរបស់ពួកគេឆាប់អស់ថ្ម ទើប Power Bank ក្លាយជាឧបករណ៍ប្រើប្រាស់ចាំបាច់សម្រាប់ដាក់តាមខ្លួន ៕