សហព័ន្ធបាល់ទាត់កម្ពុជា បានអនុម័តសម្រេចសាងសង់កីឡដ្ឋានថ្មីមួយ ឈ្មោះ “កីឡដ្ឋានគោកធ្លក” និងទីស្នាក់ការផ្ទាល់ខ្លួន ដោយចំណាយថវិការប្រមាណ៤.៤លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZWLbn__ntmBh0MTbR4RETe0x2InwRDpT-mg17yHCLsnZkAkruYJBlQroH-CJqWXPG9UBNo8EeQdgGIUcu4MDhZxzCms-GOEEGEAXfQCO11eHchWsvUs7K6cKMtZiiZcSrSR3_4x-h3U0Ewvo1s6SGuPYkGelGKklfjTim5ZNK5nZokKyBbpzu97wBeyVW/s1280/image_2025-03-04_14-32-16.png
កីឡដ្ឋាននេះ មានទីតាំងនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលអាចផ្ទុកចំនួនអ្នកទស្សនាដល់ទៅ ១២,០០០នាក់ ដោយដំណាក់កាលសាងសង់ដំបូងផ្ទុកបានចំនួន ៤,២០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7aXCvkeXadexEltMq6GIhh_3M8GETNt6pcxo_E-QowwM77uBtpzErsdrreVHlCvRurmwAJNuB2lqrVDfwZ4LvfBd3ATdn3KXKJJYLLf7RkCdf7tArpsGbfNx9QfjQRf1Tp2z4tPwX79hZjA70ikYwTJipHc_Tr98rofHhvN8l2rodYIDO5DD9ygnYuG8/s1280/image_2025-03-04_14-32-17.png
ចំពោះកញ្ចប់ថវិកានៃគម្រោងសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺប្រើប្រាស់ថវិកា Goal Project និង FIFA Forward 2.0 នៅសល់ និងបូករួមទាំង FIFA Forward 3.0។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn7VAis7t3SsPN_OCodGI-nbh0yoaAbNghCaz5E5p1MI2t-OsL0z7BqXr7xLSS7zlNdWhvIZHnhLn9HbEmxZtWR0Xmp3jos2CUPysnJXf9PpbeFTSLM5qMdkCTMllMBK8BK62simBKiKzdznmZSuN0NvFLYEKCpOsqrkLn9bH1QF3tV-PbqSKkIvf3L4WV/s1280/image_2025-03-04_14-32-18.png
បើតាមប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ជាក់ថា៖” គម្រោងសាងសង់កីឡដ្ឋាននេះ គឺជាសមិទ្ធផលថ្មី នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានរៀបចំតាំងពីឆ្នាំ២០២៤ បន្ថែមលើការថែទាំទីលានតាមសាលាបាល់ទាត់តម្រង់ទិសគ្រប់រាជធានី-ខេត្ត និងការជួសជួលហេដ្ឋានរចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្កើនសោភ័ណ្ឌភាព នៅមជ្ឈមណ្ឌលាសាលាបាល់ទាត់ជាតិបាទី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_tMYu-67kRgEpmXKFdUEsVCl541M3mtsYOT_mbWSt_ifW2ON1crqh0g-XMRB-yrJNbZVB3NBKofvondEAybAmsA1PEIGblGAIRlzKXBtbEua0xtVFRS8ynv2BE6pmfBPEnM082fy2tOVMBYPNgtdPn9mPKyllMZiMahksOlBhMuiSsXjx-GcpbFMl5WYX/s1280/image_2025-03-04_14-32-19.png
ដោយឡែកចំពោះការសាងសង់វិញ កីឡដ្ឋានគោកធ្លក នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥នេះ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៦៕