អ្នកគាំទ្រកម្ពុជារួមទាំងតារាសម្តែង ខាត់ វៃហាំង ផងបានសម្តែងក្តីអបអរសាទរចំពោះតារាសម្តែងមីយ៉ាន់ម៉ា បៃតាកន (Paing Takhon) បានបង្ហាញដំណឹងល្អ លោកបានបញ្ចប់ភាពនៅលីវរបស់ខ្លួនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ជាមួយកូនស្រីមហាសេដ្ឋីប្រេងប្រចាំប្រទេសហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIq9Hrw-jRRbcsEBYvcUnT3hzQHNajjYxnb3uX5soV0FBgmHYac4-M_sto5MZ7SfBeIncwXa_tgyup-0S-N_QPem872Vnj_g7Yi0DJ5WA7bcSRoOyVr0t4xgslPNKjuauKxz8QSNFSxYNtwFSoE-RCQGS7ngLu4lyILh_2gspfo9Czct3gOEA0P8r1CetA/s2048/480766253_1202411261243687_8996546192097386008_n.jpg

នៅថ្ងៃទី២៥ ខែកុម្ភៈ តារាសម្ដែង និងជាតារាម៉ូដែលមីយ៉ាន់ម៉ា បៃ តាកន បានបង្ហោះរូបភាពនៅលើបណ្តាញសង្គមជាច្រើនសន្លឹកបង្ហាញថាលោកនិងគូដណ្តឹងបានចុះអេតាស៊ីវិលជាប្តីប្រពន្ធគ្នាស្របច្បាប់ហើយក្រោមការដឹងឮពីចាស់ទុំទាំងសងខាង។ ភរិយា តារាសម្តែងរូបនេះមានឈ្មោះថា Linn Mya Phu មានអាយុ ២៩ ឆ្នាំរស់នៅក្នុងទីក្រុង Yangon និងជាកូនស្រីរបស់មហាសេដ្ឋីប្រេង San Linn ប្រធានសមាគមអ្នកចែកចាយប្រេងដែលអាចបរិភោគបានរបស់ប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZohdEsnHSStz9aGlgXOYx_nehWcDk1jgq7-fzISHkVQdu6Q8aaPuNXUzM4yczz-SQ-MPrWLtVmVV91RkeFznDfIS7Nr_l25LqhgLwNKaWahz5j6ATnqxDXKfhnBSOK_aisQYKfiCEjk2cXKBT0rXdgnTsdCKjfVCVjtzZhWWqqudXRStn3Fz1jISwI9yW/s2048/480874459_1202411611243652_7336603391650965179_n.jpg

បៃ តាកន បានបង្ហាញទំនាក់ទំនងស្នេហាលោកជាមួយ Linn នៅខែសីហា ឆ្នាំ២០២៤ ហើយបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេនៅក្នុងខែមករា ឆ្នាំ២០២៥។ ដំណឹងនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្រទាំងជាតិនិងអន្តរជាតិ ជាពិសេសនារីៗជាហ្វេនៗខកចិត្តមិនស្ទើរនោះទេដែលអាយដលរបស់ពួកគេមានគូគាប់ចិន្តាបាត់ទៅហើយ។ ដំណឹងរីករាយនេះតារាសម្តែងកម្ពុជា លោក ខាត់ វៃហាំង ដែលបានរួមការងារជាមួយ បៃតាកន ក្នុងខ្សែភាពយន្ត ប្រុសលក់ខ្លួន បានចូលទៅអបអរផងដែរ ខណៈមានអ្នកគាំទ្រជាច្រើនទៀតក៏បានជូនពរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjajs8lJhD9Pvr2hWUHdQPWO0jEOlsW9VHMFljPF4Z95UJrmFLZQDz_GYfDiDf167O826aF3r4bAWD3Hv7FtOlKV_yymxGAVb_Hgc_kVDA1zpgLP1zXnKK183CCB4VGAyr5KK__VZkXqJJR8avOqnd9EFVeThlniJMQhvRYZ-Hu9_UUeEliVil0-s53PLiZ/s2048/480992618_1202411834576963_1181110803426651635_n.jpg

តារាសម្តែងមីយ៉ាន់ម៉ារូបនេះ បានបង្ហាញមុខជាតួឯកក្នុងខ្សែភាពយន្តខ្មែរមានដូចជា «ប្រុសលក់ខ្លួន» , «ប្រវត្តិស្នេហ៍នាងនាថ» និង «បណ្ដាសារនាងរាត្រី»។

នៅឆ្នាំ ២០២១ បៃ តាកន បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីរូបភាពរបស់លោកនៅក្នុងសម្លៀកបំពាក់ព្រះសង្ឃដែលបង្ហាញពីរូបរាងស្អាតនិងសាច់ដុំ បានរីករាលដាលនៅលើប្រព័ន្ធអ៊ីនធឺណិត។ លោកបាននៅក្នុងវត្តមួយរយៈពេល ១០ ថ្ងៃដែលជាទម្លាប់ធម្មតាសម្រាប់បុរសនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅឆ្នាំដដែលនោះ លោកត្រូវបានចាប់ខ្លួនពីបទតវ៉ាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ។ លោកត្រូវបានដោះលែងមួយឆ្នាំក្រោយមក បន្ទាប់ពីទទួលបានការលើកលែងទោសពីរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJ0EnCBU3X9jWwJg7v_3-B6YezpWKMbI8vZCM_7K8RoaJOq5uMuOddLCagf0zOqCeZ0_3bRW5pxMmZLUpAF7u5UuoRIosh4hwcqmW0nxTOgluUqkX9b9bKoaQIu7k5DJg9O05Aig0BR6pRp5sBz1oV_ZQG-zTgtesFF3mfGk4x8yrFWyw8DJ88wV8azt7/s2048/481154981_1202411361243677_4963810154580968967_n.jpg

បៃ តាកន បានចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូតនៅក្នុងឆ្នាំ ២០១៤ បានចេញសម្ដែងជាលើកដំបូងក្នុងឆ្នាំ ២០១៧។ ក្នុងឆ្នាំ២០១៩ លោកត្រូវបានគេដាក់ឈ្មោះថាជា «តារាសម្តែងកំពូលទាំង ១០ របស់មីយ៉ាន់ម៉ា» និងបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី «មុខសង្ហាបំផុត» របស់ TC Candler ក្នុងឆ្នាំ ២០២១៕