ប្រទេសកាណាដា ៖ យើងអាចគិតថាវាមិនសំខាន់ តែវាជាការអាម៉ា.ស់ សម្រាប់ជីវិត និងកិត្តិយសរបស់លោក Elon Musk ប្រឈមនឹងការដកសញ្ជាតិកាណាដាមិនធ្លាប់មានកន្លងមក ។ តើមានមូលហេតុអ្វីបានជាពលរដ្ឋកាណាដា ជាង២សែននាក់ តវ៉ាដកលោកចេញពីសញ្ជាតិកាណាដា?.png)
សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋកាណាដា ជាង២សែននាក់ បានចុះហត្ថលេខានៅលើញត្តិផ្ញើទៅកាន់រដ្ឋសភា ដើម្បីដកសញ្ជាតិកាណាដាពីលោក Elon Musk មហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ពិភពលោក ក្រោយពីលោកគាំទ្រប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមរិក ។ លោក Elon Musk ធ្វើឱ្យពលរដ្ឋកាណាដាស្អ.ប់ និងលែងត្រូវការឱ្យលោកធ្វើជាពលរដ្ឋកាណាដាបន្តទៀត ។
វាបានក្លាយជារឿងធំ ក្រោយពី Qualia Reed អ្នកនិពន្ធមកពីខេត្ត British Columbia របស់កាណាដា បានដាក់ញត្តិផ្លូវការមួយទៅរដ្ឋសភាកាណាដា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីស្នើឱ្យលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ដកសញ្ជាតិកាណាដា និងលិខិតឆ្លងដែនរបស់លោក Elon Musk ។ ការដកសញ្ជាតិនេះ ដោយសារលោកនិយាយគំរាមអធិបតេយ្យភាពកាណាដា និងប្រព្រឹត្តទង្វើប៉ះពាល់ផលប្រយោជន៍ជាតិ ។
ញត្តិស្នើដកសញ្ជាតិកាណាដាពីលោក Elon Musk គឺទទួលបានការគាំទ្រពីសមាជិកសភាគណបក្ស New Democratic ផងដែរ ។ ពីដំបូង ញត្តិនេះមានអ្នកគាំទ្រតែ៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក អ្នកគាំទ្របានកើនឡើងរហូតដល់ជាង២សែននាក់ ។.png)
ខ្លឹមសាររបស់ញត្តិបញ្ជាក់ថា លោក Elon Musk បានចូលរួមសកម្មភាពផ្ទុយនឹងផលប្រយោជន៍ជាតិរបស់កាណាដា ដោយសារលោកបំពេញតួនាទីជាទីប្រឹក្សាលោក Trump ដែលជាបុគ្គលមើលងាយពលរដ្ឋកាណាដា ចំនួន៤០លាននាក់ ។ លោក Elon Musk ថែមទាំងគំរាមដំឡើងពន្ធទំនិញកាណាដាដែលនាំចូលអាមេរិក ក្នុងអត្រាខ្ពស់ទៀតផង ។
ខ្លឹមសារញត្តិបញ្ជាក់ទៀតថា លោក Elon Musk គាំទ្រលោក Trump ដែលធ្វើឱ្យលោកក្លាយជាសមាជិករដ្ឋាភិបាលអាមេរិក ដែលព្យាយាមល្មើសអធិបតេយ្យភាពកាណាដា ខណៈលោក Trump និយាយជាច្រើនលើកថា នឹងរួមបញ្ចូលកាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋកាណាដា ជាង២សែននាក់ ស្នើទៅនាយករដ្ឋមន្ត្រីកាណាដា លោក Trudeau ឱ្យដកហូតលិខិតឆ្លងដែន និងសញ្ជាតិកាណាដារបស់លោក Elon Musk ។ 
គួរបញ្ជាក់ថា លោក Elon Musk បានកើតនៅទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង ហើយលោកទទួលបានសញ្ជាតិអាហ្វ្រិកខាងត្បូងតាមឪពុក
និងទទួលសញ្ជាតិកាណាដាតាមម្តាយ គឺម្តាយរបស់លោក កើតនៅខេត្ត Saskatchewan ប្រទេសកាណាដា ។ នៅឆ្នាំ២០០២ លោកក៏ទទួលបានសញ្ជាតិអាមេរិក ។ យើងនឹងរង់ចាំតាមដានបន្តថា តើនឹងមានអ្វីកើតឡើងលើមហាសេដ្ឋីរូបនេះ ព្រមទាំងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា ទៅជាយ៉ាងណា?










