ផ្លែឈើស្ងួតត្រូវបានគេនិយមចូលចិត្តរាប់សតវត្សមកហើយ វាមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពដែលយើងមិនគួរមើលរំលងទៀតផង។ ផ្លែឈើស្ងួតប្រៀបដូចជាស្ករគ្រាប់ធម្មជាតិ សំបូរទៅដោយសារធាតុចិញ្ចឹម និងរសជាតិឆ្ងាញ់! ខាងក្រោមនេះគឺជាផ្លែឈើស្ងួតបីមុខដែលមានគុណប្រយោជន៍យ៉ាងអស្ចារ្យចំពោះសុខភាព៖
1. ផ្លែល្មើរ (Dates) ស្ងួតសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា ជាតិសរសៃ ប៉ូតាស្យូម ម៉ាញេស្យូម វីតាមីន B6 និងជាតិដែក ដែលជួយបង្កើនថាមពលដល់រាងកាយ ដោយសារតែស្ករធម្មជាតិរបស់វា។ វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន រួមទាំងសារជាតិ flavonoids carotenoids និងអាស៊ីត phenolic ដែលជួយការពារកោសិការបស់អ្នកពីភាពតានតឹង និងការរលាក។ សារធាតុរ៉ែដែលមាននៅក្នុងផ្លែល្មើរ ដូចជា កាល់ស្យូម ផូស្វ័រ និងប៉ូតាស្យូម មានប្រយោជន៍សម្រាប់ការថែរក្សាឆ្អឹងឱ្យមានសុខភាពល្អផងដេ។ 
2. ផ្លែព្រូន (Prunes)ស្ងួត សម្បូរទៅដោយជាតិសរសៃអាហារ និង sorbitol ដែលជាជាតិស្ករធម្មជាតិដែលដើរតួជាថ្នាំ សម្រាប់បំបាត់ការទល់លាមក។ ពួកវាផ្ទុកនូវវីតាមីន K ផូស្វ័រ ម៉ាញេស្យូម និងបូរុង ដែលមានសារៈសំខាន់សម្រាប់សុខភាពឆ្អឹង និងអាចជួយការពារជំងឺពុកឆ្អឹង។ បន្ថែមពីនេះវាអាចជួយកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល កាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ លើសពីនេះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសមាសធាតុ phenolic ដែលត្រូវបានគេដឹងថាអាចកាត់បន្ថយការរលាក និងការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃផងដែរ។.png)
3. ផ្លែអាព្រីខត (Apricots) ស្ងួត គឺជាប្រភពដ៏ល្អនៃវីតាមីន A ក្នុងទម្រង់ជាបេតា-ខារ៉ូទីន ដែលជួយដល់ការមើលឃើញ សុខភាពស្បែក និងមុខងារប្រព័ន្ធភាពស៊ាំ។ វាសម្បូរមានជាតិសរសៃរលាយនិងមិនរលាយខ្ពស់ ដែលជួយរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ និងអាចជួយក្នុងការគ្រប់គ្រងទម្ងន់ដោយសារជាតិដែលធ្វើឲ្យឆ្អែតបានយូរ។ មិនតែប៉ុណ្ណោះវាផ្តល់បរិមាណប៉ូតាស្យូមដ៏ល្អ ដែលជួយគ្រប់គ្រងតុល្យភាពជាតិទឹក ការកន្ត្រាក់សាច់ដុំ និងប្រព័ន្ធសរសៃប្រសាទ។ អាព្រីខតស្ងួត ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា flavonoids ដែលជួយការពារកោសិការបស់អ្នកពីការខូចខាត និងកាត់បន្ថយការរលាក៕.png)










