ឪឡឹក គឺជាផ្លែឈើសុខភាពមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្ត ដោយសារវាមានក្លិនក្រអូប និងរសជាតិផ្អែមឆ្ងាញ់។ ឪឡឹកក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងរាងកាយរបស់យើងផងដែរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook Health ផ្លែឪឡឹកអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖
១.កាត់បន្ថយសម្ពាធឈាមខ្ពស់៖ ឪឡឹកគឺជាផ្លែឈើដែលមានជាតិសូដ្យូមទាប និងប៉ូតាស្យូមខ្ពស់។ វាអាចជួយរក្សាកម្រិតសម្ពាធឈាមដែលមានសុខភាពល្អ ហើយក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម និងជំងឺបេះដូងផងដែរ។
២.ជំនួយឆ្អឹង៖ ផ្លែឪឡឹកសម្បូរទៅដោយសារធាតុ folate វីតាមីន K និងកាល់ស្យូម ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាឆ្អឹង ជួយការពារការពុកឆ្អឹង និងជួយបង្កើតឆ្អឹងរឹងមាំ។
៣.បន្ថែមសំណើមដល់ស្បែក៖ បន្ទាប់ពីហាត់ប្រាណរួច អ្នកគ្រាន់តែញ៉ាំផ្លែឪឡឹក ឬទឹកឪឡឹក ដែលវានឹងបន្ថែមភាពស្រស់ស្រាយដល់អ្នក និងបន្ថែមសំណើមដល់ស្បែកផងដែរ។
៤.បន្ថែម collagen ដល់ស្បែក៖ ផ្លែឪឡឹកមានវីតាមីន C ខ្ពស់ ដែលចូលរួមក្នុងការផលិតកូឡាជែន នឹងជាប្រូតេអ៊ីនជួយជួសជុលស្បែកពីការយារធ្លាក់មុនអាយុ លើសពីនេះទៀត វីតាមីន C ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងមានប្រសិទ្ធភាពក្នុងការការពារស្បែកផងដែរ។
៥.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ឪឡឹកត្រូវបានគេដឹងយ៉ាងច្បាស់ថា វីតាមីន C ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ ការពារការឆ្លងមេរោគផ្លូវដង្ហើម និងព្យាបាលប្រព័ន្ធរាងកាយដូចជា រលាកសួត និងឈឺសន្លាក់ឆ្អឹង។
៦.ជំនួយប្រព័ន្ធរំលាយអាហារ៖ ផ្លែឪឡឹកមានជាតិសរសៃ ដែលវាជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែមានប្រសិទ្ធភាព និងបង្កើនបាក់តេរីល្អនៅក្នុងពោះវៀន។
៧.ការថែរក្សាភ្នែក៖ សមាសធាតុ Carotenoid (Carotenoid) នៅក្នុងផ្លែឪឡឹកជួយថែរក្សាសុខភាពភ្នែក និងជួយឱ្យការមើលឃើញកាន់តែមានប្រសិទ្ធភាព៕










