ព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តសរុបចំនួន ២៥ របស់កម្ពុជា ដែលមានចម្ងាយប្រមាណ ២៩៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានសណ្ឋានដីជាលក្ខណៈជួរព្រៃភ្នំ។ ខេត្តនេះគ្របដណ្ដប់ដោយតំបន់ទេសចរណ៍ជាច្រើនរាប់មិនអស់មានទាំងវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ ដែលសុទ្ធតែមានសក្ដានុពលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងនោះប្រាសាទព្រះវិហារគឺជាប្រាសាទដែលមានភាពលេចធ្លោរ និងល្បីល្បាញជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisM85M-5h2TSgqVr3tXKcRfWlCAee89py1o8Q4gDJAofZ1N4D3XKXlbeojSdEib8rs-p7qs2L7rcJSVVdkr-pzFclUAjnmdNFq8FvQMrIkgKHvnYzJ8PJ_du4mRVZU8ZUGxRTUSkrhOLhbFmv1rjHKV_8Fcz-eqPLMVWDSjA_iAg-CiAjUG1JrFBq5VYTq/s1360/image_2025-02-24_11-36-04.png

ទោះជាយ៉ាងណាក្រៅពីប្រាសាទព្រះវិហារ ប្រាសាទនាងខ្មៅក៏ជាប្រាសាទមួយស្ថិតក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកកោះកេរ ដែលទាក់ទាញភ្ញៀវទេសចរច្រើនផងដែរ។ ប្រាសាទនាងខ្មៅ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺជាប្រាសាទដ៏ល្អឯងមួយ ដែលលោកអ្នកមិនគួររំលងនោះទេ។ ប្រាសាទនេះកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងអំឡុងសតវត្សទី ១០ ដើម្បីឧទ្ទិសដល់សាសនាព្រាហ្មណ៍ ក្នុងរចនាបថកោះកេរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0FFLLEAdYWYPzz6b4hMtAkmO-GBzfr1NmHBaxWfA5ncBc0L2VMSOKmZXuENk4Egh6VsVYq6HwIgYYE7032CmCrgWtvFZo1bPWRitERfUfciqm8NeY_uP0eCiVaHe1QLTKOJVXy6qSoTfCQSyE5dLKz5Qmv_IfdlvO_AM3r-S_UzB8DFED55iIHV3b1Ael/s2048/image_2025-02-24_11-36-06.png
ប្រាសាទនាងខ្មៅសង់ពីថ្មបាយក្រៀម លើមូលដ្ឋានថ្មភក់ ដែលមានក្បាច់ចម្លាក់ដ៏ល្អវិចិត្រ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ និងមានទេសភាពស្រស់ស្អាតគួរជាទីគយគន់ ខណៈប្រាសាទនេះក៏មានដើមឈើតូចធំអមសងខាង ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកទស្សនាជាហូរហែ។ ដើម្បីទៅដល់ប្រាសាទនាងខ្មៅ លោកអ្នកត្រូវធ្វើដំណើរទៅកាន់រមណីយដ្ឋានកោះកេរ ដែលនៅរមណីយដ្ឋាននេះមានប្រាសាទល្បីៗជាច្រើននៅជិតៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkhYb42X83buTi94tJwkwdCNJvKRAhMIna6V3WzwUZdmSJKd6aWbLTKwlsQQK9iVV9UC9P06w7iYjXomMyhXfpJGUHiJAEU6d5gUXMIvTQq5Z9JzLsPk8CR2gzh9okvu387mSYnX76crXUaAQ3-Ucbwd795J9-MPqmqwHc595QmzrEUIN186KcP7rO9q2S/s2048/image_2025-02-24_11-36-08.png

មានន័យថា លោកអ្នកគ្រាន់តែទៅដល់រមណីយដ្ឋានកោះកេរ ក្រៅពីទស្សនាប្រាសាទកោះកេរ និងប្រាសាទនាងខ្មៅ លោកអ្នកក៏អាចទស្សនាប្រាសាទជាង ៧០ នៅក្នុងនោះបានទៀតផង។ គួរបញ្ជាក់ដែរថា ប្រាសាទនាងខ្មៅ ក៏មាននៅក្នុងខេត្តតាកែវផងដែរ ដែលមានទីតាំងក្នុងវត្តប្រាសាទនាងខ្មៅនៃខេត្តតាកែវតែម្តង។ ប្រាសាទទាំងពីរនេះ គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលត្រូវបានរក្សាទុកល្អបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSwLFFuWTioXMjAeukCUki5bB-ZJyjfGyD-s-CpUwCzuRBYpUorwpM4SyUGsB_o4BuXzcO3D5AZPdiDrxokGC6lU_uNizy7PnsBhmWJpnAFUthxgP-42NG7ipdn9Ay_jUDUe59CqRbCLbwX-D-qHQAt3aoUoOFxREr4qITM4e61JN0cesp0uQ1i1bHw399/s2048/image_2025-02-24_11-36-05.png