លោកស្រី ពេជ ម៉ារ៉ែន ត្រូវបានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់ពិន័យក្រោយប្រព្រឹត្តខុស ពាក់ព័ន្ធករណីដោះលែងទណ្ឌិតម្នាក់។
បើតាមព្រះរាជក្រឹត្យ ព្រះមហាក្សត្រ បានផ្លាស់លោកស្រី ពេជ ម៉ារ៉ែន ពីប្រធានសាលាដំបូងខេត្តតាកែវ ទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមរូបភាពផ្លាស់ដោយបង្ខំ។
លោកស្រី ម៉ារ៉ែន បានសម្រេច ដោះលែងទណ្ឌិត មានទោសដាក់ពន្ធនាគារកំណត់១១ឆ្នាំ ពីបទឃាតកម្ម ប្រភេទបទឧក្រិដ្ឋ ឱ្យមានសេរីភាពឡើយវិញ ខណៈទណ្ឌិតទើបអនុវត្តទោស ក្នុងពន្ធនាគារបាន៥ឆ្នាំ ១ខែ និង ២ថ្ងៃ ប៉ុណ្ណោះ។
ដោយឡែក លោក ធាម ច័ន្ទពិសិដ្ឋ វរៈចៅក្រមថ្នាក់លេខ៣ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួសលោកស្រីវិញ។
គួរបញ្ជាក់ថា អ្នកដែលមានសិទ្ធដោះលែងអ្នកទោស មានតែបុព្វសិទ្ធិរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដាក់សំណើថ្វាយព្រះមហាក្សត្រ ក្នុងករណីចាំបាច់នៃការដោះលែងក្រោមរូបភាពមនុស្សធម៌៕










