តារាសម្តែងតៃវ៉ាន់ Wang Talu តួសម្តែងក្នុងរឿង « No More Bets» ត្រូវបានចា.ប់ខ្លួននិងកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទសង្ស័.យគេចចេញពីការបំពេញកាតព្វកិច្ចយោធា។ នៅក្រោមច្បាប់របស់តៃវ៉ាន់ ជនណាដែលរកឃើញថាមានទោ.សពីបទគេចវេសបំពេញកាតព្វកិច្ចយោធាដោយខុសច្បាប់អាចប្រឈមនឹងការជាប់ពន្ធ.នាគាររហូតដល់៥ឆ្នាំ។.png)
នៅថ្ងៃទី១៨ កុម្ភៈ មានសេចក្តីរាយការណ៍ថា តារាសម្តែងតៃវ៉ាន់ Wang Talu វ័យ៣៣ឆ្នាំ រួមជាមួយបុរស១០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងគេចចេញពីការបំពេញកាតព្វកិច្ចយោធារបស់ពួកគេ។ មន្ត្រីការិយាល័យព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវអស់រយៈពេលជាងមួយម៉ោងនៅផ្ទះរបស់ Talu ហើយក្រោយមកលោកត្រូវបាននាំទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។ 
តារាសម្តែងរូបនេះក៏ស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការក្លែងបន្លំឯកសារវេជ្ជសាស្រ្តផងដែរ។ យោងតាមរបាយការណ៍ Talu បានស្វែងរកជំនួយពីអង្គការមួយ ដោយបង់ប្រាក់ឱ្យពួកគេ ១លានដុល្លារតៃវ៉ាន់ ប្រមាណជាង៣ម៉ឺនដុល្លារអាម៉េរិកដើម្បីក្លែងបន្លំថាមានជំងឺបេះដូង និងបញ្ឆោតគ្រូពេទ្យឱ្យចេញវិញ្ញាបនបត្រវេជ្ជសាស្រ្តឱ្យលោក។ បច្ចុប្បន្ន Talu ត្រូវបានគេធានាឱ្យនៅក្រៅឃុំក្នុងដោយចំណាយទឹកប្រាក់ ១៥ម៉ឺនដុល្លារតៃវ៉ាន់ ប្រមាណជាង៤០០០ដុល្លារអាម៉េរិក។ .png)
នៅតៃវ៉ាន់ បុរសទាំងអស់ដែលគ្មានការលើកលែងត្រឹមត្រូវគឺតម្រូវឱ្យចូលបម្រើក្នុងជួរកងទ័ព។ អាយុយោធានៅតៃវ៉ាន់គឺ ១៨ ឆ្នាំ ដោយមានការពន្យារពេលសម្រាប់ការអប់រំថ្នាក់ឧត្តមសិក្សា ទោះបីជាបុរសទាំងអស់ត្រូវបានតម្រូវឱ្យចូលបម្រើក្នុងជួរយោធារយៈពេលមួយឆ្នាំនៅពេលពួកគេមានអាយុ ៣៦ ឆ្នាំ។រយៈពេលនៃការចុះឈ្មោះជាកាតព្វកិច្ចនៅតៃវ៉ាន់គឺមួយឆ្នាំ ប៉ុន្តែដោយសារតែច្បាប់ដែលបានកែសម្រួល បុរសដែលកើតនៅចន្លោះឆ្នាំ ១៩៩៤ ដល់ ២០០៤នឹងត្រូវបម្រើត្រឹមតែ ៤ខែប៉ុណ្ណោះ។ នៅក្រោមច្បាប់របស់តៃវ៉ាន់ ជនណាដែលរកឃើញថាមានទោសពីបទគេចវេសដោយខុសច្បាប់ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ។

ភ្នាក់ងាររបស់តារាសម្តែងរូបនេះបានដោះស្រាយបញ្ហានេះដោយនិយាយថា៖ «ការសិក្សា និងបម្រើយោធាគឺជាដំណើរការដែលបុរសទាំងអស់ត្រូវឆ្លងកាត់។ ការសម្ដែងគឺជាការងារដែលគាត់ស្រលាញ់ ហើយក្រុមហ៊ុនបានព្យាយាមជួយកែសម្រួលកាលវិភាគរបស់គាត់ ទើបគាត់បញ្ចប់គ្រប់យ៉ាងដោយជោគជ័យ។ ជាងនេះទៅទៀត គាត់បានចូលរៀននៅសាលាយោធាកាលពីអតីតកាល ដូច្នេះវាពិតជាគ្មានហេតុផលសម្រាប់គាត់ក្នុងការ [គេចចេញពីការចុះឈ្មោះរបស់គាត់] នោះទេ»។
តារាសម្តែងរូបនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិន ខណៈដែលព័ត៌មានដែលលោកត្រូវបានប៉ូលិសចាប់ខ្លួននិងកំពុងស្ថិតក្រោមការស៊ើបអង្កេតជាប្រធានបទពេញនិយមបំផុតនៅលើ Weibo របស់ប្រទេសចិន៕










