Home ព័ត៌មានអន្តរជាតិ មហាជនហួសចិត្តនឹងនារីអាកាសចរណ៍បើកទ្វារអាសន្នយន្តហោះថតរូបសែលហ្វី

មហាជនហួសចិត្តនឹងនារីអាកាសចរណ៍បើកទ្វារអាសន្នយន្តហោះថតរូបសែលហ្វី

95
0

ប្រទេសកូរ៉េខាងត្បូង ៖ មហាជនបានជជែកគ្នាពេញបណ្តាញសង្គមនៅប្រទេសកូរ៉េខាងត្បូង ដោយសារហួសចិត្តនឹងក្រុមនារីអាកាសចរណ៍ធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ Eastar Jet បើកទ្វារអាសន្នយន្តហោះថតរូបសែលហ្វីនៅបរិវេណស្លាបយន្តហោះ ក្នុងពេលយន្តហោះកំពុងពន្យារពេលធ្វើដំណើរដោយសារព្រិលធ្លាក់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJJgYViQfmYM4fPNf97nkNGK9a4L_924Kmkw_oaPP5R-SBxb7-SARZl6XN_CG4BcReyeCb-ZeGahMiJziUjReQn6ADVjYTeOTrtaumYDfmR8XmQxjaviRRbT9dr0jjU4x4rmMcqST2SZGGASzyR9y3OBT5p4nspIYS0iT5jtjP2ourRbxol_cNhRu2dUYp/s1280/image_2025-02-17_13-27-10%20(2).png

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិ Cheongju យន្តហោះ១គ្រឿងបានពន្យារពេលចេញដំណើរជាង១ម៉ោង ទៅកាន់កោះជេជូ ដោយសារព្រិលធ្លាក់ខ្លាំង ។ ពេលនោះ ក្រុមនារីអាកាសចរណ៍បានបើកទ្វារអាសន្នថតរូបសែលហ្វីនៅបរិវេណស្លាបយន្តហោះ ហើយរូបភាពរបស់ពួកនាងត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយ និងរិះគន់យ៉ាងច្រើន ។

អាកាសយានដ្ឋានអន្តរជាតិ Cheongju ត្រូវបានកំណត់ថា គឺជាតំបន់ការពារយោធា និងហាមថតរូបដាច់ខាត លើកលែងតែទទួលបានការអនុញ្ញាតពីមេបញ្ជាការយោធាប៉ុណ្ណោះ ។ ហេតុនេះ ការថតរូបដោយគ្មានការអនុញ្ញាតនឹងមានទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ឬពិន័យជាប្រាក់ជាង២ម៉ឺនដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5mQJ8iQi3UXg1QUR0tH_oJo7vix_fGdnuM3wX_nILJI5jZwErETwXFX3KeDoxvOHccKX53HNAgkOVCvUZIPhFpFCnrfL7IIjQ2VZItKc15vqPBQLPOlYQlbgJNyFAEf27vjDMcQcs18G7kHwnqzaXbOX3PjdBUiIaXRnBmRSjlneRDFviXn-q2DtYMPcO/s700/photo_2025-02-17_13-16-55.jpg

ការរិះគន់នារីអាកាសចរណ៍ពីសំណាក់មហាជន ដោយសារការធ្វើដំណើរតាមយន្តហោះនៅកូរ៉េខាងត្បូងជួបគ្រោះថ្នាក់ញឹកញាប់ ។ មហាជននិយាយថា នារីអាកាសចរណ៍ស្លៀកពាក់ឯកសណ្ឋាន និងពាក់ស្បែកជើងកែងខ្ពស់ៗ ប៉ុន្តែបើកទ្វារអាសន្នយន្តហោះថតរូបសែលហ្វីបែបនេះ ពុំសមរម្យឡើយ ពីព្រោះទ្វារនេះអាចបើកបានតែករណីមានហេតុការណ៍បន្ទាន់ប៉ុណ្ណោះ ។ លើសពីនេះ យន្តហោះកំពុងស្ថិតនៅតំបន់ការពារយោធា ដែលជាកន្លែងហាមថតរូប ។

ក្រោយពីមហាជនរិះគន់ខ្លាំង ក្រុមហ៊ុនអាកាសចរណ៍ Eastar Jet បញ្ជាក់ថា នារីអាកាសចរណ៍ទាំងនេះគ្រាន់តែហ្វឹកហាត់រកផ្លូវចេញពីយន្តហោះពេលមានហេតុការណ៍បន្ទាន់ ខណៈពេលយន្តហោះកំពុងរង់ចាំព្រិលឈប់ធ្លាក់ ។ ប៉ុន្តែវាពុំសមរម្យដែលនារីអាកាសចរណ៍ថតរូបសែលហ្វីពេលកំពុងហ្វឹកហាត់ ហើយក្រុមហ៊ុននឹងចាត់វិធានការជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhvAnKboz8Eygx8Y8WL-hlRHQssKhp-mqTXG_0NMSpOpvn_xTzo_Y3d3oPO51mku2e4nojcbnGI8TgIvYWofHOWwW9o7oEsdEXHmKdlGvXbN04JGXKyeaSWuzYHqHrwmPfkCEjv5Vx5fbq7hdCliw5q7aMO0Jhmu0JXljLhGq2hvJRTc7UmSqTv6eM0G5/s1280/photo_2025-02-17_13-16-55%20(2).jpg

ហេតុការណ៍នេះកើតឡើងស្របពេលយន្តហោះនានារបស់កូរ៉េខាងត្បូងត្រូវបានត្រួតពិនិត្យសុវត្ថិភាពហោះហើរយ៉ាងតឹងរ៉ឹង ក្រោយកើតហេតុការណ៍គ្រោះថ្នាក់យន្តហោះ Jeju Air កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលជាសោកនាដកម្មធ្ងន់ធ្ងរបំផុតរបស់អាកាសចរណ៍កូរ៉េខាងត្បូង ។ ក្រៅពីនេះ ក៏មានហេតុការណ៍ភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan កាលពីខែមករា ឆ្នាំ២០២៥ ផងដែរ ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនកូរ៉េខាងត្បូង បានប្រកាសពីផែនការគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះក្រុមហ៊ុនអាកាសចរណ៍ណាដែលពុំអនុវត្តតាមវិធានការសុវត្ថិភាព ដើម្បីឱ្យពលរដ្ឋអស់បារម្ភពីការធ្វើដំណើរតាមយន្តហោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUeqOK5kunrAV1Bkd1DjX8w-omdny-OSf5EsncGEkeaDjwWrx1esZw0o-QH120ayVI_zkLmxyXvc0Nqu38nPj0hgsApwOY80z86VWz1NGjhBGEAyQ0_JYD4IHX1tW3PSvPZN-jpRgK4ljKqk1BhP1Y2VKFb0CwwpGMHsZ4LsGCrUZNHIx-6aIjQ52uYqLY/s1020/image_2025-02-17_13-27-10.png