Home ព័ត៌មានអន្តរជាតិ ម៉ិកស៊ិកគ្រោងប្តឹង Google ករណីប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកជាឈូងសមុទ្រអាមេរិកលើ Google Maps

ម៉ិកស៊ិកគ្រោងប្តឹង Google ករណីប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកជាឈូងសមុទ្រអាមេរិកលើ Google Maps

74
0

ប្រទេសម៉ិកស៊ិក ៖ សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលម៉ិកស៊ិកពុំពេញចិត្តយ៉ាងខ្លាំង ក្រោយពី Google ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» តាមបទបញ្ជារបស់អាមេរិក ហើយប្រធានាធិបតីម៉ិកស៊ិកគ្រោងប្តឹង Google ដើម្បីឱ្យប្រើប្រាស់ឈ្មោះដើមវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG-G3f2DHafssR4IavcZvdOjea4LnTsSobwviX0mlOxzrhlYXsh9X9_yIQYQDCEdl_j62JDzXPaDF0zGySj2QrVnNoYMcXytxhJsVXILBe6-neVBZ4HlAw0DfUKBPg3ZYamQUjRwUrApjc-ATA6bXjlF6tgWK4MZPEZTDW80ruILXIx4LrtqH6X67KjV7j/s1242/image_2025-02-15_14-43-19.png

លោកស្រី Claudia Sheinbaum ប្រធានាធិបតីម៉ិកស៊ិកថ្លែងថា រដ្ឋាភិបាលម៉ិកស៊ិកកំពុងពិចារណាចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុន Google ករណីប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» នៅលើ Google Maps ។ យើងបានតាមដានការប្តូរឈ្មោះនេះរហូតមក ហើយយើងចង់ឱ្យ Google បញ្ឈប់ការប្តូរឈ្មោះឈូងសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNQ4QmoVhElRqRcw5K5YApQE9QB_WVrX4TZ0cZGghwWsAdU4rojBQefGGl8iGusjb_O1Is-ll9K5dQAye12g7xusrroKDdNzT95AQHxHS7cL269N7G_PR_qNtGN4hyfaHZploiGHuSWG4tsBiv92jmQLBv_9LLq6AKzfzOs7vFzNq9t8hl9LptLns6Ls-6/s660/image_2025-02-15_14-43-19%20(2).png

Google បានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក នៅលើ Google Maps ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ហើយលោកអះអាងថា ឈូងសមុទ្រអាមេរិក គឺជាឈ្មោះពិរោះស្តាប់ និងស័ក្តិសមបំផុត ។ បច្ចុប្បន្ន អ្នកប្រើប្រាស់ Google Maps នៅអាមេរិកនឹងមើលឃើញឈ្មោះឈូងសមុទ្រអាមេរិក រីឯអ្នកប្រើប្រាស់ Google Maps នៅម៉ិកស៊ិក និងប្រទេសផ្សេងទៀត មើលឃើញឈ្មោះទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3I7ZZGZDEhkdffEQTNfUdThy03qKdp8Wq7Knux6L2P3gYxrW9DgV_yzKtNgryD1o4HpBMHxMMnSYKbus5YJK7xa6U7FozB0ih9m1jD8g32c6HvJnGAJ5JoIPXCghvzhpXZ5fiErNpFqcMlIldmQlvWf5JyQoK2LGgqsiL5lZyTvTTdT4gwO9hTQsDcj_H/s1200/image_2025-02-15_14-43-19%20(3).png

លោកស្រី Sheinbaum បានរិះគន់ទៅលើការសម្រេចចិត្តរបស់លោក Trump ថា ឈូងសមុទ្រម៉ិកស៊ិក គឺជាឈ្មោះដែលពិភពលោក ទទួលស្គាល់យូរមកហើយ ហើយលោកស្រីអំពាវនាវឱ្យ Google ពិនិត្យឡើងវិញពីការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក តាមបទបញ្ជារបស់អាមេរិក ។ លោកស្រីថ្លែងថា Google គួរតែត្រួតពិនិត្យការដាក់ឈ្មោះឈូងសមុទ្រលើ Google Maps ឡើងវិញ បើពុំដូច្នោះទេ ម៉ិកស៊ិកនឹងប្តឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGo84ENWSIwlF2VemdmKZykWAk0FDOsPZUkt7yv1sq8L1Na0T-D6ftWJrjFcmaBrREY1yfSIGWCkHVf2QB8-wQ44eLpjwCyUt1s-fEJT1_UZ-HRykCZtySE8920jCiqoXzO31LTmtEQMExyM_pVz9Lfh3MX-PvXR8fxxBDlCw0tuSoBn0Hfk6Tr0DK7zIB/s2200/image_2025-02-15_14-43-20.png

ហេតុនេះ មហាជននឹងរង់ចាំមើលថា តើ Google នឹងធ្វើតាមការអំពាវនាវរបស់រដ្ឋាភិបាលម៉ិកស៊ិកដែរឬទេ? បើ Google ពុំប្តូរឈ្មោះទេនោះ តើរដ្ឋាភិបាលម៉ិកស៊ិកនឹងប្តឹង Google ដូចការលើកឡើងឬយ៉ាងណា? ពីព្រោះការផ្លាស់ប្តូរឈូងសមុទ្រដែលមានការទទួលស្គាល់ទូទាំងពិភពលោក អាចធ្វើឱ្យអាមេរិកមានជម្លោះជាមួយម៉ិកស៊ិក នាថ្ងៃអនាគត ៕