បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញសេចក្តីណែនាំបញ្ឈប់និងលុបជាបន្ទាន់នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ តារាចម្រៀងសំឡេងស្អក ខេម បានបង្ហាញការគាំទ្រលើចំណាត់ការនេះនិងថាការល្បីលើសិល្បៈផ្នែកចម្រៀងមិនចាំបាច់ទាល់តែមានពាក្យ អ.សុរោះ អួ.តអាង នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDq_2UVIgQDYBD-nVi3KXvcY9opyvIQJ2k1yVcOsSFqhoHbuPnL1lWMAO-GEZg6lT1FeAEva9dU8wwVKCDJEw8RxjNBDWJb8NTzKIPxKBTPqPXtBzyxPfvsCUzF6PvM6LXuE5hYFZdyqbhuOT4gBVj9RJZh1Zm_Ktb_yEMo0-kmdPzJLtVzJdZJEVlAwAK/s2048/image_2025-02-14_16-18-35.png
នៅថ្ងៃទី១៤ កុម្ភៈ តារាចម្រៀង ខេម បានចែករំលែកពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា« នេះជាអ្វីដែលខ្ញុំតែងតែសង្ឃឹមចង់ឃើញបែបនេះ ជាការពិតខ្មែរមានពាក្យច្រើនណាស់ដែលអាចយកមកនិយាយឬច្រៀងបាន ឧទាហរណ៍ លោកតា អធិរាជសម្លេងមាស លោកមិនចាំបាច់ទេដែលចាំបាច់ត្រូវយកពាក្យ អសុរោះមកច្រៀង អួតអាង ពាក្យឈ្លើយ ពាក្យ ជេប្រមាថ ដើម្បីឱ្យបានល្បីលើសិល្បៈផ្នែកចំរៀងនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge3SKzc0PdiB0rni4BxqzC-qjpUravSg2f_C-JnZb-TQgnGit4e4mgXMQ7hWW23-FKaENGz4s4s32YonPhbAkBUetnPd2LWo7RG9dMMDF63GYJ0bTKbJ21tOiZa3Yn24_BNcvj_NLHCxcecF5oB_a2p4RY01KHaHU87K7WiBRoiej_LeWtTV2en8n97HRo/s2048/image_2025-02-14_16-18-38%20(2).png

ម្ចាស់បទ«បេះដូងអើយ» បានលើកឡើងទៀតថា លោកចង់ឱ្យសិល្បករប្អូនៗមួយចំនួនដែលតែងតែប្រើពាក្យអសុរោះបែបនេះលើវិស័យចម្រៀងមួយនេះ សាកឆែកចម្រៀងខ្លួនឯងទៅក្រោយលមើលតើប៉ុន្មានឆ្នាំនេះបានធ្វើអីខ្លះក្នុងបណ្តាញសង្គមមួយនេះ។ ខេម ថា សង្គមយើងក្មេងៗឬមនុស្សមួយចំនួនចាប់ផ្តើមឱ្យតម្លៃពាក្យជេរពាក្យប្រមាថ អួតអាង ដូចអ្វីដែលលោកនិយាយដែររឺទេ ?។ លោក ថា នេះជាការសាបព្រួសទង្វើ និង ជាគំរូអាក្រក់ទៅកាន់ហ្វេននិងប្រជាជនទាំងមិនដឹងខ្លួន រឿងល្អដែលមនុស្សគ្រប់គ្នាចង់ធ្វើនោះពិបាកធ្វើណាស់ ប៉ុន្តែការអាក្រក់ដែលមនុស្សមិនចូលចិត្តវារមែងចូលមកក្នុងជីវិតអ្នកដោយមិនបានព្រាងទុក រឺមិនដឹងខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFnLU20YP__URaAEJoUuHUezYSBaPekwE7hMfm3LxJtETvKgsGORMWiiWR8V6oxrNwSA-Buxu_F8pVSipLNNGJj_f9I1vaV_amDvFE1RKmzr1MkfrnGi9__w0URvvQt7Yy9BIXYHYK237eTOIrgEcSqxtYokSCf6GYhFjrbrjgaipR6bLeSEKElkfRrmZI/s2048/image_2025-02-14_16-18-40.png
ជាមួយនឹងការលើកឡើងនៃខ្លឹមសារខាងលើនេះតារាចម្រៀង ខេម បានបញ្ជាក់ថា ការសរសេរនេះមិនមែនជាការជាន់ពន្លិចនោះទេ ព្រោះបទមួយចំនួនរបស់សិល្បករប្អូនៗលោកក៏ស្តាប់ដូចគ្នាប៉ុន្តែស្តាប់ចម្រៀងណាដែលលើកទឹកចិត្តពាក្យល្អ។ ក្នុងនោះដែរ ខេម បានបង្ហាញការសង្ឃឹមរបស់ខ្លួនថា អ្នកជំនាន់ក្រោយមិនចាំបាច់អីទេប្រើពាក្យមិនល្អចំពោះគ្នានោះទេ ដោយក្តីស្រលាញ់ក្នុងនាមយើងជាជនជាតិតែមួយ។ ចុងក្រោយ ខេម បានស្នើសុំ អ្នកលេងបណ្តាញសង្គមអាចបញ្ចេញមតិប្រកបដោយក្រមសីលធម៌៕