Home ព័ត៌មានអន្តរជាតិ ថៃគ្រោងសង់របងនៅតាមព្រំដែនជាប់កម្ពុជាដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញឆ្លងដែន និងពលករខុសច្បាប់

ថៃគ្រោងសង់របងនៅតាមព្រំដែនជាប់កម្ពុជាដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញឆ្លងដែន និងពលករខុសច្បាប់

38
0

ប្រទេសថៃ ៖ នៅខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចាត់វិធានការទប់ស្កាត់ក្រុមឆបោកអនឡាញ ដោយកាត់ផ្តាច់ភ្លើង បណ្តាញអ៊ីនធើណេត សេវាទូរស័ព្ទ និងប្រេងឥន្ធនៈនៅបរិវេណព្រំដែនថៃ-មីយ៉ាន់ម៉ា និងព្រំដែនថៃ-កម្ពុជា ក្រោយពីជនរងគ្រោះតាមអនឡាញបានកើនឡើងជាបន្តបន្ទាប់ និងបង្កអសន្តិសុខសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd0W9GaCKR6C0yRT-bJtSfapCDHq-OPgM6Zkc4oBpgiAQ4gT9A_uXk1OhelTpvmaGeafkjlDbhD-FFIgeSkitU1mlJiup56abJP9c6iBZZuTGjad7taESkrl9q0tyZEkxF3pTX9_4pYX2vjrzx99RLR4RXoUT23FMazpQdAMmcsvPfjsgnXbzFSqcBNTjX/s1200/photo_2025-02-13_16-21-53.jpg
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីថៃបានកាត់ភ្លើង អ៊ីនធើរណេត ទូរស័ព្ទ និងប្រេងឥន្ធនៈនៅបរិវេណព្រំដែនជាប់ប្រទេសជិតខាង គឺថៃគ្រោងសង់របងនៅខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ចម្ងាយ១៦៥គីឡូម៉ែត្រ ដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញឆ្លងដែន និងការហូរចូលពលករខុសច្បាប់ ។ ការសង់របងនៅព្រំដែនជាប់កម្ពុជានេះ ធ្វើឱ្យពលរដ្ឋថៃពេញចិត្តយ៉ាងខ្លាំង ហើយសង្ឃឹមថា ការបោកប្រាស់តាមអនឡាញនឹងធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZFeTZmbpfRUYbDfzYPDoHSCQ-qpSCIsi61BcLXl2nkf_s1Qjl2VDj5tv1bQf4-cZfF_NLBGY4l3BsAqPw-zhdX2VKWE7JP_OKpfufMdAEIiC4pQ2q1UvjXbIsmxdjffeOzs6Pl9kLskqUOAXlTkcOdySpjdS8LyU4FVQHgzexU1wwH18ywv3_k5__ZR2/s1200/photo_2025-02-13_16-21-53%20(2).jpg

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា ថៃបានកាត់ភ្លើង អ៊ីនធើរណេត ទូរស័ព្ទ និងប្រេងឥន្ធនៈ នៅបរិវេណព្រំដែនជាប់កម្ពុជា ហើយថៃនឹងសង់របងប្រវែង១៦៥គីឡូម៉ែត្រ នៅខេត្តស្រះកែវ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន និងពលករខុសច្បាប់ ។ លោក និងមន្ត្រីពាក់ព័ន្ធបានចុះត្រួតពិនិត្យតំបន់មួយចំនួនក្នុងខេត្តស្រះកែវ ដើម្បីតាមដានស្ថានការណ៍ព្រំដែន និងអនុវត្តវិធានការសន្តិសុខ និងសេដ្ឋកិច្ចនៅព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyD5ChxS6Zj2mN0EhRlw8zYNeOgP1b68Q59r8A_XJ9EVJXdo5RbIDTCITW2s-wYVrSpK6aeBiQ3oT86hsdfGAJuxwwpWZzD63YPqEdYu8oBccFIHeJbHsL-K5WQGGQVdt777wcGPXzoTfqahylMOxV5yv6rOMc6iqN7QexhDNDIu4F97Si3neo_anBt2gU/s1000/image_2025-02-14_08-23-47%20(2).png

ចំណែកសមត្ថកិច្ចថៃបានបង្កើនវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ដោយបង្កើតកន្លែងត្រួតពិនិត្យអ្នកដំណើរតាមផ្លូវ និងយានជំនិះ ព្រមទាំងដំឡើងកាមេរ៉ាសុវត្ថិភាពគ្មានខ្សែ និងបង្គោលភ្លើងស្រូបពន្លឺព្រះអាទិត្យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Z29uzxseQyqZNifGhEliFxDHNAgEjGo-_brv6mto6TkYtLLGI1Fh1HsWx6Q2tqv44pazw6ZYGSj2W27cV6NE4UdANvoH_ioaf03Mk3bX8voPjxUKxgXxnTCphhXWyMhg-JOt3Kbav1jypF5StMLNyknmroqEveUQwxRMz3fXzegHDoXnw_n8E5bUeicV/s1335/image_2025-02-14_08-25-14.png

ក្រៅពីនេះ ថៃក៏បានទប់ស្កាត់ការបង្កើតគណនីធនាគារក្លែងក្លាយ និងការផ្ទេរប្រាក់ខុសច្បាប់ ដោយសហការជាមួយធនាគារនានា ព្រមទាំងត្រៀមលេខទូរស័ព្ទឱ្យពលរដ្ឋហៅចូល២៤ម៉ោង ករណីមានហេតុការណ៍បន្ទាន់ ឬរាយការណ៍ពីគណនីធនាគារក្លែងក្លាយ ។ រហូតមកដល់ខែកុម្ភៈនេះ ថៃបានបិទគណនីធនាគារក្លែងក្លាយ ចំនួន១លាន៧សែន៥ម៉ឺនគណនី និងធ្វើឱ្យការឆបោកតាមអនឡាញធ្លាក់ចុះរហូតដល់៤០% ក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZz3eLxPXGZprmlhCQLgD366Ye7anVeFdrH1JTnIm4IK8zSSydkQSYfVzDRjvK8whUcd731i4X_lHGP5sbG5fGGnTeP1mYlPCMpor42EbNZxMI68O12If3Kvu1RHmdA24FAG92RIvSsIdND7CdvVYkb3Ek4pmND2M6Xo0Ck-jMrC4GhKLJ2ryEF5jFWWtR/s1024/image_2025-02-14_08-23-47.png

កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក សភាថៃបានប្រជុំពីការសម្រេចអនុវត្តវិធានការទប់ស្កាត់ក្រុមឆបោកអនឡាញនៅព្រំដែនថៃ-កម្ពុជា ដូចជា ៖ ព្រំដែននៅខេត្តស្រះកែវ, ច្រកឆងចម (ឬច្រកអូរស្មាច់), ច្រកជាំស្រងាំ និងព្រំដែនខេត្តត្រាត ចាប់ខេត្តកោះកុង ដើម្បីឱ្យប្រទេសថៃមានសុវត្ថិភាព និងគ្មានបទល្មើសឆ្លងដែន ៕