ថ្មីៗនេះតារាចម្រៀង វ៉ាន់ នីឡា និងតារាចម្រៀង សួន សុវណ្ណចន្នី បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍ ខណៈនាងបានបង្ហោះសំណេរថ្មីមួយទៀតបន្ទាប់ពីរងនូវការវែកញែក។ វ៉ាន់ នីឡា ថានិយាយរឿងមូស រឿងដាយណូស័រលែងបានខួរក្បាលអូតូគិតតែបំបែកសាច់រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh77Pzn3MkzLBvLg-ql5RS3JrK4I-f1Vl7Qe3t1Kbap-KFaU77enp4mocxuzaVcX89XXHXpvoVdCtdUR8jtRf5QKd7_8udHnXcmPYlvtIKZg6p4yr2roJOeL88tstiA94E3qK0Gq4EwnpS0FRwEz7wksFfoJ09m8-ocV_yYVgXwWQEfBTIlfgGi2CB9cHJv/s1524/image_2025-02-10_10-45-02.png

បន្ទាប់ពីបង្ហោះសំណេរសួរថាតួអង្គយកមក Troll ជានាយក្លូ នៅរស់ឬយ៉ាងណាបានធ្វើឱ្យអូសបន្លាយជាប្រធានបទផ្សេងៗជាពិសេសនៅពេលតារាចម្រៀង សួន សុវណ្ណចន្នី ចូលមកខម្មិន ថានាងពស់សារីតែមួយជាមួយអាយដល។ អ្វីដែលកាន់តែក្តៅគគុកនោះតារាស្រីរូបនេះបានថា «ខ្ញុំចង់ចែករំលែកបទពិសោធន៍ សង្គ្រាមរវាងខ្ញុំនឹងមូស តែអត់ហ៊ាននិយាយទេព្រោះមូសឥឡូវកំពុងតែល្បី ខ្ញុំខ្លាចគេថាខ្ញុំចង់តោងវាយក View ចាំថ្ងៃណាដែលវាបាត់ពីភពផែនដីដូច ដាយណូស័រចាំបកស្រាយជូន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghFpvdTGayzVJaXBjUcWgxmf3DoD2J_DpXtUnZhpT5t0w-cLi0gsz6JNusnBAGuor3ojCAcqVcssiQ3Qo-UH1S2YYqaz32ScqLcaAkDXRidw8MRiCpk1Z243ppjZ8geckyp_zvCc2wSnc1kHVcFBrh6FI0gbbb9NcZT70RzS-XAIcfzetrtBWILhI5nDoE/s1890/image_2025-02-10_10-45-03.png
សំណេរមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនទៅខម្មិនវែកញែកលើនាង ខណៈអ្នកខ្លះថែមទាំងជីកកាយរឿងអតីតរបស់ វ៉ាន់ នីឡា ថែមទៀត ខណៈមកទល់ពេលនេះការបង្ហោះនោះត្រូវបានលាក់ឬលុបលើបណ្តាញសង្គមរបស់នាង។ ការបង្ហោះដែលនាំឱ្យទាញការបញ្ចេញមតិយោបល់ជាច្រើននេះ កញ្ញា វ៉ាន់ នីឡា ក៏បានចេញមកបង្ហោះពីអត្ថន័យបន្ថែមទៀតទាំងរាត្រីថ្ងៃទី១១ ខែកុម្ភៈ ថា «និយាយចេញពីចិត្តហើយ100%ពីបេះដូង អ្វីដែលខ្ញុំសរសេរអត់បានសំដៅលើអ្នកណាទាំងអស់ អ្នកទាំងអស់គ្នាអានឃើញម៉េចគឺអត្ថន័យបែបហ្នឹង។ តែមនុស្សខ្លះម៉េចខួរក្បាលអូតូគិតតែបំបែកសាច់រឿងរហូតចឹង? ក្នុងរង្វង់អ្នកសិល្បៈទាំងអស់គឺខ្ញុំអត់ដែលឈ្លោះគ្នាជាមួយអ្នកណាឡើយ ខាងណាខុសខាងណាត្រូវក៏ខ្ញុំមិនមាត់ដែរ ព្រោះសុទ្ធតែមនុស្សស្គាល់គ្នា។ មើលសូមកុំយកខ្ញុំទៅពាក់ពន្ធ័នឹងប្រធានបទអ្វីគ្រប់យ៉ាងសូម្បីពិនចុងក្រចក់ យូរៗទៅអាឯងនិយាយរឿងមូសរឿងដាយណូស័រក៏លេងបាន . Relax guys !! មិនមែនផែនដីត្រូវរលាយស្អែកទេ . ហើយខ្ញុំចូលសិល្បៈយូរហើយគិតថាខ្ញុំហ្នឹងចង់ជ្រៀតរឿងជម្លោះមែន ? ខ្ញុំដែល share ថាឱ្យសិល្បៈណាមួយអត់? ខុសរឺត្រូវគឺខ្ញុំទុកក្នុងចិត្ត »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisJ47XGr1BEvjERoXEm3YccyDWLsFtwF5Zy1R28qRy1CIA2WF7kKhpKM4b_6S3meezLUXBRTg-u0FxmwgH0ndAZlm7rt7atJoXD0EG6mzYcFa24dnzLltkJ5dmTnI8U9SIo7RZx9NqQ7beK7bjHFtDydtsBDwZ8-nOBD3l3xek13HQnOcX8hH9Ln-BaJ6y/s747/image_2025-02-12_15-23-26.png
ម្ចាស់បទ «បងឈ្នះហើយ» បន្តទៀតថា «ខ្ញុំអត់ដែលឈ្លានពានរឺចេញពីបន្ទាត់ព្រំដែនរបស់ខ្ញុំទេ តាមពិតមានគេប្រាប់កុំឱ្យខ្ញុំតបតតែមនុស្សជាច្រើនបានយល់ច្រលំជាមួយនឹងអ្វីដែលខ្ញុំសរសេរ ។ បើខ្ញុំនិយាយអះអាងពិនហ្នឹងហើយនៅតែស្តាប់មិនបានខ្ញុំអត់មានអីត្រូវនិយាយទៀតទេ។ ហើយអ្នកជេរខ្ញុំថាឱ្យខ្ញុំនឹងគឺខ្ញុំអត់ទទួលទេ និយាយអីឌឺដងអីឱ្យអ្នកទទួលចុះ»៕