ថ្មីៗនេះកសិករដាំដំឡូងមី បានសម្តែងការព្រួយបារម្ភពីការខាតដើមមិនចំណេញ ខណៈតម្លៃដំឡូងមីស្រស់ បច្ចុប្បន្នអាចលក់បានត្រឹម២០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirKRn6Ad3ayeye49JrhyGrQpW3Z6_5DoKK8kJBy1188Lhf-nWXU5L-W66UQMFDE4KvXzDefeKMfw4Jp44GpCy312kIrEecKeOzybRluRy09jffP8LR-LprFcq21_Qk7pTl_9LrnA5AjL0Ba1Cqo07T1hT5-AvPzyEZ8DIszLdcouWbIVrXVw_91zc7Iuu3/s2048/image_2025-02-13_10-20-58.png
នេះបើយោងតាមការបង្ហោះតាមបណ្តាញសង្គមរបស់គណនីហ្វេសប៊ុកឈ្មោះ កសិកម្មឃុំ ស្អាង និង អាល្អិត បានឱ្យដឹងថា៖ ” ដំឡូងស្រស់មានតម្លៃចន្លោះពី១៥០រៀល ដល់១៧០រៀល ហើយដំឡូងស្ងួតតម្លៃ ៥៤០-៥៦០រៀល”។ ឆ្លៀតក្នុងវីដេអូខាងលើបានបញ្ជាក់ថា បើបានថ្លៃបានលើស 350រៀលទើបចំណេញខ្លះ ចំពោះដំឡូងមីស្រស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzwC2WHUQGqUi4TCRI4jpxaYSQwPiFRtXL5ebKSE3bn9q2ancdw0OgjfpzgbNLSIBIe_BXOMpPCN5oIy-KvK5m6aZY2HczTkgXFDGrnYufOn0X9eyNuzwBRE4YK7yqJ1qoP_2FwGU84Nmk02AGhksXFrz6oKldVOfHLMl5fvuT81vrULoYjudpvkS8MUNR/s2048/image_2025-02-13_10-21-01.png

ដោយឡែក សម្រាប់កសិករខាងស្រុកកោះញែ ខេត្តមណ្ឌលគិរី បានលើកឡើងទាំងអស់សង្ឃឹមថា៖”ខាងខ្ញុំខេត្តមណ្ឌលគិរី ស្រុកកោះញែកមួយគីឡូបាន១២០រៀល កាត់អស់២០ភាគរយ។ ទឹកភ្នែកស្រក់តក់ៗ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYTtLoSjI0vqWO6CUFib9CI1q7LkIdYfyhzwmfRiKfyep2BUUGISnXBqoGQCBpHrb9HkK-HhK097TFvZo9ukoZNH70LF3nT3uB-3Kbwo2oXNncjpsy6jaLJpuNz9WS1Ocw4wp1CcPM7-3CeBW5gFfKNH4qgD7VO3TmGP02CL-X5LH1EvtExyJeyeuLf1ZU/s1087/image_2025-02-13_10-21-04%20(2).png
បើធៀបតម្លៃទៅនឹងកាលពីឆ្នាំ២០២៤ ហាក់មានការធ្លាក់ចុះខ្លាំង ដោយមុន នៅក្នុងរដូវប្រមូលផល ប្រជាកសិករអាចលក់ដំឡូងមីស្រស់ចាប់ពី ៤៥០រៀល ទៅ៤៨០រៀល ក្នុងមួយគីឡូក្រាម។ រីឯដំឡូងមីក្រៀមវិញ ពី ៧៩០ ទៅ ៨៧០ រៀលក្នុង ១ គីឡូក្រាមឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgPd4nAs6ZDeFskljmTPGd4ovumuJz-wejb-dyj9prGVWYCy00Msr6Y2BuJ4ikPRLmUr9tthrRpL2N62xQproWkfxFOOhoNBn-skr7zv3LkuRjpsLiDOow26W6qe-OoMMo69J_PdFqyflPb67yuidh2ImLREDlw2_cyNS4kPtVqlN7p4By8zxzzlMiQY0G/s1280/image_2025-02-13_10-21-05%20(2).png

ជុំវិញនឹងវិបត្តិតម្លៃដំឡូងមីស្រស់នេះ កសិករ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្មមេត្តា ស្វែងរកដំណោះស្រាយ និងទីផ្សារ ដើម្បីជួយឱ្យតម្លៃដំឡូងមីស្រស់ និងដំឡូងមីក្រៀម ហក់ឡើងដូចឆ្នាំកន្លងទៅ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0o42o2bI81AxS3laGdQuXOmcAfbHY4RQOB5HwKbWiMOj949QI4JRwrmHpiU_SrQ6a6thJMm4nZnUd6TqhW611PTVS4X4UkSMlZcFm3MCsjYYHuNzgbxo0yThESShDwM9q4ajwPXiOpPyPOfngWlBOTshcm-DSUcY202hHxzGNL2vfc0ZgFEYHyrVq38wm/s2048/image_2025-02-13_10-21-06.png
សូមបញ្ជាក់ថារាល់ព័ត៌មានខាងលើ គឺគ្រាន់តែជាព័ត៌មានបឋមការ ដែលបានលើកឡើងតាមរយៈបណ្តាញសង្គម ខាងលើ។ ព័ត៌មានលំអិតច្បាស់ការ សារព័ត៌មាន KBN News យើងខ្ញុំរីករាយ នឹងផ្សាយបំភ្លឺជូនពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅពេលក្រោយបន្ថែមទៀត។