មនុស្សជាច្រើនគិតថា សក់ពោត ឬសរសៃសូត្រពោតគឺជារុក្ខជាតិម្យ៉ាងដែលអត់ប្រយោជន៍ និងមានភាពរញ៉េរញ៉ៃ ហើយតែងតែយកវាទៅបោះចោលជានិច្ច។ ប៉ុន្តែតាមពិតទៅសក់ពោត ឬសរសៃសូត្រពោត ក៏មានប្រយោជន៍ខ្លាំងចំពោះសុខភាពរាងកាយរបស់យើងផងដែរ។ .png)
សក់ពោតត្រូវបានគេដឹងថាអាចជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាតសម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ ក៏ដូចជាជួយលាងជម្រះកំណកកករ ដែលបណ្ដាលឱ្យកើតជាគ្រួសក្នុងតម្រងនោម ឬប្លោកនោម ព្រមទាំងជួយសម្រួលបញ្ហាលើសឈាម និងជំងឺសួតរ៉ាំរ៉ៃទៀតផង។ .png)
ដូច្នេះរបៀបធ្វើគឺលោកអ្នកត្រូវយកសក់ពោតដែលស្រស់ៗចំនួន ១៥ ក្រាមមកឆុងជាមួយទឹកក្តៅឧណ្ឌៗ រួចញ៉ាំជាការស្រេច។ ជាទូទៅទឹកមួយនេះ មនុស្សធម្មតាអាចពិសារបានជារៀងរាល់ថ្ងៃ ជាពិសេស អ្នកដែលមានជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម និងប្រមាត់មិនល្អក៏អាចញ៉ាំបានរាល់ថ្ងៃផងដែរ។.png)
ក្រោយពេលដែលអ្នកយកសក់របស់ពោតទៅឆុងទឹកញ៉ាំរួច នឹងអាចជួយបញ្ចុះសារធាតុស្ករក្នុងរាងកាយ ជាហេតុធ្វើអ្នកមិនលើសជាតិស្ករនោះទេ។ លើសពីនេះ នៅក្នុងសក់ពោតក៏មានផ្ទុកសារធាតុមួយដែលអាចជួយបញ្ចុះសម្ពាធឈាម ធ្វើឱ្យអ្នកមិនងាយជួបនឹងការលើសសម្ពាធឈាមឡើយ។ 
មិនត្រឹមតែជួយបញ្ចុះជាតិស្ករ និងបញ្ចុះសម្ពាធឈាមប៉ុណ្ណោះទេ សក់ពោតក៏អាចជួយឱ្យប្រមាត់អ្នកដំណើរការបានល្អផងដែរ។ ដូច្នេះនៅពេលដែលអ្នកញ៉ាំទឹកនៃសក់ពោតជារៀងរាល់ថ្ងៃ អ្នកនឹងងាយស្រួលក្នុងការបត់ជើងតូច ដោយអាចបញ្ចេញជាតិពុលចេញមកអស់តែម្តង។ ប៉ុន្តែទោះជាយ៉ាងណាចំពោះបុគ្គលដែលខ្វះជាតិស្ករ នោមញឹកញាប់ មិនសក្តិសមក្នុងការពិសារទឹកនេះនោះទេ៕










