សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងចេញបទបញ្ជាឱ្យលុបចោលវិធានការគាំទ្រការប្រើប្រាស់បំពង់បឺតភេសជ្ជៈផលិតពីក្រដាសរបស់លោក Joe Biden អតីតប្រធានាធិបតីអាមេរិក ដើម្បីឱ្យពលរដ្ឋប្រើប្រាស់បំពង់បឺតផ្លាស្ទិកឡើងវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTRYcZqWJcW8lD6yINC7NdiXvXF0jJFlMcU-CyAEU4shf20C9Y6dzl1U-Sy8z0sQ9d6D1ZeVVwYN4rC6Wu7M85urkUDV1rSMhFljgPsCepMg0JBxKCJwEPohgZmCfCzEOJHv1gfGdvDTnb_KN0v1cNx1Lqa1AgDJj4mXjiZFBxr4pwfVJE_rb4xu-IcrMe/s3000/image_2025-02-10_10-49-30.png

លោក Trump បានសរសេរក្នុងបណ្តាញសង្គមថា នៅសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបញ្ឈប់ការជំរុញពលរដ្ឋប្រើប្រាស់បំពង់បឺតក្រដាសឥតប្រយោជន៍របស់លោក Biden ពីព្រោះវាពុំទទួលបានលទ្ធផលទេ ហើយគ្រប់គ្នានឹងអាចប្រើប្រាស់បំពង់ផ្លាស្ទិកដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxtG9PWgPfGz1jwk0GqwZzj7DNdu78xyxJ4PkgROjEmnKi1nzSlbSYvvbrw-StzxNPCnzfOpfF6JedQPUeHkXlNbGAIjG39I7tFGGoRy_mkNDw4qgbv4XU0LZc11_to7wSZhP7QNpQqOXMsJyYcpkZ_VK8Sy_sRfHUfTnfPn3utJXMJOftjFMCmXJwc2R/s1440/image_2025-02-10_10-49-29%20(2).png

រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Biden ប្រកាសនាពេលកន្លងមកថា អាមេរិកដែលទិញទំនិញច្រើនបំផុតលើពិភពលោក នឹងឈប់ប្រើប្រាស់ផ្លាស្ទិកក្នុងអគារ និងស្ថាប័នផ្សេងៗដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ហើយសង្ឃឹមថា រដ្ឋទាំងអស់ និងផ្នែកឯកជនឈប់ប្រើប្រាស់ផ្លាស្ទិក ។ អាមេរិកចាប់ផ្តើមអនុវត្តវិធានការនានាសម្រាប់ជួយការពារបរិស្ថាន ដូចជា ៖ ការប្រើបំពង់ក្រដាសក្នុងភោជនីយដ្ឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGe7S4wSQV0K2U2SoqrOfmZX-W65mUz2YtrX22XVGR-NwT9_b_qgK6110bo-4EwR5dSjTrKr1PNkTtNtIhT_J2LtMpmdJK-T6LC10G0EkRL3SQF1rAJLjh0QNmgl9cmKs3DSBqMuthCPU_XvFVYGT8VpkYVRIjI3_1ORK1AMbPRRw9USxr-kZY2-GZ7LE/s4681/image_2025-02-10_10-49-24.png
ប៉ុន្តែគណបក្សសាធារណរដ្ឋបានជំទាស់នឹងវិធានការរបស់លោក Biden ដោយពួកគេអះអាងថា ការប្រើបំពង់ក្រដាសឆាប់រលាយពេក ហើយអ្នកផឹកភេសជ្ជៈពុំចូលចិត្តបំពង់ក្រដាសទេ ជាពិសេស លោក Trump ។ លោកប្រាប់ថា វាជាបំពង់ក្រដាសបែបសេរីនិយម ដែលប្រើប្រាស់ពុំកើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFoZi4fALOKskYJqed4vFxuWas5r2bhKLhYniX_lIhFX_PmQ7axyLPy2WbqIwfzPc3D_a3dWidEgVhzzVH6ENep36XjOTyDWMbSai07JsVPCSJm8iMit_mRbkVuUGlz3bJQK8W_ElzUn6GcLZp56DEbkVt3Zj67d2eh4yYEcpcjkKXlEXntqBp5UMttWob/s1250/image_2025-02-10_10-49-28.png

ពេលលោក Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបញ្ឈប់ការប្រើប្រាស់បំពង់ក្រដាស វានឹងប៉ះពាល់ដល់រដ្ឋជាច្រើនរបស់អាមេរិក ខណៈបច្ចុប្បន្ន រដ្ឋទាំងនេះបានហាម និងរឹតបន្តឹងការប្រើប្រាស់បំពង់ផ្លាស្ទិក ដូចជា ៖ រដ្ឋកាលីហ្វ័រញ៉ា, ខូឡូរ៉ាដូ, ញូវយ៉ក, ម៉េន, អូរីហ្គិន, វឺម៉ន, រ៉ូដអ៊ីសឡែន និងក្រុងវ៉ាស៊ីនតោន ជាពិសេស រដ្ឋដែលគណបក្សប្រជាធិបតេយ្យនាំមុខ គឺកាលីហ្វ័រញ៉ា និងញូវយ៉ក ។ រដ្ឋទាំងពីរអនុវត្តច្បាប់ហាមប្រើប្រាស់បំពង់ផ្លាស្ទិកនៅភោជនីយដ្ឋាន លើកលែងតែអតិថិជនស្នើសុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGiwgBgIip14j_FquygTRr48hLIxfKmGWAaq3wTzyG15T-oNPt4N01_w-UJPCLt6t_hreMu4YjHXFvYb5lr5V46gYp3rDm7P46jylRh86KTDpBc-0pJs7hh0-gi8MTxBUVu8Cd2savciYOzwh_0LRNzcNOnCuMIid2hyphenhyphen-s4-08xqCXw6v1kClD4ByxRxS6/s900/image_2025-02-10_10-49-29.png

ការលុបចោលវិធានការប្រើប្រាស់បំពង់ក្រដាសទំនងជាផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មប្រេង ដោយសារផលិតផលផ្លាស្ទិកស្ទើរទាំងអស់ផលិតពី Petroleum ហើយលោក Trump ផ្តោតគោលដៅលើឧស្សាហកម្មនេះសម្រាប់ផ្តល់ថវិកាក្នុងការបោះឆ្នោតថ្មី ។ លោកសន្យាថា នឹងលុបចោលបទប្បញ្ញត្តិបរិស្ថាន ដោយលោកស្នើឱ្យឧស្សាហកម្មប្រេងផ្តល់ប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក សម្រាប់ការឃោសនារកសំឡេងឆ្នោត ៕