Home ព័ត៌មានអន្តរជាតិ ថៃអនុវត្តវិធានការក្តៅ! កាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធើរណេតនៅព្រំដែនមីយ៉ាន់ម៉ាទប់ស្កាត់ក្រុមឆបោកអនឡាញ

ថៃអនុវត្តវិធានការក្តៅ! កាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធើរណេតនៅព្រំដែនមីយ៉ាន់ម៉ាទប់ស្កាត់ក្រុមឆបោកអនឡាញ

86
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខជាតិបានបញ្ជាឱ្យកាត់ផ្តាច់ចរន្តអគ្គិសនី អ៊ីនធើរណេត និងប្រេងឥន្ធនៈ នៅព្រំដែនថៃ-មីយ៉ាន់ម៉ា ចំនួន៥កន្លែង ដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញ ។ ការអនុវត្តវិធានការក្តៅនេះ ក្រោយពីក្រុមឆបោកបានបង្កអសន្តិសុខក្នុងសង្គម និងបោកប្រាស់ពលរដ្ឋកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT3_yDGJZg9sDyrMb3-L5GlAGX8Gg6WHyLeqKXJcrQRchNYxdvLFOpsepTdLKRH3BSpAYvJbv42RgrKhc4Kz1Iy9IGgS2TH8pkN-ib33QYk8TMUI08WCBLhsebAhTn0mFcfsPm8yOgpfTg6Ba4bOSGIDmib2T0CHhPdHR9BvhTayf5P966BeDZyMhk_Y-L/s1024/photo_2025-02-06_15-59-41%20(2).jpg

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយក្រោយពីលោកធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថា ក្រុមឆបោកអនឡាញធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងបោកប្រាស់ពលរដ្ឋកាន់តែខ្លាំង ។ កិច្ចប្រជុំបានឯកភាពឱ្យផ្តាច់អគ្គិសនី អ៊ីនធើរណេត និងប្រេងឥន្ធនៈ នៅថ្ងៃទី៥ ខែកុម្ភៈ នៅបរិវេណព្រំដែនថៃ-មីយ៉ាន់ម៉ា ៥កន្លែង ដែលសង្ស័យថា អាចជាកន្លែងរបស់ក្រុមឆបោកអនឡាញ ។

ក្រសួងការបរទេសថៃបានជូនដំណឹងទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា និងស្ថាប័នផ្សេងៗ ក៏ដូចជាសាលារៀនមីយ៉ាន់ម៉ាឱ្យបានជ្រាបពីការអនុវត្តវិធានការក្តៅរបស់ថៃ ។ តាមសេចក្តីរាយការណ៍ គឺកន្លែងទាំង៥នេះ ជាទីតាំងរបស់ក្រុមឆបោកអនឡាញ ហើយក្រោយពីថៃជូនដំណឹងរួច រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងដោះស្រាយបញ្ហាបន្ត ពីព្រោះថៃពុំអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាទេ ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipNyLg7mb3CNSZ3vE5S2ufTCu9akn4wE5_sWtR5esF4p1snDP9xYJ7ibQ61aOKG-630Ckr6qSfu3tVuDrLHzV5ytU3fiozy7OS_n3LTVXDB29Y_8TLDVS6l4EvTa7ywH0gC14HwNtVFMeVdRvRTUNu1DnGP-xj7QmWlqU13VVMaewpTJAsUIaEsEZgukFW/s640/photo_2025-02-06_15-59-41%20(3).jpg

តាមប្រភពព័ត៌មានពីព្រំដែនថៃ-មីយ៉ាន់ម៉ាឱ្យដឹងថា ការផ្តាច់ចរន្តអគ្គិសនីរបស់ថៃនៅមីយ៉ាន់ម៉ា ពុំបានធ្វើឱ្យប៉ះពាល់ក្រុមឆបោកអនឡាញជនជាតិចិនទេ ពីព្រោះនៅអគារកាស៊ីណូ និងកន្លែងកម្សាន្តនានានៅទីនោះ សុទ្ធតែត្រៀមម៉ាស៊ីនភ្លើងទាំងអស់ ។ រីឯអ្នកប៉ះពាល់ខ្លាំងដោយសារថៃផ្តាច់ភ្លើង គឺពលរដ្ឋមីយ៉ាន់ម៉ា ១ម៉ឺននាក់ រស់នៅស្រុកផាយ៉ាតងឈូ ខេត្តករកាក់រេស ដែលនៅជាប់ស្រុកសាំងខាឡាក់បុរី ខេត្តកានចាណាក់បុរី ប្រទេសថៃ ខណៈក្រុមឆបោកជនជាតិចិនជាង១ម៉ឺននាក់ដែលរស់នៅទីនោះ ពុំប៉ះពាល់ឡើយ ។

ពលរដ្ឋថៃលក់ដូរនៅជាយដែនថៃ-មីយ៉ាន់ម៉ា និយាយថា មីយ៉ាន់ម៉ាគួរជូនដំណឹងឱ្យពលរដ្ឋបានជ្រាបពីការផ្តាច់ភ្លើងរបស់ថៃ វាជាការអនុវត្តវិធានការទប់ស្កាត់ក្រុមឆបោកអនឡាញរួមគ្នា ហើយថៃធ្វើដើម្បីផលប្រយោជន៍រួម ដើម្បីកុំឱ្យប៉ះពាល់ដល់ការដឹកទំនិញចេញ-ចូល ។ រីឯពលរដ្ឋមីយ៉ាន់ម៉ាលក់ដូរនៅព្រំដែនប្រាប់ថា វាពុំប៉ះពាល់ការរកស៊ីទេ ព្រោះពួកគេប្រើប្រាស់បន្ទះសូឡា ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJWyOzqpgE6MNg92AOSnal6y_L0tcnMcC8F1K55Rd9-7wfL9_9zINp1Gy8Xko181ZiDC3Pd6c9_M1IqshKAi9rM_fXgDkUc0VXGkuuEdpHByR9mKFtSEDhuwvMvon5yH-BQwoqT_PS7KWVnniPjXU0LMQEaW3V-ivb5Z9-uj6hyNXoI0yEox3ZqYJZtSNd/s1280/photo_2025-02-06_15-59-41.jpg