Home ព័ត៌មានអន្តរជាតិ Meta បារម្ភពីការអភិវឌ្ឍបច្ចេកវិទ្យា AI ខ្លាំងពេកអាចបណ្តាលឱ្យមានគ្រោះថ្នា.ក់ ធ្ងន់ធ្ងរដល់មនុស្សវិញ

Meta បារម្ភពីការអភិវឌ្ឍបច្ចេកវិទ្យា AI ខ្លាំងពេកអាចបណ្តាលឱ្យមានគ្រោះថ្នា.ក់ ធ្ងន់ធ្ងរដល់មនុស្សវិញ

55
0

ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Meta របស់លោក Mark Zuckerberg បានប្រកាសពីការអនុវត្តគោលនយោបាយថ្មីឈ្មោះ Frontier AI Framework យ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងការអភិវឌ្ឍបច្ចេកវិទ្យា AI និងការពារការយកបច្ចេកវិទ្យាទំនើបទៅប្រើប្រាស់ពុំត្រឹមត្រូវធ្វើឱ្យមានគ្រោះថ្នា.ក់ ដល់សង្គម ។ Frontier AI Framework នឹងបែងចែកប្រព័ន្ធ AI ជា២ប្រភេទតាមកម្រិតគ្រោះថ្នាក់ រួមមាន ៖ High Risk និង Critical Risk ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLmoomVRwmXFzccKPtdlFzI7qU2c2MG8vkTq25SJ0zplYN7HYZPRix7JZTmbjdGKe1Ug5EezZl4l9KZ0hnlytNIfDuflOsTa8l1rJSZ6wdST8u9zlpEcygttI8PD4-xhoBEuEqpqwNeAA6ARxUdKOK8A6_b3o6M2ASJoGDvhc-wcEZJCmTp7cdORhbDrhV/s2000/image_2025-02-06_15-25-30.png

ក្រុមហ៊ុន Meta បញ្ជាក់ថា ការវាយតម្លៃគ្រោះថ្នាក់របស់ប្រព័ន្ធបច្ចេកវិទ្យា AI នឹងផ្តោតលើកត្តាជាច្រើន ព្រមទាំងសក្តានុពលនៃប្រព័ន្ធបង្កគ្រោះថ្នាក់, ការយក AI ទៅប្រើប្រាស់ពុំត្រឹមត្រូវ និងផលប៉ះពាល់អាចកើតឡើងក្នុងសង្គម ។ ការវាយតម្លៃគ្រោះថ្នាក់នឹងធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវទាំងក្នុង និងក្រៅក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit5-yUQsuB8DtihJn6FFl0I2-zjovRB_5qy6fvn3JC9doc79somF46nyDXo8QolHjiMbsU-AbYtM6m5yEwbQUuCBoFeN34sO93dAoxG-INEVvHgl_ZmqShUaFiZPInL-krxgrEF2Pt3WgQkMovWuWyQ-Cp9gwJ_09UIRm3pG3Hijr_IlFEyhBz_qKfgF6n/s1350/image_2025-02-06_15-25-32.png

សម្រាប់ប្រព័ន្ធ AI ដែលត្រូវវាយតម្លៃថា ស្ថិតក្នុងប្រភេទ High Risk គឺ Meta នឹងដាក់កំណត់ការចូលប្រើប្រាស់ និងពុំបង្ហាញជាសាធារណៈ រហូតដល់ Meta អាចកាត់បន្ថយគ្រោះថ្នាក់បាន ។ រីឯប្រព័ន្ធ AI ស្ថិតក្នុងប្រភេទ Critical Risk គឺ Meta នឹងអនុវត្តវិធានការផ្តល់សុវត្ថិភាពយ៉ាងតឹងរ៉ឹងដើម្បីការពារការបែកធ្លាយ ឬអាចបញ្ឈប់ការអភិវឌ្ឍ AI រហូតដល់ Meta ជឿជាក់ថា ប្រព័ន្ធ AI គ្មានគ្រោះថ្នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNvWkCEZueHAgweEPdckraxBkNfJ2PRLjp6NlAVWP3HNxyLrY0WOqRnaajQNmBPdeXEQVD6o1I79gVpcBVpkLpoGJLK3AcLys_pyGvrHVa2QFzcTrrk0XW2PEly2EbbKFqyyEdkf4ze8g6Mrg9d948joe3BM_kE7L7sEW58_oGgz0_y6URMRgCxpT6Z6AW/s1024/image_2025-02-06_15-25-33%20(2).png
ការប្រកាសនយោបាយថ្មី Frontier AI Framework ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា AI របស់ Meta បង្ហាញថា ក្រុមហ៊ុនបារម្ភពីគ្រោះថ្នាក់អាចកើតឡើងដោយសារការអភិវឌ្ឍ AI ខ្លាំងពេក ហើយក្រុមហ៊ុនមានគោលបំណងទទួលខុសត្រូវដល់សង្គម ដោយកំណត់វិធានការ និងអនុវត្តច្បាស់លាស់ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាទំនើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp2EWfmuR23ISBpaNj-E-O0SrtoHGBxIWEbaSKNwBBWzWiB8dMTsTm1IO6PFruWoFpLUUCKDRQeJS3wVpdj9kNlKHmVQzXHhRvV0r2N2NmD-JNEOFbRr5_DU4km9uyk6k8-QTft274QZN53VgyY1IIdiIlMzps3OP7671PoV-cDGVtUietr5S87s8Z01MY/s862/image_2025-02-06_15-25-33.png

ក្រៅពីនេះ Meta ក៏ចង់ជូនដំណឹងទៅកាន់ក្រុមហ៊ុនផ្សេងៗដែលធ្វើការពាក់ព័ន្ធនឹងបច្ចេកវិទ្យា គួរតែផ្តោតសារៈសំខាន់លើការគ្រប់គ្រង AI និងរួមគ្នាបង្កើតវិធានការអភិវឌ្ឍ AI ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ៕