ថ្មីៗនេះតារាចម្រៀងរ៉េបវ័យក្មេង ទេព ពិសិដ្ឋ ដែលកំពុងមានប្រជាប្រិយភាពបានទម្លាក់បទថ្មីរបស់ខ្លួននិយាយពីមនោសញ្ចេតនាស្នេហា។ មុននឹងទម្លាក់បទ «ភក្តីស្នេហ៍» ផ្នែកមួយនៃបទចម្រៀងនេះគឺទទួលបានការគាំទ្រខ្លាំងពីអ្នកលេងទិកតុករួចបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUZ-dZWpE5Jt1yq_7jLNaE9LbU-vfc_O4dHHBnKiJaCU9bf_ylU2KjAfdNpqFu0Pdv90JrR8D_Cj0m-aPfAZ7b0y1wnfdHFOYZZZ0h7ha6M0T5uPVh4pUvqcZr6Dcxokel4IAgyymEpqjJk2BTWLVVTw7unQyho5rs7WxcSEopvZiA3qfFZxCE8CNR_KQR/s960/image_2024-12-06_10-56-07%20(2).png

នៅយប់ថ្ងៃទី៥ កុម្ភៈ ទេព ពិសិដ្ឋ បានទម្លាក់បទ «ភក្តីស្នេហ៍» ដែលមានរយៈពេល៣នាទីជាមួយនឹងរូបភាពសខ្មៅ។ នេះជាការសម្គាល់ត្រឡប់មកវិញរបស់តារាចម្រៀងរូបនេះក្នុងរយៈពេល១ខែបន្ទាប់ពីបទ «ក្រអូបក្លិនផ្លា» និង បទ «មួយទៅមួយ»។ សន្ទុះប្រជាប្រិយភាពបទថ្មីរបស់ ទេព ពិសិដ្ឋ មុននឹងទម្លាក់ Official Audio គឺទទួលបានការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមទិកតុកដែលមានការចូលរួមលេងរាប់ពាន់នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7iBkP8d8igiaQ8NFcfU1OSMxyK6xVdmyVvDucuL8LhKXL6ZPEsOdGzJQgmpSOtqtmyBPGe7PNpnqi8yPeky7hAAba7dWCY6fWZQLcrbf-0hQ1hR4RWEUR1g6On9rzHSKxWPVtkfElzvpM_lAwrjgdoDBrsKbE01G4oPI-cxO2bkyp6PaYGGM-Q18SiN3i/s2048/image_2024-12-06_10-56-07.png
ឃ្លាចម្រៀងនៃបទ «ភក្តីស្នេហ៍» ដែលពេញនិយមនៅលើបណ្តាញសង្គមនោះ «គយគន់ព្រះច័ន្ទ ហើយអង្គុយច្រៀងផ្ដែផ្ដាំ រង់ចាំម្ចាស់ស្នេហ៍ បើសិនកល្យាណអូនហ៊ានបន្ទាបខ្លួនប្រាណ បងសំណាងម្ល៉េះទេ ….»។ នៅពេលទម្លាក់បទពេញទស្សនិកជនមានការគាំទ្រនិងបញ្ចេញមតិកោតសរសើរយ៉ាងច្រើននៅលើបណ្តាញសង្គមយូធូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkpdvi3Swmqa3qB9QVPI3hpv_khi49vBk1LdcWiJ19sEwNFoOTZVJ7IeckZ8Vo3_wa_NBd7hzIaupLLu1rQhHh6mAAD9BkFVKMY5qAouVHLVPHGceVjQ1_yriI5iN7MGLDe068gGlJw0HDQ_4HTU0P8NSbw6Ab6-klK6W1J6JNgOTSj6kTclxRQjMFo6FG/s1080/image_2024-12-06_10-56-08%20(2).png

ប្រិយមិត្តបានខម្មិនថា «ទីបំផុតបានស្ដាប់ហើយ, ទំនប់ច្រៀង អត្ថន័យចម្រៀង ដ៏សែនស្រទន់បែបនេះហើយអ្នកគាំទ្រម្នាក់នេះស្រលាញ់ខ្លាំង, បទដែលខ្ញុំស្រលាញ់ក្នុងឆ្នាំនេះ, នេះជាចម្រៀងបំពេរអារម្មណ៍ពិតៗ រួមទាំងមតិយោបល់ល្អៗជាច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzPkKNtTODHWKyA9dPDeCmyC2iuoBnJy34oVchVl8ZKaG98EZij3w-59JrJsGBUFFgaDTJSkfYjPKyZMAmVCF6vzNWCLFUoRehUxGDfowDs3l6ukmFvpEGoB3MMjAJOnYHnyzBJlxz0RZLgwOhseKtlG62JE1OqSYaRqAuTXKtzKYjitg5FQ_7ye-s_Yh_/s960/image_2024-12-06_10-56-09.png

ចាប់តាំងប្រឡូកក្នុងអាជីពចម្រៀងរ៉េប ទេព ពិសិដ្ឋ ទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈបច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់អតីតម្ចាស់ពានតារាចម្រៀងវ័យក្មេងនេះកាន់តែទទួលស្គាល់ពីសំណាកទស្សនិកជន។ បទចម្រៀងរបស់ ទេព ពិសិដ្ឋ ឈានដល់ការវាយឡុកទីផ្សារយ៉ាងក្រាស់ក្រែ មានដូចជាបទ «20 OUT NOW» «Love Taste» «Alisha» និងបទចម្រៀងជាច្រើនទៀតដែលមានការស្តាប់ខ្ទង់លានដង៕