មូស គឺជាសត្វល្អិតចម្លងជំងឺផ្សេងៗ ដូចជា ៖ ជំងឺគ្រុនឈាម ហើយវាចូលចិត្តរស់នៅតំបន់មានអាកាសធាតុក្តៅ និងស៊ីឈាមជាអាហារ ។ នៅលើពិភពលោក មានមូសប្រមាណ ៣,៤៥០ប្រភេទ ដែលរស់នៅតាមតំបន់ផ្សេងៗ ។ បើគ្មានការកម្ចាត់ជម្រកមូស ឬពុំបានសម្អាតបរិវេណផ្ទះទេនោះ មូសនឹងកើនឡើងកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8thnuisrMFyY93RWX05RDwpfV_m3BIzZP3ckRdxVueBtnLTOkkvm-OClE_4iV6mfe-4NgRcdFstft-fEcT2JUgcOt3kOh4j6peqcxZS4KaMrLRx9RDJIw9GfXs5w3ibbwexZ5lYh6h9LNK-JRX4CE7dvOYq4uzOfW4htm8SBir58Je5mcOgerec87rhV2/s3000/image_2025-02-05_15-51-34.png

តើមានវិធីណាខ្លះអាចបណ្តេញមូសក្នុងផ្ទះយ៉ាងមានប្រសិទ្ធភាព និងពុំប្រើប្រាស់សារធាតុគីមី មុនពេលវាកើនឡើងកាន់តែច្រើន?

១-ដាក់ខ្ទឹមស និងម្រេចខ្មៅនៅតាមជ្រុងផ្ទះបាយ ឬបន្ទប់ ៖ យកខ្ទឹមសមកបកសំបក និងកាត់ក្បាលបន្តិច ឬយកម្រេចខ្មៅមកដាក់តាមជ្រុងផ្សេងៗក្នុងផ្ទះ ជាពិសេស នៅកន្លែងងងឹត ដែលមូសចូលចិត្តរស់នៅ ។ វិធីនេះនឹងធ្វើឱ្យមូសគេចទៅកន្លែងផ្សេង ដោយសារវាពុំចូលចិត្តក្លិនខ្ទឹមស និងម្រេចខ្មៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TyLv0iENwIr7-bgoA3QhNglTWBRXrVDBcj7UvzdM0Yox7xSWBDYMWNys1kvTtleIXGFb8d8Lt03-1UV2bV_UOHnw8Dj4BGW_i5-4CQa_saNndHDq1jLyctdZFpPbN769VU4SSKHqH5fO3pGFc1WvXLI54AFDzZawY_7UtZJxIiZtUUeGct8-6JKSMFnP/s1500/image_2025-02-05_15-51-36.png

២-ទៀនក្រអូប ៖ ការដុតទៀនក្រអូបអាចបណ្តេញមូសបាន ដោយសារវាផ្ទុកគ្រឿងផ្សំធម្មជាតិជាច្រើន ដូចជា ៖ ស្លឹកគ្រៃ ដែលមូសពុំចូលចិត្តក្លិននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmuS46vLxe_pEerti_86CcCwtIXxAQJygduS_FwXBsE2IKussSHx9SATOEZQAlSnowAYnVOaRiGvG-NLhjVOTRECWBhI4iZ04tAijvNn0PY7ukaPcAkNH3WmHnkbotjf8mxOclqgjJtwbiSsSfx4dkL4E66zWuPN5kPA1wpRkMvlbcicFNcFTIKhNXrMHB/s1024/image_2025-02-05_15-51-37.png

៣-សំបកក្រូច ៖ បើអង្គុយលេងលើស្មៅនៅក្រៅផ្ទះ ហើយសម្បូរមូសខាំ ចូរយកសំបកក្រូចមកដុតក្នុងចង្ក្រានដើម្បីបណ្តេញមូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCZ_TK4l1vtxyEzjsYb9wcUnUmZEvZVZNHIG0OQ0N63_vj_Q1pDXMGltzt7SV3sPZ0PnegvaRSougiq0Wj0dmip_QnOQOZcEgynUaUw1R5mXcUQeKy8cQSle_9zyezhXWvVCSgoSK8RRidKQ3veqoKVCGflEgnlS_z-F8fY-85m8Q-WCl2yGGZxGIQG5ZA/s1200/image_2025-02-05_15-51-37%20(2).png

៤-អំពូលភ្លើងពណ៌លឿង ៖ យើងអាចប្រើប្រាស់អំពូលភ្លើងពណ៌លឿសបណ្តេញមូសបាន ដោយដាក់វានៅកន្លែងងងឹត ដូចជា ៖ បរិវេណខាងមុខ និងរបងផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-CV5CBe7Nyiq9Y2flS4CiO2PVT1dws712vCUXDGdYycWap9u_TLdkGVa_c5-5JoWnYXU2GyYcRTZgt_5DCUPQLkubtIf9y52Ch1UQkLGs4vsTEiKQaSTZpmD3HKVZBJuPZEeYJbObffrf0eWuQDBnu2Bx23EtJJGXWPS5VD5TvtSVNafNbcXHhikY3jtm/s1500/image_2025-02-05_15-51-38.png

៥-កាកកាហ្វេ ៖ រោយកាកកាហ្វេនៅតាមបរិវេណផ្សេងៗដើម្បីការពារកុំឱ្យមូសបង្កើតកូនចៅ ។ គួរតែរៀបចំផ្ទះស្អាត និងទុកដាក់របស់របរឱ្យមានសណ្តាប់ធ្នាប់កុំឱ្យក្លាយជាជម្រកមូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6TMXcCE0rHUVyeVaEkJQ9qchgtnYZZm0jkGXRjyfQS4scdhhxQXR2W5K9J0o1U6yOSyQp6x9ItJYefNvd7bGNzYyN_gBbXALkRLsqwfHPMmCqfvkRVnKb9JyMHtS88QfIAaBI65wPP6i8GGT8s_yNpGlXUeQvyUDKESsEjYCYAiOmhmAR9LznduNqfpUQ/s1280/image_2025-02-05_15-51-39.png

ក្រៅពីនេះ យើងអាចកម្ចាត់មូសតាមវិធីផ្សេងទៀត ដូចជា ៖ បាញ់ថ្នាំផ្សែង, បាញ់ថ្នាំមូស, ឧបករណ៍ឆក់មូស, ចិញ្ចឹមត្រីឱ្យស៊ីដង្កូវទឹក ព្រមទាំងកម្ចាត់ជម្រកមូសទាំងក្នុងផ្ទះ និងក្រៅផ្ទះ ៕