នាឆ្នាំថ្មីនេះពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ប្រកាសដំណឹងល្អដល់អ្នកគាំទ្រនិងបានស៊ុបប្រាយស្វាមីរបស់ខ្លួនដោយនៅពេលនេះរូបនាងគឺមានទម្ងន់ហើយបន្ទាប់ពីរៀបការបានជាង១ឆ្នាំ។ ដំណឹងល្អនេះទាំងសាមីខ្លួនទាំងពីររួមទាំងអ្នកសិល្បៈ ទស្សនិកជន បានសម្តែងក្តីអបអរសាទរទៅកាន់អ្នកទាំងពីរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijv2Tz_YCGyMJG71y7JEpSddRfnDlJiWfYPExBaofQFAxMxlzUCdqsnxPAmd357Fee5H9pSbCLdQY7LblVXrFGFgYaZUzCa6dSxW5w5DDS420hkgQ_hbetSHIWCfIJAXuQ0UEBSWJV417FmcF8FKTkvcAINnXMw-APu25aJmBFdL9w3P5BblVrEH3deJ07/s2048/image_2025-02-05_11-05-13.png

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ពិធីការិនីដ៏ស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមស៊ុបប្រាយលោក ឌី ពេជ្រ ជាស្វាមី ដោយបានដាក់ចំណងជើងថា«ទីបំផុត surprise ប្តី បានសម្រេច រឿងបងប្អូនចង់បំផុត»។ នៅក្នុងវីដេអូនេះអ្នកនាង នីរ័ត្ន បាននិយាយថា នេះជាការស៊ុបប្រាយលើកដំបូងរបស់ខ្លួនទៅកាន់ស្វាមី ដោយបានកាន់ប្រអប់កាដូមួយខណៈស្វាមីនាងកំពុងតែអានកាសែត។ ពេលទៅដល់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានប្រាប់លោក ឌី ពេជ្រ ថាខ្លួនមានកាដូឱ្យ ហើយលោកបាននិយាយប៉ាន់ស្មានថា ជាឡានថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoKsZPtcKhGm2v-XgcbUHDBgCMl-OvIY_KparnH2gjlfFGcxMGKt0K4i_fZdYbz24czB6xAEKZSMbUev5BTbPw_23tU5DY1AJtP8bG98Z-Saufrbu9jyPcnaBrzM3FOi8MzqfTG_waW68e8ScCWgKw3ApNOUCIhA0fBwqyuVkz3zF3Mv0JaeHlYt5qa3af/s2048/image_2025-02-05_11-05-19.png

នៅពេលលោក ឌី ពេជ្រ បើកប្រអប់កាដូបានឃើញឧបករណ៍ពិនិត្យផ្ទៃពោះដោយបង្ហាញការរំភើបនិងបញ្ជាក់ទៅកាន់ប្រពន្ធរបស់ខ្លួនថាទម្ងន់ឬដោយបានឱបភរិយាជាទីស្រលាញ់ និងបានផ្តល់ស្នាមថើបផងដែរ។ អ្នកទាំងពីរក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះដំណឹងល្អនេះដែលនឹងជិតក្លាយជាឪពុកម្តាយគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHgHbV5g_5R3wBzyF69E3dQoneSC2en97J6KXX8cdYvAwpKpPuuWdR1Bntj_hMoCgAc7_1O6oNlS5BOXxlcvm-yl3fXPSM4ZNAyHJn6lS0Si7IZGqDnlDR6Ce2GStuJ2AZpxKxEFHfpbhGZKQffsBp-JupGDez12dFB39zM8fi8M_QSDat-ghVNX6iU7mv/s2048/image_2025-02-05_11-05-21.png

គួរបញ្ជាក់ថា លោក ឌី ពេជ្រ និង ហ៊ិន ច័ន្ទនីរ័ត្ន បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ និងចូលរោងជ័យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការផ្សំផ្គុំរបស់សម្តេចតេជោ។ មែនទែនទៅទម្រាំអ្នកទាំងពីរកសាងជីវិតគ្រួសារពោរពេញដោយសុភមង្គលនេះអ្នកទាំងពីរធ្លាប់ស្រលាញ់គ្នាហើយបានបែកគ្នា៨ឆ្នាំ ទើបវិលមកជួបគ្នាវិញ៕