លោក ខេមរៈ សិរីមន្ត តារាចម្រៀងមានងារជាឧកញ៉ា រួមទាំងតារាចម្រៀង លាង សុផាឡែន បានសម្តែងក្តីអបអរចំពោះ OG Golden ដែលបានក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រលងចម្រៀងរ៉េបកាលពីពេលថ្មីៗមកនេះ។ យ៉ាងណាមិញ រៀមច្បងទាំងពីរព្រលយពាក្យសង្ឃឹមថា OG នឹងក្លាយជាយុវជនគំរូមានសុជីវធម៌ សីលធម៌ មានបទចម្រៀងអត្ថន័យល្អៗ កុំសរសេរចម្រៀងមានពាក្យជេរប្រើពាក្យអសុរោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBSTCqWkr2eWYGBYJ79EgXYVMm5JzJFbkVae29qxcYuChfSAuyC7MKW_mKKOLEZ41ZTC2I2ISTPQbC68TAaZKP5GpOSElntmYurr83cQxtM68cZeInPjvMzFeHgjQDHVvcqFlqeacG9GYJ6CoAsSd6Br8_C1fHwEdBbdw_n2deQq1WM0UZa4kOQbZmUmOw/s1365/image_2025-02-04_14-41-12%20(2).png

នៅលើបណ្តាញសង្គមរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត ជាតារាចម្រៀងប្រឡូកវិស័យសិល្បៈអស់រយៈពេលជាង២០ឆ្នាំបានបង្ហោះរូបភាព OG Golden ដោយភ្ជាប់មកជាមួយអត្ថន័យថា «អបអរសាទរប្អូនប្រុសដែលជាប់ជ័យលាភីកម្មវិធីរ៉េបភើ fighter …ប្អូននឹងក្លាយជាទំពាំងស្នងឬស្សីថ្មី សង្ឃឹមថាប្អូននឹងក្លាយជាគំរូល្អដល់យុវវ័យមានសុជីវធម៌ គុណធម៌ ជាគំរូដល់ពួកគេ សរសេរចម្រៀងកុំមានពាក្យជេរពាក្យអសុរោះណាប្អូន ជូនពរប្អូនជោគជ័យក្នុងវិស័យរ៉េបភើនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7wihN32R0UdNfe0XIdLGjMoxe1IIRA4167G0RTVj7_O4zzLs8IXB-8b-MQP0yMcRAlhADSwxox-N3jcEfxa6E9prZpm84TbOYcA4gLV3bbIaeM9FWoOvchE4If3EFy28csdq287uhRwzZhR6j75An4D2AUBxm7VNg8Ae29nbOKW97XazJN01vUP3k3-O/s2048/image_2025-02-03_08-40-17.png

មិនត្រឹមតែតារាចម្រៀងឧកញ៉ា ខេមរៈសិរីមន្ត ប៉ុណ្ណោះទេសង្ឃឹមថា OG ជាអ្នកជំនាន់ថ្មីក្នុងវិស័យរ៉េបមិនប្រើសម្តីអសុរោះនៅក្នុងចម្រៀងក្នុងនោះដែរតារាចម្រៀង លាង សុផាឡែន ដែលជារៀមច្បងមួយរូបដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំក៏សង្ឃឹមថា OG នឹងមានបទចម្រៀងមានអត្ថន័យល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR04V1J-XSHbu7_zb6mKCFXkoPv8idyheyW3JCyLt4yoskp7goIDwaifzkcYt98w-61NDmYPrncrFJwQWRaKxxeK4rLuIUwXoTGj7B1nLuysEwcTF7LBuc9EXiAqICyVF5HObi99luwYizZ4QP_9bO_X5dengRrIwh7RqVETPut4Xb1AM1ZXpUmausup2-/s1740/image_2025-02-04_14-41-12.png

កញ្ញា លាង សុផាឡែន បានបង្ហោះយ៉ាងដូច្នេះថា «ជីវិតធ្លាប់ជាអ្នកដឹកជញ្ជូន តែមិនចោលក្តីស្រមៃខ្លួនឯង ឥឡូវនេះ ក្តីស្រមៃរបស់ប្អូនក្លាយជាពិត បងសូមអបអរសាទរប្អូនប្រុស OG សង្ឃឹមថាប្អូនជាទំពាំងស្នងក្នុងវិស័យ រ៉េបភើ យ៉ាងល្អនឹងជាគំរូដល់យុវវ័យ និងមានបទចំរៀងអត្តន័យដែលល្អៗច្រើន ជូនពរប្អូនប្រុសជោគជ័យក្នុងដំណើរជីវិតក្នុងវិស័យចំរៀងរ៉េបភើ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFye0TBc0FU-eIJCcFfKhVLEe37-W62OmWdhL8f7WFJ6hIPyyMYdx6ytUijoe3rIdHj7gmpf57Qcg0cuhuRcFXmC51y-dflD8KXCG76cj22DSHszJ6f9uZbEVeAb1cvE4d0XgLqrbfduSHBByUu8iu1UYz-OumNCWJ7Jrzxk3cAya4g1aj8yVYP2yY8Tj9/s1895/image_2025-01-28_09-17-00.png

គួរបញ្ជាក់ថា OG Golden កូនក្រុមរបស់ Ruthko ដែលគ្រូបង្វឹករូបនេះទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Rapper Fighter កាលពីរាត្រីថ្ងៃទី២ កុម្ភៈ ដោយបានយកឈ្នះបេក្ខជន៤រូបផ្សេងទៀតដោយ ម្ចាស់ជ័យលាភីទទួលបានខ្សែក Rapper Fighter ជាមួយនឹងទឹកប្រាក់ ៦០លានរៀល៕