ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម បានធ្វើការរិះគន់ និងប្រតិកម្ម ទៅលើសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ ដោយបានដាក់រូបស្តូបវិមានឈ្នះ ឈ្នះធ្វើជាគម្របខាងមុខ។
បើយោងតាមការឆ្លើយតបជាមួយវិទ្យុបារាំងអន្តរជាតិ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឡើងថា៖”សៀវភៅប្រវត្តិសាស្រ្តនេះ ត្រូវបានបែកចែកជាបីភាគផ្សេងៗគ្នា ដែលបានរៀបរាប់ពីប្រព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៅតាមដំណាក់កាលនីមួយៗដែលកម្ពុជាធ្លាប់បានជួបប្រទះចាប់ពីសម័យអង្គររហូតដល់បច្ចុប្បន្ននេះ”។.png)
ក្នុងនោះ សៀវភៅប្រវត្តិសាស្រ្តថ្នាក់៤ មានចំណងជើងថា “ខ្មែរ និងដំណើរឆ្ពោះទៅសម័យអង្គរដ៏រុងរឿង”.png)
សៀវភៅប្រវត្តិសាស្រ្តថ្នាក់៥ មានចំណងជើងថា “ខ្មែរ និងដំណើរឆ្ពោះទៅក្រោមអាណាព្យាបាលបារាំង”
សៀវភៅប្រវត្តិសាស្រ្តថ្នាក់៦ មានចំណងជើងថា “ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព”
ចំពោះសៀវភៅថ្នាក់ទី៦ ដែលកំពុងរងការរិះគន់នេះ លោកជំទាវបណ្ឌិត បានពន្យល់ថា៖”ការដាក់រូបវិមានឈ្នះ-ឈ្នះ មិនមែនជាការក្លែងបន្លំប្រវត្តិសាស្ត្រនោះទេ តែដោយសារវិមានឈ្នះ-ឈ្នះ ជាទីតាំងដែលប្រមូលផ្ដុំប្រវត្តិសាស្រ្ត ក្រោយសម័យសង្រ្គាមដួលរំលំនៃរបបខ្មែរក្រហម ហើយឯកសារ និងភ័ស្ដុតាងទាំងអស់ ត្រូវបានរក្សាទុកនៅទីនោះ”៕










