Home ព័ត៌មានអន្តរជាតិ ការពារបរិស្ថាន និងតម្លៃថោកជូនពលរដ្ឋ រដ្ឋាភិបាលឥណ្ឌាសម្រេចដំឡើងបន្ទះសូឡាលើដំបូលផ្ទះពលរដ្ឋ

ការពារបរិស្ថាន និងតម្លៃថោកជូនពលរដ្ឋ រដ្ឋាភិបាលឥណ្ឌាសម្រេចដំឡើងបន្ទះសូឡាលើដំបូលផ្ទះពលរដ្ឋ

94
0

ប្រទេសឥណ្ឌា ៖ កន្លងមក រដ្ឋាភិបាលឥណ្ឌាបានដំឡើងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យលើដំបូលផ្ទះពលរដ្ឋបានចំនួន៨សែន៥ម៉ឺនខ្នង ហើយធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសផលិតថាមពលស្អាតច្រើនលំដាប់ទី៣ លើពិភពលោក ដែលមានកម្លាំងផលិតស្មើជាង២០៣ជីហ្គាវ៉ាត់ ឬស្មើ៤៦.៣% ។ នៅឆ្នាំ២០២៥ ឥណ្ឌាមានគោលដៅដំឡើងបន្ទះសូឡាលើដំបូលផ្ទះពលរដ្ឋមានចំណូលតិច ចំនួន១០លានខ្នង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjlnWe8FIks_jNFuh6Dbw9BKE8KUDGhuvf7Vj8z4Es8nKN7y-93KxM5iuAVG4HFiAYKjGnC-CXjxJxEfeHTOrJJN-pNgCyIGYW_W39LVOD9XLaYvA2Iz1cOVSz6yUfyCayHtrtNN4_L_rUjuuUp4A_sMmkZ2EhjXpkI2QaanG2yT-pAyHHCTHnMkyZfaCi/s1280/image_2025-02-05_14-17-10.png
កត្តាធ្វើឱ្យឥណ្ឌាផលិតថាមពលស្អាតបានច្រើនបែបនេះ ដោយសារនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មានគោលនយោបាយពង្រីកការប្រើប្រាស់ថាមពលស្អាតទៅគ្រប់ទិសទី តាមរយៈការដំឡើងបន្ទះសូឡាលើដំបូលផ្ទះពលរដ្ឋនៅទូទាំងប្រទេស ។ រដ្ឋាភិបាលឥណ្ឌាមានគោលដៅផលិតថាមពលកកើតឡើងវិញ ចាប់ពី២០៣០ជីហ្គាវ៉ាត់ រហូតដល់២០៤៧ជីហ្គាវ៉ាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfemRnF7IXUT42HwGDhJ4U-M2HYzdMa2zfJH589YZYvIOU2dMVBPaqjrMAHfRuhVRYNKzb8lTrN6WaGNQdJQGqE8jv3w4AI7exHhilDsdiw7DnWt-D45jItWsJhs50NN9M6odFduunKNMKK1INnHlAmgI0NoCwaEI9IQ4fRsTJZlV6myxpk2zcLvbFbeUd/s1170/image_2025-02-05_14-17-10%20(2).png
មន្ត្រីក្រសួងថាមពលបញ្ជាក់ថា នៅឆ្នាំ២០២៥ ក្រសួងបានត្រៀមថវិកាជិត២៣ម៉ឺនដុល្លារអាមេរិក ដើម្បីដំឡើងបន្ទះសូឡាលើដំបូលផ្ទះពលរដ្ឋមានចំណូលតិច ចំនួន១០លានខ្នង ព្រមទាំងពលរដ្ឋរស់នៅតំបន់ជនបទផងដែរ ។ ក្រសួងសង្ឃឹមថា វានឹងជួយឱ្យពលរដ្ឋមានចំណូលតិចអាចប្រើប្រាស់ថាមពលស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6z6kmD4ZkcxSZRiqugCW-BFAk840_GnamF_awPLEcaVqxx1_l-GBA31ThHtGcqbDsT1rzsSW2BKHRXWgtl4b2ab3WC_KIkpncIiZNCXWuD8yvlO0Ra_dqNdTl-UxKXUvW6IunF6GV0GhN01qXtq1mVDRsMf5iAwxu52_PSIlg5OhR7-WREsXS0qVj_LJI/s1100/image_2025-02-05_14-17-09.png

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្កើតគម្រោងមួយឈ្មោះ «Muft Bijli Yojna» ហើយគម្រោងនេះនឹងប្រើប្រាស់ថវិកាឆ្នាំ២០២៦ ដែលមានចំនួនច្រើនជាងថវិកាឆ្នាំ២០២៥ រហូតដល់២ដង ។ វាជាគោលដៅយូរអង្វែងរបស់ឥណ្ឌា ខណៈកន្លងមក ឥណ្ឌាបានដំឡើងបន្ទះសូឡាពុំគិតថ្លៃលើដំបូលផ្ទះពលរដ្ឋបានចំនួន៨សែន៥ម៉ឺនខ្នង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdtZvP_z7waj-DvlskbsmCVV_9j_5wMb1Uv8c6ZY2ijm2gyCdVW5kda8eSlu5ZEA7KabGFntdY9mQ_9B0hEb_nrMBwyS68Lx7vfwygHpCYwX_ksEuQq0To9FSzaUvNH454-PZdVYb14YW4pukgLR03zeUFJoXWFCFXIL5jD2kzG3KaVsy3lKJ3hxFB25ZT/s1170/image_2025-02-05_14-17-09%20(2).png

ការចំណាយប្រាក់របស់រដ្ឋាភិបាលឥណ្ឌាទៅលើការផលិតថាមពលស្អាត មិនត្រឹមតែជួយកាត់បន្ថយការបំភាយកាបូនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយដល់ពលរដ្ឋរាប់លាននាក់អាចប្រើប្រាស់ថាមពលតម្លៃថោក និងពុំប៉ះពាល់បរិស្ថាន ។ លើសពីនេះ វានឹងធ្វើឱ្យឥណ្ឌាក្លាយជាមហាអំណាចផ្នែកផលិតថាមពលលើពិភពលោក នាពេលឆាប់ៗ ៕