«រមណីយដ្ឋានភ្នំបាយ៉ង់កោ» គឺជារមណីយដ្ឋានដ៏សម្បូរបែបមួយ ស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយត្រឹមតែ ១២១ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។ រមណីយដ្ឋាននេះមានទីតាំងនៅលើកំពូលភ្នំកម្ពស់ ៣១៣ ម៉ែត្រ ដោយមានប្រាសាទបុរាណខ្មែរមួយដែលគេស្គាល់ថាជាប្រាសាទបាយ៉ង់កោ បានកសាងឡើងនៅក្នុងសតវត្សទី ៧ ពីឆ្នាំ ៦១៥ ដល់ឆ្នាំ ៦៣៥ ដោយព្រះបាទភវវរ្ម័នទី ២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ ថ្មស៊ីស្ត និងថ្មទ្រនាប់ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5FzqTzweMpLO3haqefa6fAzQ-JnZ8NFonUF9XUS6OVKQKxNO5K_6_nkjiw-t102_qZErjOgBA7YNWmErR3gQ85Z4mP8cWMzKQ2TuVVmeNiWwkhtILEsmun6H_bOG9BADuFvrXxLFHYrxm2LVPQeHyiKRYSnjW3j0qH75RS4HXN4nZ14QCheeG79ITfDY_/s960/120536193_1844947798977666_364449496296942241_n.jpg

ក្រៅពីប្រាសាទបាយ៉ង់កោ នៅលើកំពូលភ្នំក៏មានប្រាសាទបុរាណចំនួន ៤ ផ្សេងទៀតផងដែរ គឺប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និងប្រាសាទកំពូលកាណង់ ដែលប្រាសាទទាំងនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំបាយ៉ង់កោគឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនដែលរំលងឡើយ ព្រោះនៅទីនេះមានជីវ:ចម្រុះ និងមានប្រភេទសត្វ រុក្ខជាតិកម្រជាច្រើន ដែលមានសារៈសំខាន់សម្រាប់ការស្រាវជ្រាវ និងអភិរក្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhigQYcdgBN58iDnaVQqF6OpNV2MsCVeaSSnedT4b0vDvD3J4BXnHoGKzYOzYV2YazuY4GgQGrSLhuh-rV9QJlDW389prtKgb1iLDcsz7y2H1Og-oIU-mq0T8a7o6aic8zCts_vxQlrVTzUlM9YyESMYPlGbA5Q3ne02kMyuLv9NDf7W6ARblNAVBo9N00j/s600/120596575_1844947405644372_1720388826695492356_n.jpg

តំបន់នេះក៏មានទេសភាពធម្មជាតិស្រស់ត្រកាល ដូចជាកន្លែងថ្ម ២ ដុំនៅចំលើកំពូលភ្នំ មានសម្រស់ស្រស់ស្អាតខ្លាំងសម្រាប់ការថតរូប ឬថតភាពយន្តនានា។ លើសពីនេះរមណីយដ្ឋានភ្នំបាយ៉ង់កោ ក៏ជាកន្លែងស័ក្តិសិទ្ធ និងជាកន្លែងកម្សាន្តលម្ហែអារម្មណ៍ជាមួយទេសភាពដ៏ស្រស់បំព្រង ដែលអាចគយគន់ទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធពិតៗបានទៀតផង។ កាលពីមុនផ្លូវទៅកាន់ភ្នំបាយ៉ង់កោហាក់មានសភាពលំបាកធ្វើដំណើរបន្តិច ប៉ុន្តែបច្ចុប្បន្នគឺមានភាពងាយស្រួលហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkbP9wj7zyWlP6wuNLXVUQEnm3aZ01F9jdordl3cngr22moLqlZu3cmIMmrWiNV1OEkR-7vXEowdgzJCk78hhAzkoGSEcllwmrt9CE6VKhAdcMzVtUQ4d_QZbJZ6NxgOXFtqp87U-73YeMekb42_jl7OTqMYKMLRtTq3FGmwMzhPp6MGsODUn6Bys5TkNT/s600/121082290_3435644689853741_716360196372169232_n.jpg

នៅពេលលោកអ្នកបានទៅដល់គោលដៅដ៏អស្ចារ្យនេះ នឹងបានយល់ដឹងអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរកាន់តែច្បាស់ ដែលជះឥទ្ធិពលសុសសាយទៅខាងក្រៅ ក៏ដូចជាបានស្វែងយល់ពីសក្តានុពល ទេសចរណ៍និងស្នាដៃកេរដំណែលនៃបុព្វបុរសខ្មែរយើងផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកបានទៅលេងខេត្តតាកែវហើយ សូមកុំរំលងទីតាំងនៃបូជនីយដ្ឋានបុរេអង្គរដ៏ល្បីល្បាញនេះឱ្យសោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMqv-Ne2qW_npcCZ9qZC7ra_tRX8NcWM5GslBMH8mooQquwdWshuCwHcA31G0s6QoLf2P98Mir_WcP4ZJuBVUTE0hgfZD4tCAnahlum-f3X3dQh27y4Po2QKK7D-xqxLiPAJAGQg3BgQrx_Tai6T6Oj4E56pXYFJvP1mffvQId8MgHYgh5gfLvVmPhr2p/s2016/121170479_3435649176519959_1793912786494232462_n.jpg