ស្ត្រីភាគច្រើនត្រូវបានចាត់ទុកថា ចូលចិត្តភាពរ៉ូមេនទិកខ្លាំងជាងបុរស ប៉ុន្តែការស្រាវជ្រាវមួយនៅអាមេរិកបញ្ជាក់ថា បុរសក៏ចូលចិត្តភាពរ៉ូមេនទិកដែរ ជាពិសេស បុរសចូលចិត្តអានប្រលោមលោកមនោសញ្ចេតនាច្រើនជាងស្ត្រី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNEpIkx85v8fcaiKklgvWmEcoDrCBbPWO-0YhASYR4elEjwr4uXIAaT-2Um9Vq4jwQ1O-AEf3sMRZJsHRTwNnthQhpHhwzCvYUjzZwchugm__mj8hR7MAbKsyxEw2WkwCUwQAnTj5ZV7WegOhjvRuIMINzzKVq4m0SONj2Y8ltroB9FIe1iLivjGs0VCbZ/s1125/image_2025-02-05_11-25-31.png

បើនិយាយពីភាពរ៉ូមេនទិក យើងនឹងនឹកឃើញដល់រូបភាពស្ត្រីម្នាក់អង្គុយបរិភោគអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន មានបាច់ផ្កាកុលាបធំៗនៅក្បែរខ្លួន ស្តាប់ចម្រៀងតិចៗ និងនៅក្បែរបុរសជាទីស្រឡាញ់ ពោលពាក្យផ្អែមល្ហែមមករកនាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1SFKCkaqmQm8V8kRySIzwndQLVZ92w2BCaxWs_XYGkndMwGmVubef4A8ov_dNbRKx3saUC746LeQl5csFa_juneF8ZfVpGYv92B_TS8QnDrczqyit6yPzACnNG2j9XUvRook3gz_XCw6waCQW2tSDqiHwgqxLEcH2eXwvHK7mJnlImkq5BRVLtTZm3NRv/s3000/image_2025-02-05_11-25-32%20(2).png
ប៉ុន្តែបុរសក៏ឈ្លក់វង្វេងនឹងភាពរ៉ូមេនទិក មិនខុសពីស្ត្រីទេ គ្រាន់តែពេលខ្លះ ពួកគេពុំបង្ហាញអាកប្បកិរិយាចេញមកក្រៅ ដោយសារសង្គមចាត់ទុកថា ភាពរ៉ូមេនទិក មិនស័ក្តិសមជាមួយបុរស ។ ការពិត បុរសក៏ត្រូវការសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ពាក្យសម្តីផ្អែមល្ហែម និងពេលវេលាពិសេសច្រើនជាងស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja9zmk47FgSNsM1aR_b_zn7BXUr9f3iff1Gqcbpx8Dw57pWyeYDmqz3KH3XpJHL4nnqRVIxbiz50fq24OqfaVjYYKl26Pp2MEEJQ0oOsZxpit9_HbZpXr0nAPpQQxJlXaM6CdC_JP_I1t_ka7h59CQWL5xzd2oBLw_mqJPOojvcI__ap9jxnA3Tqxn4aMk/s1080/image_2025-02-05_11-25-32.png

ការស្ទង់មតិ Talker Research បានសាកសួរពលរដ្ឋអាមេរិក ចំនួន២,០០០នាក់ ហើយលទ្ធផលបង្ហាញថា បុរសដែលបានចូលរួមការស្ទង់មតិ ស្មើ៦៣% ចូលចិត្តអានប្រលោមលោកមនោសញ្ចេតនា បើធៀបនឹងស្ត្រីស្មើត្រឹមតែ៦០% ប៉ុណ្ណោះ ។ លើសពីនេះ បុរសបានចំណាយពេលវេលាអានប្រលោមលោកមនោសញ្ចេតនាច្រើនជាងស្ត្រី គឺជាមធ្យម បុរសបានចំណាយពេលអានប្រលោមលោក រហូតដល់៣៦៤ម៉ោងក្នុង១ឆ្នាំ ខណៈស្ត្រីចំណាយពេលត្រឹមតែ៣១២ម៉ោងក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyJzHF2Hor8Zde0339Hlt-INxoUZwjW8qCaGcGKVlg3jn0UCayfpBfbSGrUfsI-ZT-neEtAjOgeohxkUK6hAMJY5HzPIAqsQcppTnem0K1KJC82DbNHnKs7rjRsPGzg8RJ3iBy0yW9Tiv_1UYE743WKPR1VACsX7wdSOnNJzDJBJ7Bzy1fnjNZMOtpvnSi/s1400/image_2025-02-05_11-25-36.png

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺបុរសរៀបការរួចហើយ ស្មើ១៧% បាននឹកដល់គូស្នេហ៍របស់ខ្លួនក្រោយអានប្រលោមលោករួច ខណៈបុរស២១% ទទួលស្គាល់ថា ពេលអានប្រលោមលោក ធ្វើឱ្យពួកគេនឹកឃើញដល់តារាល្បីៗដែលធ្លាប់លួចស្រឡាញ់ ដូចជា ៖ អ្នកនាង Angelina Jolie ។ រីឯបុរស៧% ទៀតប្រាប់ថា តែងតែនឹកដល់សង្សារចាស់ជានិច្ច ពេលអានប្រលោមលោកម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFuGKpLiaj82bJCjsL8rgUKOtHQCFmj2tbi3YlXyNUNICIbPEsx-A-g04jzgpLGQPIlS_W-kpnPfOl4nsa-73kanT0yDkW5vzMFFEw-agcYWFVmugVtHh2zkmRvHgX9fg4Lw9vHkCRpr0kDQR6fXLGQbwkr0etLtBuknpauFw4-iW3hsOr4RifUg-Y1nL5/s1400/image_2025-02-05_11-28-01.png

ក្រុមស្ទង់មតិ Talker Research យល់ឃើញថា វាគួរឱ្យរីករាយណាស់ ដែលបុរសៗចូលចិត្តអានប្រលោមលោកមនោសញ្ចេតនា ពីព្រោះសាច់រឿងបានបង្ហាញនូវខ្លឹមសារស៊ីជម្រៅលើសពីការគិត និងជួយឱ្យពួកគេយល់ពីសេចក្តីស្នេហាកាន់តែខ្លាំង ៕