ធ្លាប់បានបង្ហោះពីការជំពាក់លុយមិនព្រមសងនៅលើបណ្តាញសង្គមម្តងរួចមកហើយពេលនេះ ម៉ាណាដូ បានបង្ហោះសារយ៉ាងក្តៅគគុកទៅកាន់ ស្រីខ្ញុង និងបានបោះសម្តីថានាងជាអ្នកសិល្បៈថោកទាបបំផុតកំពូលកុហករកលេខដាក់គ្មាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieJ245iAgJNAtUfyGksUciGJLDVM1pDcT-AYHYkUDJycaAm82yCJNfGuYUwXoRea4k3M8qXUS7bymOrIGKPAYwt90m0i9jWHI30l9ZcjaVk5r43L-fE_gXc2DdaIr3k48ZhLMZ-6qXEfSJBLXoB_eoA7BRStp5uKjOPySyN-VGS1dn0ifNvxaFFXYrGWIe/s1756/image_2024-12-12_09-49-46.png

នៅថ្ងៃទី៤ កុម្ភៈ ម៉ាដូណា បានបង្ហោះរូបភាព ស្រីខ្ញុង រួមជាមួយនឹងឆាតដែលមិនមានការឆ្លើយតបពីគណនីម្ខាងទៀតដែលមានឈ្មោះថា «សិរីមង្គល សិរីមង្គល» សុំឱ្យមានការទូទាត់ប្រាក់ឱ្យខ្លះ។ ជាមួយនឹងរូបភាព ស្រីខ្ញុង ម៉ាដូណា បានបោះសម្តីថា «ជាមនុស្សមិនដឹងគុណនិយាយយកល្អខ្លួនឯង ធានាលុយឱ្យវាផង បោកលុយខ្ញុំផង ខំរាប់អាននិងទុកចិត្ត ចុងក្រោយលេងខ្វល់ ជាអ្នកសិល្បៈដ៏ថោកទាបបំផុត កំពូលកុហករកលេខដាក់គ្មាន។ សំខាន់មើលងាយបងប្អូនខ្មែរនៅស្រុកក្រៅសុទ្ធតែថាចោលឆ្អឹង ហើយខ្មឺតនិយាយដោយមិនដឹងខុសទៀត។ ហើយឡើងតុបំភ្លឺ និយាយបំផ្លើសខុសពីការពិត ខ្ញុំស្តាប់ហើយឆ្អែត គ្មានដឹងគុណចំពោះមនុស្សគ្រប់គ្នាដែលជួយនិយាយយកខ្លួនឯងល្អ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBOVeMEuBDEotoO9BnKWnYQeGOkU16GIYPQPhapoYHcvLJ2Y9UzqiRbwIA132Fb7sEFBARx5v0Oxx31wyfTcZa24jnHDGUUd07XamIsN4-9aWXba0HnUhFsiYtP2D77URLtWitU1Lxo7gPwEPNWp8IVZaQnAaSA6WGpl11vZ2lltkSEwW-cWPVLteBwVcD/s2048/image_2024-12-12_09-49-47.png

ម៉ាដូណា បានបន្តទៀតថា «ពីមុនថាមិនចង់បង្ហោះរូបមុខវា នឹងសរសេរចំឈ្មោះវាទេ តែចង់ដឹងថាវាមានលុយប្តឹងយើងទេ បើវាមាន មានន័យថាសុខចិត្តអស់លុយឡើងតុលាការ តែមិនសងយើង។ ពុកម៉ែបងប្អូន រង់ចាំទស្សនា ការឡាយរបស់ខ្ញុំនឹងបង្ហាញព័ស្តុតាងទាំងអស់ ហើយពេលខ្ញុំឡាយ ខ្ញុំជឿជាក់មានជនរងគ្រោះជាច្រើនអ្នកដែលត្រូវវាកុហក នឹងមិនសងបោកប្រាស់លុយជាច្រើនអ្នកផងដែរ»។
តារាកំប្លែងរូបនេះបានបន្ថែមទៀតថាលោកនឹងបង្ហោះស្រីខ្ញុងរហូតដល់សងលុយឱ្យគ្រប់ចំនួន ហើយថាស្រីខ្ញុងមិនគិតពីកូនចៅខ្លួនឯងសោះថាគ្នាខ្មាសប៉ុណ្ណាដែលមានម្តាយបែបនេះ កុហកសាហាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSO09jdzASNWtC0MjCqraW1IXgOnJqlqzvlZFyS9JE7rfvTO3rBSmp7sAdbGSGIroaFGGCYH7gY2Dt2FGku5j-60tL27jCqIz7lw67cyWmVJZJnldm5ipttmKZpQKxI8iXpSfTjd2ybLu2r59VfFhqcBaV2ETVBc8c5hsXH0HgJElO9sjis35FjeFHHWsK/s960/image_2025-02-04_15-13-28%20(2).png

គេចាំបានថាកាលពីខែកញ្ញា ឆ្នាំ២០២៣ តារាកំប្លែង ម៉ាដូណា ចេញមកពន្លះស្បែកមុខតារាកំប្លែង ស្រីខ្ញុង ជំពាក់បំណុលខ្លួនជាង៤ម៉ឺនដុល្លារដោយសន្យាថាសងមួយ១ខែចំនួន៥០០ដុល្លារ ប៉ុន្តែមិនបានសងប្រាក់តាមការសន្យានោះទេ។ កាលនោះ ស្រីខ្ញុង បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថាខ្លួនមិនដែលមានគំនិតអាក្រក់បោកប្រាស់អ្នកណាដែរ ហើយនាងក៏មិនតបតវែកញែកអ្វីច្រើននិងដាស់តឿនខ្លួនឯងថាជាកូនបំណុលគ្មានសិទ្ធិតបតបបកស្រាយអ្វីទាំងអស់៕