OG Golden កូនក្រុមរបស់អតីតគ្រូបង្វឹក Ruthko បានយកឈ្នះបេក្ខភាព៤រូបផ្សេងទៀតក្នុងការលើកពានកម្មវិធីប្រកួត Rapper Fighter ។ ក្នុងការឈ្នះនេះ OG ត្រូវរងនូវសម្តីវែកញែកពីអ្នកលេងបណ្តាញសង្គមមួយចំនួនដោយហេតុផលថាបានគុណគ្រូបង្វឹក។ តាររ៉េប King Chi ជាគ្រូបង្វឹកមួយរូបក្នុងកម្មវិធីបាននិយាយនៅក្នុងការ live ថាការជាប់របស់ OG Golden គឺតាមរយៈការបោះឆ្នោតពីមហាជនខណៈលោកអាចនិយាយបានថាបេក្ខជនទាំង៥នាក់(TOP5)គឺសុទ្ធតែមានសមត្ថភាពដូចគ្នា។
តាមរយៈវីដេអូមួយដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុក តារារ៉េប King Chi បានឆ្លើយតបនឹងសំណួរថាហេតុអ្វី OG លើកពាន។ ម្ចាស់បទ «អាមិចទេស» បាននិយាយថា នេះជាការបោះឆ្នោតរបស់មហាជនឱ្យធ្វើយ៉ាងមិចបើមហាជនបោះឆ្នោតឱ្យច្រើនបាន OG ជាប់ហើយមួយទៀតប្រសិនជាអ្នកដែលបានទៅទស្សនាផ្ទាល់កាលពីយប់ផ្តាច់ព័្រត្រគ្រាន់តែស្រែកឈ្មោះ OG សន្ធឹកនៃការហ៊ោរគឺដាច់គេបាត់ហើយ។

King Chi រហ្ស័សនាមស្តេចជួន បានបន្តទៀតថា បើនិយាយពីសមត្ថភាពថាអ្នកទាំងប្រាំ TOP5 គឺសមត្ថភាពល្អដូចគ្នាប៉ុន្តែមានប្រភេទផ្សេងគ្នា ដូច្នេះការចូលចិត្តរបស់មនុស្សក៏ទៅតាមហ្នឹងដូចគ្នា។ តារារ៉េបរូបនេះបន្ថែមទៀតថាអ្នកមួយចំនួនមានការវែកញែកថាដោយសារតែគេអាណិតនោះគឺជារឿងរបស់អ្នកយល់ឃើញបែបនេះ អាណិត OG បោះឆ្នោតឱ្យជាប់ មិនមែនជាមនុស្សគ្មានសមត្ថភាពសោះនោះទេ ច្រៀងមិនកើតឱ្យជាប់នោះទេ ហើយអ្នក៤នាក់ផ្សេងទៀតមិនបានលើកពាន មិនមែនមិនកើតជាការ ចប់ឆាកជីវិតអស់អនាគតនោះទេ។
គួរបញ្ជាក់ផងដែរថាកាលពីរាត្រីផ្តាច់ព្រ័ត្រថ្ងៃទី២ កុម្ភៈ OG Golden បានយកឈ្នះបេក្ខជន៤រូបផ្សេងទៀត មានដូចជា Ranngo, EMI, TORO និង STEEZY ដោយ ម្ចាស់ជ័យលាភីទទួលបានខ្សែក Rapper Fighter ជាមួយនឹងទឹកប្រាក់ ៦០លានរៀល៕