នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីដាក់សិស្សថ្នាក់ទី១និងថ្នាក់ទី២ នៅសាលាបឋមសិក្សាទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឱ្យរៀនមួយថ្នាក់ជាង១៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7k-_YklytABOvVho6MwuIZVY-kwa0US9KZzzDPgecEN3u2E6-lbtiSsDjQcja4g8-UwhOii3uA6wXJ6dO9slmfeffQEsbYJeHy_eIgN7R8K7qk2-s8ghtkxgNQ5VFIsGJCBZf0Yqi_zOjdZnmir23Q9AqvAOzBOm-ojLyeCWi4iq0qzwru-JpUbyoOYyD/s1280/image_2025-02-05_08-24-14.png

ចំពោះករណីនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា៖” មូលហេតុដោយសារសាលាមានគ្រូបង្រៀនត្រូវចូលនិវត្តន៍ ធ្វើឱ្យសាលាខ្វះគ្រូ ករណីនេះគណៈនាយកសាលាបានចាត់វិធានការដោះស្រាយជាបឋម ដោយដាក់សិស្សបញ្ចូលគ្នាពីរថ្នាក់មកធ្វើជាមួយថ្នាក់ ដើម្បីឱ្យសិស្សទាំងអស់អាចមានលទ្ធភាពមករៀនបាន ប៉ុន្តែការធ្វើបែបនេះជាការដោះស្រាយមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះទម្រាំសាលារកគ្រូបង្រៀនថ្មីមកជំនួសបាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjox04tDs8lXDwDknRSRtjJS5JZQRWxZpnlyA6aj12O8wp_HkxsgvcvJrjpQ2eKsWCIkgSMb2wam5VupJeAWMjTwh14TPSISyuvlt4Pyjh7-LTyi5LfYjTAluzbAI89he4IHQmBH2BGaQIgXArXEKAE8kLvPnuSsWwUQIcFZ1hUJ2brNdbEbstTc_Z8LvfX/s1280/image_2025-02-05_08-24-15.png

ជុំវិញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញស្នើសុំឱ្យសាលាអញ្ជើញគ្រូបង្រៀនដែលចូលនិវត្តន៍មកជួយបង្រៀនទម្រាំមានគ្រូថ្មីមកជំនួស ចំពោះប្រាក់ឧបត្ថម្ភលោកនឹងចាត់ចែងដោះស្រាយជូនដល់ពួកគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj76UK4-yzKUX02ut9pa7RHrrmcJkasR0pCx85P0EJpLz3PrGvQJE5qRweeK0DVjpbf26magc49ZvcOK-_pCBlt-0ivnPbDINHhjX9BepVMDvXvPXiNdF1R0KK7GEtkcvy5FFqa2tihShOQYYkFwjthyT4NJ00QDM3r5x6_t-4hdeBmaA3oWsZVl82SQ76o/s960/image_2025-02-05_08-24-13%20(2).png

ហេតុដូច្នេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានសំណូមពរសូមឱ្យមានភាពស្ងប់ស្ងាត់ និងស្នើឱ្យអាណាព្យាបាលយកកូនពួកគាត់មករៀនជាធម្មតាឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkt_pssAqzpJps2AUXXThMz0LAvRaODzixVcUQpQ5w50tXd7APHx2OtBqqimOCvQO9Lu6QV4DHLDTJ1dQFm1Ha9R2J41_3XgyEHj0TC2DHO6y_8nyZpgcyEqoqX8m_v7gO2kZxptFL6iP111u0dOf6yzB93L9bz5MnTA_cHFGwMcfVZiCOufHqUKmDnQZI/s1280/image_2025-02-05_08-24-11.png