ថ្មីៗនេះ មានការហៀរកំពប់ប្រេង ដែលបណ្តាលមកពីការធ្លាយរ៉ងបំពង់ក្នុងឃ្លាំងស្តុកប្រេង ស្ថិតនៅស្រុកស្ទឹងហាវ បានធ្វើឱ្យប៉ះពាល់ឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzajqPz-y7I86r_yePg0I__RoqcgRj9fuT1Ii4B7-YAHFJj180iGJceVMnBthM3sL-vzoasx96XgZt6hz9HU4feWJO6V4PspKd3h9JcGXH7Ljdt0VKODnzH3ADlFpEnxT74uNTe7AiJYW2VnkbNKvX0C_qSAYJflV_bkZ43D68hNpDe9RdJwbpTFEBpifV/s1174/475998861_943269871229391_4774612692683254720_n.jpg
បើតាម លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានឱ្យដឹងថា៖” ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ទទួលបានលទ្ធផលប្រមាណជិត១០០ភាគរយហើយ ដោយស្ថានភាពឆ្នេរ និងផ្ទៃទឹកសមុទ្រនាពេលនេះ មានសភាពល្អប្រសើរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLUhZY3cdr6OLHtUjRFV9GbphHp0YO6gM09Nu8xKw4DCWq4Rss1lebSyC1M-eYTHcHWbYaw4gQkq5RlhOpVQQs5L0LTotS-P66siisU5Yywe3HSgN4ULXpGVXdXnPIg3GIjWR_0aGUOpGsZXQ3DhvafBo2Got_F_mvN8NMg2F8epOyXTnf4LGPnbQCF0Uz/s1280/475481996_643786348017840_571428296258842582_n.jpg
បច្ចុប្បន្នរដ្ឋបាលខេត្ត បានដាក់ស្លាកសញ្ញាហាមឃាត់ចុះមុជទឹកក្នុងរយៈពេលខ្លីសិន ដើម្បីត្រួតពិនិត្យឱ្យប្រាកដ ថាអស់ប្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnFzh5hm0ewjxGthXjRonyns3apdO7UGG6yHeV88bJs7P_8hNR1sHij2tmKMzACZcgDNwGTOziOheDdncqycVMffK9oSmhSx83j-lR2nWqMWzURcBATXYhwGYYCGI95Q61VD-Vv4saE8DIWApEzd30zRu7cMhXIi-S8Fl3e3o_F8WUQv-NirO9kS2FgtkK/s593/475504906_643786068017868_1995929023468444113_n.jpg
បន្ថែមពីនេះទៀត នៅពេលអស់ប្រេង ក៏នឹងមានការពិនិត្យគុណភាពទឹកផងដែរ ដើម្បីធានាថាគុណភាពទឹកសមុទ្រ នឹងវិលទៅរកស្ថានភាពដូចដើមវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOQkdZuu3208asPfIXyT-xIK7Y3XqxfdSRgwwu1KhUiyY-7kn_99iba2q7W5qcZQTbO_Ujqhj7RRUFwJYr0WbnXcNi2zyqqPRmqVFcfK27WyPPV3l7flfoMsBpeXdl5RhshnrFQAdramYG5HMkrz1woHcmO4YKZyY4junVj8W1Kt4jwBon8qyd9TDN4W-m/s1280/475754412_943269717896073_4441457457430676889_n.jpg
សូមបញ្ជាក់ថា ឆ្នេរព្រែកត្រែង ជាឆ្នេរសមុទ្រ ដែលមានប្រវែងខ្លីជាងគេ ប្រមាណជា១ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBEqLQGKq-vICOPe5Q_Dce_7-3vzQ8UxAf09C36HVnNaEXXFIJgAAL2W5SHcicWTJfkZvAqAFC-HkmFcOzuyTWcbPgH0ynPWV9ntHVC3Rf8XGayLDmmWnhXq9m23M9bshP-6qZc2ZKtOC-l-C4wPhNo_HdvZtVOCENxGVQDVKW1Jo9rA5rx0E1eSODfMkS/s2048/image_2025-02-05_09-13-03.png
ឆ្នេរនេះ មានឆ្នេរខ្សាច់ពណ៌សចាំងឆ្លុះ និងទឹកសមុទ្រពណ៌ខៀវស្រងាត់ អមដោយទេសភាពធម្មជាតិមានពណ៌បៃតងគ្រប់រដូវកាល មានជំនោរខ្យល់សមុទ្រត្រជាក់ និងបរិសុទ្ធគួរជាទីមនោរម្យសម្រាប់ការសម្រាកលម្ហែកាយ៕