ស្ថិតនៅក្នុងប្រទេសជប៉ុន ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីទម្លាយវីដេអូខ្លីមួយពីរូបភាពអ្នកទាំងពីរស្ថិតនៅក្នុងឈុតប្រពៃណីខ្មែរថតរូបព្រះថោងតោងស្បៃនៅតំបន់ត្រជាក់រហូតដល់-១២អង្សាសេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBsZKsUefgWKh9fpJcGmT7jjYriPC-K07Xm9Dly_e_2__wyWZy3xCK7UtQxYAcwsPV7w0uJPPdH6wrYuZQeCO-hq4Rf4cH82WxrjP3fC1nfkeMJgPALWdmfkQYuYTxFU_Pwg5BjbC0VVL5YaQwqV6Y3WTvOs7r5EITLaSLY6sZaol12xWT3-jiL_DaPijC/s2048/image_2025-02-04_09-36-29.png

នៅថ្ងៃទី៣ កុម្ភៈ ទេព បូព្រឹក្ស បានបង្ហោះវីដេអូខ្លីជាមួយនឹងចំណងជើងថា «ព្រះថោងតោងស្បៃ បុព្វហេតុនៃសេចក្តីស្នេហាដាប់លើផ្ទាំងសិលាអមតៈ អមដោយសក្ខីភាពនៃប្រពៃណីខ្មែរផូរផង់។ រយជាតិ»។ វីដេអូខ្លីមួយនេះពីតារាចម្រៀងល្បីឈ្មោះស្លៀកឈុតប្រពៃណីខ្មែរនេះទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្ររួមទាំងអ្នកក្នុងចង្កោមសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9faaX8jnVb4Qv8Va3v7rHjEVucYjQTEtIsHRHxdqRLBcDTMTmuZ8ow4-ZGKBoC8l1BziNE4_X6QqpsJvvzlKLSXUOM-1ags9PKGZqYWztsbITQI62nW9Ro3J5Pwv8Daj35sSm_rkmgZejo9CCpQczOU6tFBmsItM_fnJ60H6F_wIQL5YUgPFtE0TO5Wfb/s2048/image_2025-02-04_09-36-31.png

បវរកញ្ញា អ៊ិន លក្ខិណា ម៉ូលីកា តារាចម្រៀង យក់ ថិតរដ្ឋា ជំទាវ នៅ សូនិតា តារាសម្តែង ឈិន មុន្នីនាថ និងអ្នកជំនួញ ជីមមី រួមទាំងទស្សនិកជនជាច្រើនទៀតបានចូលទៅខម្មិនបង្ហាញការស្រលាញ់ទៅកាន់អ្នកទាំងពីរ។ ងាកទៅកាន់ចែតាបារាំង ដែលមានការរាប់អានគ្នាដចបងប្អូនបានចំអន់ដែរថា វីដេអូនេះដូចកាត់តដូចជំនាន់២០០៩ និងបានដាក់ហាសថេកថា កូនក្រមុំលើភ្នំទឹកកក។ បើតាមមនុស្សជិតស្និទ្ធអ្នកទៅជាមួយតារាចម្រៀងទាំងពីរដួងបានបង្ហាញថាអាកាសធាតុនៅទីនោះគឺ-១២អង្សាសេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA5KK5aN-EYmP5-iyIPO-ZwwNa5NEHPN9hGMhY0dnzrGoBelCt88oP8rhLd_pj_e-OrhkWqzpCP9AavmF8XRpSgtCbuG3Hmp5RjRCQTiakP3x_2I6juztpiBJoZIyG1dvJSFc6L_izKRi61WpyBhhqE5V2fCK9c3p8zD2tPrTcpad-g9paYnB2xFp_uq16/s2048/image_2025-02-04_09-36-32.png

ក្នុងការស្លៀកឈុតប្រពៃណីខ្មែរជាមួយនឹងអាកាសធាតុត្រជាក់នៅលើភ្នំទឹកកកប្រទេសជប៉ុន ទំនងជាអ្នកទាំងពីរផ្តិតយករូបភាព Pre Weeding ខណៈអ្នកទាំងពីរគ្រោងចូលរោងការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ទោះបីជារាល់ថ្ងៃនេះអ្នកទាំងពីររស់នៅជាមួយគ្នាថែមទាំងមានចំណងដៃកូន ចុះអេតាស៊ីវិលប្តីប្រពន្ធពេញច្បាប់ហើយនៅរៀបចំពិធីមង្គលការនេះការរៀបការនេះគឺ ជី ដេវីត ចង់ផ្តល់អារម្មណ៍មួយពេញលេញសម្រាប់ ទេព បូព្រឹក្ស ដល់ពេលវេលាមួយដែលខ្លួនលោកអាចមានទំនួលខុសត្រូវគ្រប់គ្រាន់ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្តល់នូវក្តីសុខមុខមាត់ពេញលេញជូនទៅដល់ ទេព បូព្រឹក្ស៕